នោះគឺជាទិសដៅមួយក្នុងចំណោមទិសដៅសំខាន់ៗនៃគម្រោង“ជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយអប់រំច្បាប់ និងឃោសនា ចលនាប្រជាជននៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១៧-២០២១ អាស្រ័យនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចាប័ន។
រូបភាពនៃការផ្សព្វផ្សាយច្បាប់ក្នុងជនរួមជាតិមានលក្ខណៈសម្បូរបែប។
ទិសដៅទូទៅរបស់គម្រោង សំដៅបង្កភាពផ្លាស់ប្តូរស្មារតីភ្ញាក់រលឹកក្នុងការគោរពតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ បង្កើនផែនមហាសាមគ្គីជនជាតិ ពង្រឹងក្តីជំនឿក្នុងជនរួមជាតិចំពោះបក្ស រដ្ឋ ចលនាជនរួមជាតិបណ្តាជនជាតិកសាងសង្គមថ្លៃថ្នូររស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ តាមច្បាប់សំដៅលំនឹងនយោបាយ បង្កភាពចុះសម្រុងក្នុងសង្គម អនុវត្តជោគជ័យទិសដៅអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ តាមគម្រោងខិតខំដល់ឆ្នាំ២០២១ កម្មាភិបាលអ្នករដ្ឋការ បុគ្គលិក១០០% របស់ស្ថាប័នដែលបំពេញការងារជនជាតិចាប់ពីមជ្ឈិមដល់ភូមិភាគ ត្រូវបានផ្សព្វផ្សាយអប់រំច្បាប់ និងផ្តល់ព័ត៌មានទូលំទូលាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ គោលនយោបាយជនជាតិដោយខ្លឹមសារនិងរូបភាពសមស្របតាមកំណត់របស់ច្បាប់។ មានកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាង៨០% ត្រូវបានប្រគល់ភារកិច្ចផ្សព្វផ្សាយច្បាប់ និងឃោសនា ចលនាប្រជាជននៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំបានផ្តល់ព័ត៌មាន ឯកសារច្បាប់ ហ្វឹកហាត់បំពាក់បំប៉នជំនាញក្នុងការផ្សព្វផ្សាយច្បាប់និងឃោសនា ចលនាពីវិស័យការងារជនជាតិ តាមតម្រូវការភារកិច្ច។ ប្រជាជននៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំជាង៧០% ត្រូវបានផ្សព្វផ្សាយអប់រំច្បាប់និងឃោសនា ចលនាលើកកម្ពស់ស្មារតីយល់ដឹងអំពីគោលការណ៍ គោលមាគ៌ារបស់បក្សគោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ គោលនយោបាយជនជាតិ។
ក្នុងចំណោមខ្លឹមសារនៃការផ្សព្វផ្សាយអប់រំច្បាប់ គឺសំដៅជួយជនរួមជាតិភាគតិច លើកកម្ពស់ស្មារតីគោរព ប្រតិបត្តិការពារច្បាប់;រាល់ទង្វើត្រូវបានហាមឃាត់និងដាក់ទណ្ឌកម្មពិន័យ;សិទ្ធិ;កាតព្វកិច្ចមូលដ្ឋានរបស់ពលរដ្ឋ។ល។ ពិសេសគឺការផ្សព្វផ្សាយ ចលនាជនរួមជាតិនិងបណ្តាជនជាតិ គប្បីប្រុងប្រយ័ត្នចំពោះឧបាយកល “ប្រែប្រួលសន្តិភាព” ឆ្លៀតយកបញ្ហាជនជាតិ សាសនា ប្រជាធិបតេយ្យសិទ្ធិមនុស្សដើម្បីប្រឆាំងបំផ្លិចបំផ្លាញបក្ស រដ្ឋយើងបំបាត់ចោលនូវការឃោសនាមួលបង្កាច់របស់អានុភាពអមិត្តពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ លើកកម្ពស់ស្មារតីការពារអធិបតេយ្យសន្តិសុខព្រំដែន បង្ការទប់ស្កាត់អំពើជួញដូរស្រ្តី កុមារ និងផ្សព្វផ្សាយសាសនាខុសច្បាប់។ បង្កើនការក្តោបក្តាប់ស្ថានភាពសន្តិសុខសតិអារម្មណ៍ ឆ្លើយតបបំណងប្រាថ្នារបស់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ ការផ្សព្វផ្សាយអប់រំច្បាប់ និងឃោសនា ចលនាប្រជាជននៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ត្រូវបានធានានូវលក្ខណៈអនុវត្តជាក់ស្តែងការស្នងបន្ត មានសារៈសំខាន់ អាទិភាពតំបន់លំបាកពិសេស តំបន់ជ្រៅ តំបន់ឆ្ងាយតំបន់ព្រំដែន សមស្របនឹងតម្រូវការទំនៀមទម្លាប់ វប្បធម៌ប្រពៃណីរបស់ជនជាតិនិងតំបន់នីមួយៗ។ គម្រោងអនុវត្តចាប់ពីឆ្នាំ២០១៧-២០២១ លើភូមិសាស្រ្ត៥២/៦៣ខេត្តនិងបណ្តាក្រុងចំណុះមជ្ឈិមដែលមានជនរួមជាតិភាគតិចរស់នៅកុះករ៕
ថាញ់ផុង-មុនី