អាស្រ័យការផ្សព្វផ្សាយ ដើរល្បាត ត្រួតពិនិត្យ និងអនុវត្តការស្ទាក់ចាប់គួបផ្សំនឹងការឃោសនា ចលនារបស់ប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង ក្រុមការងារវិជ្ជាជីវៈរបស់បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង និងស្ថាប័នសមត្ថកិច្ចនៅភូមិភាគតំបន់បេនស៊ួង ដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសជាមិត្តកម្ពុជាចំណុះភូមិម៉ីឡោ ឃុំម៉ីឌឹក ក្រុងហាតៀង ខេត្តកៀងយ៉ាង មានភាពសុខសាន្ត។
កម្មាភិបាលយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង រៀបចំការអានកាសែត
ពេលព្រឹកនៅភូមិម៉ីឡោ គួបផ្សំផ្សព្វផ្សាយចំណេះដឹងខាងច្បាប់និងបង្ការបង្ក្រាបរត់គយ។
ការិយាល័យបង្ការបង្ក្រាបគ្រឿងញៀននិងឧក្រិដ្ឋកម្ម កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង រដ្ឋអំណាចអង្គការមហាជនឃុំម៉ីឌឹក និងភូមិម៉ីឡោ ទើបរៀបចំការផ្សព្វផ្សាយអំពីការបង្ក្រាបរត់គយឆ្លងដែន។ ក្នុងការផ្សព្វផ្សាយនេះ មានវត្តមានប្រជាជនជាង៥០រូប ក្នុងនោះ មានមតិរួមយោបល់របស់មាមីងជាង១០ ប្រមូលផ្តុំទៅលើទស្សនៈត្រូវតែមានវិធានការខ្លាំងក្លាជាងទៀតក្នុងការវិនិច្ឆ័យការប្រព្រឹត្តបំពានច្បាប់ ក្នុងនោះ មានរត់គយបារីនិងទំនិញក្រៅប្រទេស។ ប្រការនេះសឲ្យឃើញ ស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការបង្ការបង្ក្រាបរត់គយបានលើកកម្ពស់ មិនចូលដៃជាមួយនឹងពួករត់គយដូចពីមុនទៀត។ ទទួលបានលទ្ធផលដូច្នេះ គឺផ្ដើមពីការផ្សព្វផ្សាយ ចលនា ដោយយកអ្នកមានវ័យចំណាស់អ្នកមានប្រជាប្រិយភាពជាស្នូល អាស្រ័យប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀងបំផុសចលនាក្នុងអំឡុងច្រើនឆ្នាំកន្លង។
លោកត្រឹងមៀ ប្រជាជនរស់នៅយូរឆ្នាំនៅភូមិម៉ីឡោ ឃុំម៉ីឌឹក ឲ្យដឹង៖ គាត់មិនស្មានថាតំបន់នេះមានថ្ងៃបានសុខសាន្តដូច្នេះសោះ។ ព្រោះថាពីមុនភាពអ៊ូអរបានធ្វើឲ្យប្រជាជននៅទីនេះពិបាកទ្រាំ ជាប់ឈ្មោះថារស់នៅក្នុងតំបន់រត់គយ ចូលដៃចូលជើងជាមួយអ្នករត់គយ។ បច្ចុប្បន្ន មាមីងនៅក្នុងភូមិម៉ីឡោ អ្នកណាក៏មានសេចក្តីត្រេកអរពីព្រោះជីវភាពត្រូវបានលើកស្ទួយ សន្តិសុខសណ្ដាប់ធ្នាប់បានលំនឹងផ្លូវគមនាគមន៍ជនបទអភិវឌ្ឍខ្លាំងក្លា ការរត់គយត្រូវបានច្រានថយ។ ទទួលបានលទ្ធផលដូច្នេះ គឺអាស្រ័យការប្តេជ្ញាចិត្ត ខិតខំរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀងនិងរដ្ឋអំណាចភូមិភាគឃុំម៉ីឌឹក។
វរសេនីយ៍ត្រី ង្វៀងវុាំងត្វង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង ឲ្យដឹង៖ រយៈពេលកន្លង អង្គភាពផ្តុំកម្លាំងទៅលើការឃោសនាចលនា ឆ្លងតាមរយៈពេលប្រជុំប្រជាជន គួបផ្សំចលនាមហាជនរាល់គ្រួសារ។ ជាមួយនឹងគោលលំនាំ"ព្យាយាមមិនដាច់សម្រេចមិនខាន" មកទល់ពេលនេះ ការចំណាយកម្លាំងរបស់កម្មាភិបាល យុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង ចាប់ផ្តើមនាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់។ ចំណុចក្ដៅពីមុន ឥឡូវត្រូវបានកាត់បន្ថយយ៉ាងច្បាស់ក្រឡែត។ ពេលខាងមុខ អង្គភាពនឹងខិតខំធ្វើឲ្យតំបន់នេះក្លាយជាកន្លែងលែងមានរត់គយតទៅទៀត៕
ឡេស៊ាង-វិមាន