ទម្រង់រូបភាពចិញ្ចឹមពពែdak’ ទ្រុងសម្រាប់មុខសញ្ញាគ្រួសារក្រីក្រ គ្រួសារជិតក្រ និងជនរួមជាតិខ្មែរនៅឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ បានពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចបង្កជាប្រភពចំណូលលំនឹងជូនគ្រួសារ។
បងស្រីស៊ើងធីខឿង រីករាយជាមួយភាពជោគជ័យនៃទម្រង់រូបភាពចិញ្ចឹមសត្វពពែ។
ក្រោយរយៈពេលមួយឆ្នាំវិនិយោគទុន ធ្យមភាគក្នុងគ្រួសារនីមួយៗ អនុវត្តទម្រង់រូបភាពសុទ្ធតែមានប្រភពទុនសន្សំស្មើនឹង៤០%-៥០% បើប្រៀបនឹងប្រភពទុនដែលវិនិយោគដំបូង។ បច្ចុប្បន្ន ទម្រង់រូបភាពនេះ កំពុងបើកទូលាយនិងបានប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ឆ្នាំ២០១៦ គម្រោងការបានវិនិយោគទុនជូន១០គ្រួសារ(ពពែមេ២ក្បាល/គ្រួសារ ប្រហាក់ប្រហែល១២លានដុង) នៅពីរភូមិ៖ ដុងឃ្វាងនិងភូមិ។ ឆ្នាំ២០១៧ វិនិយោគទុនបើកទូលាយការចិញ្ចឹមពពែមេ បន្ថែម១៩គ្រួសារនៅភូមិII និង ភូមិកិញឆាង។ ក្នុងនោះ មុខសញ្ញាត្រូវបានគម្រោងវិនិយោគទុនតាមទម្រង់រូបភាពនេះ ភាគច្រើនជាជនរួមជាតិខ្មែរ មានអត្រាជាង៨០%។ សរុបពពែមេទាំងអស់៥៨ក្បាល ដល់ខែ១០/២០១៧ ហ្វូងពពែរបស់ទម្រង់រូបភាពបានកើនឡើង១៥០ក្បាល។ រយៈពេលចិញ្ចឹម បានឲ្យឃើញថា ទម្រង់រូបភាពនេះ ចំណាយដើមទុនតិច ងាយចិញ្ចឹមនិងសមស្របជាមួយមុខសញ្ញាគ្រួសារក្រីក្រ មានដីផលិតកម្មតិច (២០០-៥០០ម៉ែត្រការ៉េ/គ្រួសារ)។ ហើយមិនសូវបង់កម្លាំងថែទាំ រយៈពេលប្រមូលទុនឆាប់ និងចំណូលខ្ពស់។លោកឡឹមហ៊ុងវៀត ប្រធានទម្រង់រូបភាពភូមិII ឃុំផុងភូ ឲ្យដឹង៖“ ក្នុងក្រុមមាន៥គ្រួសារ ត្រូវបានគម្រោងវិនិយោគពពែមេ១០ក្បាលមុខសញ្ញាដែលបានវិនិយោគទុនត្រូវមានលក្ខណសម្បត្តិគឺ ទ្រុងចិញ្ចឹម បរិវេណដាំស្មៅនិងអ្នកចិញ្ចឹម។ ចុងឆ្នាំ២០១៦គម្រោងបានផ្សព្វផ្សាយមកទល់បច្ចុប្បន្ន ក្នុងក្រុមបានពង្រីកបន្ថែមកូនពពែ៨ក្បាលនិងបម្រុងចុងឆ្នាំ២០១៧ ហ្វូងពពែនឹងកើនឡើងទ្វេដង”។ យោងប្រសាសន៍បងស្រីសុើងធីខឿង នៅភូមិI ឃុំផុងភូ គ្រួសារបងគ្មានដីផលិតដោយការជំនួយពីគម្រោងបានវិនិយោគទុនឲ្យចិញ្ចឹមពពែមេ២ក្បាល រៀងរាល់ថ្ងៃ ខ្ញុំទៅប្រមូលបន្លែបង្ការផ្លែឈើនិងកាត់ស្មៅធ្វើជាចំណីឲ្យហ្វូងពពែ។ ឥឡូវពពែមេ ទើបកើតបានកូនញីមួយក្បាល និងមេមួយក្បាលទៀតកំពុងដាក់ឈ្មោល។ រយៈពេលលក់ពពែពូជប្រហែលពី៥-៦ខែ ពេលនោះ ទម្ងន់របស់វាប្រហែល៣៥-៤០គីឡូក្រាម/ក្បាល។ ពូជពពែក្នុងគម្រោងវិនិយោគទុនសំខាន់ គឺពូជពពែ Boer ដែលមានទម្ងន់ច្រើន ពពែធំពេញវ័យអាចមានទម្ងន់ពី៥០-៦០គីឡូក្រាម/ក្បាល និងរយៈពេលកើនទម្ងន់ឆាប់។
យោងប្រសាសន៍ បងស្រីថាច់ធីសំវណ្ណា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូ ទម្រង់រូបភាពនេះវិនិយោគជូនគ្រួសារក្រីក្រ គ្រួសារលំបាកនៅឃុំផុងភូ បាននិងកំពុងតែពង្រីកបានប្រសិទ្ធភាព រួមចំណែកលុបបំបាត់ភាពក្រីក្រជូនប្រជាជនតាមទិសដៅចីរភាព៕
សឺនម៉ាល័យ-ទីទុយ