មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/11/2017 - 09:02

ជិត​ដិត​ប្រ​ជា​ជន ស្តាប់​ប្រ​ជា​ជន

 

នោះ​គឺ​ទស្សនៈ​របស់​លោក​ថាច់​អាយ ប្រ​ធាន​គណៈ​កា​រ​ងារ​រណ​សិរ្ស​ភូមិ​ព្រើម ឃុំ​ចូវ​ដៀង​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​។

លោក​ថាច់​អាយ​កំ​ពុង​ណែ​នាំ​ចៅ​រៀន​សូត្រ​។

ឆ្នាំ​២០១២ ក្រោយ​ពី​ចូល​និ​វត្ដន៍ លោក​ថាច់​អាយ បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​​​ចូវ​ដៀង ចាត់​មក​បំ​ពេញ​ភារ​កិច្ច​ជា​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ព្រើម​។ លោក​ថាច់​អាយ ឲ្យ​ដឹង​៖ “មុន​នឹង​ចូល​និវត្តន៍ ខ្ញុំ​ធ្វើ​ជា​ប្រ​ធាន​ស​មា​គម​ក​សិ​ករ​ឃុំ ម៉្លោះ​ហើយ​មាន​បទ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​។ ព្រោះ​ហេតុ​នោះ ខ្ញុំ​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​មាន​ដី​នៅ​តាម​ភ្លឺ​ប្រ​ឡាយ​ឆ្លៀត​ដាំ​ស្មៅ​ចិញ្ចឹម​គោ​។​ អា​ស្រ័យ​ហេតុ​នោះ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជិត១០​គ្រួ​សារ​ក្នុង​ភូមិ​ពង្រីក​ការចិញ្ចឹម​គោ​បន្ត​ពូជ​”។

ក្រៅ​ពី​ការ​ចូល​រួម​ចលនា​ប្រ​ជា​ជន​ពង្រីក​សេដ្ឋ​កិច្ច លោក​ថាច់​អាយ​នៅ​ទាំង​ស​កម្ម​ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។ ជា​ពិ​សេស​បាន​ស​ហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​ស​មា​ជិក​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ គណៈ​កម្ម​ការ​វត្ត​រតន​សា​គរ​ (ព្រើម)​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​អំ​ពី​អត្ថ​ន័យ​ក៏​ដូច​ជា​ប្រ​សិទ្ធ​ភាព​នៃ​ការ​កសាង​សំ​ណង់​ទាំង​នេះនាំ​មក​នូវ​ផល​ប្រ​យោជន៍​ដល់​គ្រួ​សារ​និង​បម្រើ​ការ​ផ​លិត​។ តួ​យ៉ាង​ដូច​ការ​ជីក​ស្តារ​ប្រ​ឡាយ (ក្បែរ​ផ្លូវ​ជន​បទ​លេខ​៨​) កាត់​ទទឹង​ដី​របស់​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​១០​គ្រួ​សារ ប៉ុន្តែ​មាន​៨/១០​គ្រួ​សារ​យល់​ព្រម​។ ដឹង​ដំ​ណឹង​នេះ​ភ្លាម លោក​ថាច់​អាយ​ទៅ​ដល់​ផ្ទះ​ដើម្បី​ស្តាប់​មតិ គោល​បំ​ណង​។ ឆ្លង​តាម​រយៈ​ការ​វែក​ញែក​ពន្យល់​អំ​ពី​អត្ថ​ន័យ​របស់​សំ​ណង់​នេះ បន្ទាប់​ពី​កសាង​សម្រេច​រួច​រាល់​នឹង​នាំ​មក​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង ប្រ​សើរ​ជាង​ការ​បាត់​បង់​នៅ​ចំ​ពោះ​មុខ ម្យ៉ាង​ទៀត​បង្ហាញ​ពី​ភាព​សាមគ្គី​និង​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​ស្អិត​ល្មួត​។ ផ្តើម​ពី​នោះ ទាំង​២​គ្រួ​សារ​ដូច​ពោល​ខាង​លើ​ក៏​បាន​យល់​ព្រម ឲ្យ​ដំ​ណើរ​កសាង​សំ​ណង់​នេះ​។

លោក​ថាច់​អាយ ឲ្យ​ដឹង​បន្ថែម​៖ “ចង់​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត ខ្ញុំ​តែង​ជិត​ដិត​ប្រ​ជា​ជន​និង​ស្តាប់​ប្រ​ជា​ជន​។ ឆ្លង​តាម​រយៈ​ការ​ផ្តល់​យោ​បល់ និង​សំ​ណើរ​បស់​ប្រ​ជា​ជន​ យើង​ខ្ញុំ​ស្វែង​យល់​ម៉ត់​ចត់​ត្រូវ​មាន​ចិត្តសន្តោស ជៀស​វាង​ការ​លំ​អៀង​នាំ​ឲ្យ​បាត់​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។ ព្រោះ​ហេតុ​នោះ នៅ​រាល់​លើក​សម្រប​សម្រួល​ឬ​ក៏​ការ​ចល​នា​នៅ​ពេល​រណ​សិរ្ស​ចូល​រួម​កិច្ច​ការ​តែង​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ ទន្ទឹម​នឹង​នោះ ការ​ងារ​រណ​សិរ្ស​គប្បី​ចេះ​កៀរ​គរ​កម្លាំង​ស​មូហ​ភាព​។

ពិ​​សេស​គឺ ឆ្លង​​​តា​ម​​រយៈអ្ន​ក​វ័យ​ចំ​ណាស់ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​អ្នក​មុខ​អ្នក​ការ​សាស​នា​នៅ​តាម​វត្ត​អា​រាម ដើម្បី​សហ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ទើប​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​”៕

                      សេីុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​អាយ