ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/10/2017 - 09:27

សាស​នា​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិ​វឌ្ឍ​នៅ​ភូមិ​ភាគ

នេះ​គឺ​ជា​ការ​បញ្ជាក់​របស់លោ​ក ត្រឹង​ថាញ់​​ម៉ឹង ស​មា​ជិក​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្នុង​ការ​អញ្ជើញ​សួរ​សុខ​ទុក្ខ​ប្រ​គេន​និង​ជូន​ទេយ្យ​វត្ថុ​ដល់​អ្នក​មុខ​អ្នក​ការ​សាស​នា អ​តីត ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ កន្លង​ហើយ​។

 

 ​  លោកត្រឹងថាញ់ម៉ឹង ប្រគេនទេយ្យវត្ថុដល់គណៈអភិបាលពុទ្ធសាសនា
 វៀតណាមក្រុងកឹងធើ។

នៅ​កា​រិ​យា​ល័យ​គណៈ​អ​ភិ​បាល​​ពុទ្ធ​​សាស​នា​វៀត​ណាម ក្រុង​កឹង​ធើ លោក​ត្រឹង​ថាញ់​ម៉ឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​កត់​សម្គាល់​និង​គាំ​ទ្រ​ស្មារ​តី​សា​មគ្គី​របស់​សាស​នា​នានា​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ក្នុង​ដំ​ណាក់​ការ​កសាង​និង​អភិ​វឌ្ឍ​របស់​ភូមិ​ភាគ​។​ពិ​សេស​គឺ​បញ្ហា​សុ​ខុ​មាល​ភាព​សង្គម​សប្បុ​រស​ធម៌ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ស​កម្ម​ចូល​រួម​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល អា​កាស​ធាតុ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី ទី​ក្រុង​អារ្យ​ធម៌។ ទន្ទឹម​នឹង​នោះ លោក​ត្រឹង​ថាញ់​ម៉ឹង ក៏​បាន​អំ​ពាវ​នាវ​អ្នក​មុខ​អ្នក​ការ សាស​នា ព្រះ​ថេ​រា​​នុត្ថេរ​និង​មា​មីងពុទ្ធ​បរិ​ស័ទ​ប្រតិ​បត្តិ​ល្អ​គោល​ការណ៍​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ច្បាប់​ជំ​នឿ​សាស​នា និងរួម​គ្នា​ព្រួត​ដៃ​ការ​ពារ​បរិ​ស្ថាន ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។

លោក​ត្រឹង​ថាញ់​ម៉ឹង បញ្ជាក់​៖ កឹង​ធើមាន​សក្តា​នុពល​អភិ​វឌ្ឍ​ផ្នែក​ទេស​ចរណ៍​ផ្លូវ​ចិត្ត​។ ហេតុ​នេះ ក្រុង​គប្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​និង​ជួស​ជុល​វត្ត​អា​រាម​ទាំង​ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​និង​ពុទ្ធ​សាស​នា​ឧត្តរ​និ​កាយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​របស់​មា​មីង ក៏​ដូច​ជា​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​នៅ​គ្រប់​ទី​កន្លែង​។

នៅ​ក្នុង​ឱ​កាស​នេះដែរ ព្រះ​ឧបជ្ឈាយ៍ ​ដាវ​ញ៉ឺ ប្រ​ធាន​គណៈ​អ​ភិ​បាល​ពុទ្ធ​សា​ស​នា​វៀត​ណាម​ក្រុង​កឹង​ធើ មាន​ព្រះ​ថេរ​ដី​កា​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​របស់​បក្ស រដ្ឋ ចំ​ពោះ​សាស​នា​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​កន្លង​។ ស​កម្ម​ចល​នា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រួម​កម្លាំង សា​មគ្គី​កសាង​ក្រុង​កឹង​ធើ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​​តែ​មាន​ភាព​រីក​ចម្រើន​។

នៅ​វិ​ហារ​គ្រឹស្ត​កឹង​ធើ លោក​ត្រឹង​ថាញ់ម៉ឹង​ សំ​ណេះ​សំ​ណាល​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​អង្គ​អេ​វ៉ែក​ក្រុង​កឹង​ធើ​-ទ្រី​ប៊ឺវ​ថៀង​និង​ជូន​ជា​របាយ​ការណ៍​ពី​ដំ​ណើរ​ទស្ស​នា​កិច្ច​ល្អ​ប្រ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ដល់​សម្តេច​សង្ឃ​កា​តូ​លិក ផាង​ស៊ី​កូ​។ លោក​ត្រឹង​ថាញ់​ម៉ឹង​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​គ្រឹស្ត​សាស​និកក្នុង​ការ​កសាង​សេដ្ឋ​កិច្ច-​សង្គម ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ក​សាង​ជន​បទ​ថ្មី និង​ទី​ក្រុង​អារ្យ​ធម៌...។

ស្រប​ឱ​កាស​បុណ្យ​សែន​ដូន​តា​នេះ​ដែរ លោក​ត្រឹង​ថាញ់​ម៉ឹង ក៏​បាន​អញ្ជើញ​ទៅ​អុជ​ធូប សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​ហ្វិញ​កឿង អ​តី​ត​ស​មា​ជិក គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​អនុ​ប្រ​ធាន​រដ្ឋ​ស​ភា៕​

 

                 យោងៈmattran.org.vn-មុនី

ចែករំលែកអត្ថបទ