គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានរៀបចំសន្និបាតស្ងើចសរសើរប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ និងប្រធានក្រុមការងាររណសិរ្សគំរូចំនួន១០៨រូប ដំណាក់កាល២០១៤-១០១៧។
ទិដ្ឋភាពតំណាងចូលរួមអង្គសន្និបាត។
ក្នុងដំណាក់កាល២០១៤-២០១៧ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បន្តការរក្សាតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ ជាមួយនឹងប្រជាជន ផ្ដុំកម្លាំងកសាងជាច្រើនទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ដោយគោលលំនាំ "រណសិរ្សនិងអង្គការមហាជនចលនារដ្ឋអំណាចឧបត្ថម្ភ ប្រជាជនអនុវត្ត”។
សកម្មភាពរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បន្តលើកកម្ពស់គុណភាព ពង្រីកមុខសញ្ញា ទាក់ទាញសមាជិកថ្មីបន្ថែម បង្កើនចំនួនអ្នកមានប្រជាប្រិយភាពឆ្នើមពិសេសគឺក្នុងសាសនា ជនជាតិ អាជីវករ និងអ្នកមិនមែនជាបក្ខជន; ពង្រឹងរៀបចំក្រុមការងាររណសិរ្សចំនួន៧៧៥ក្រុមឲ្យរឹងមាំនៅភូមិ អនុសង្កាត់ទាំង១០០% ដោយមានសមាជិក៥.៤៣១រូប។ ល។
បង្កើនការងារផ្សព្វផ្សាយដោយផ្ទាល់មាត់ តាមរយៈសមាជិកក្រុមការងាររណសិរ្ស៥.៤៣១រូប និងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចចំនួន១.០៩៣រូប សម្រិតសម្រាំង ខ្លឹមសារផ្សព្វផ្សាយសង្ខេបខ្លី សមស្របនឹងមុខសញ្ញា។
ក្នុងឱកាសនេះ មានប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ ប្រធានក្រុមការងាររណសិរ្សគំរូចំនួន១០៨រូប ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ តំ ណាងធនាគារ ពាណិជ្ជកម្មភាគហ៊ុននៃឧស្សាហពាណិជ្ជកម្ម ធនាគារ កសិកម្មនិងអភិវឌ្ឍជនបទ សាខាខេត្តសុកត្រាំង ឧបត្ថម្ភ “មូលនិធិដើម្បីអ្នកក្រ” សរុបទឹកប្រាក់៨ពាន់លានដុង៕
ត្រឿងផល-ទីទុយ