30/08/2017 - 14:17

កើ​-​ដ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី

ក៏​ដូច​ខណ្ឌ ស្រុក​ដ​ទៃ​ដែរ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ ធ្វើ​បាន​ល្អ​ការ​ងារ​ត្រៀមបម្រុង​សម្រាប់​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។

េលាក​ត្រឹង​ង៉ុក​ង៉ី ប្រ​ធាន​កា​រិ​​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-​ដ ឲ្យ​ដឹង​៖ “​មាន​សា​លា​រៀន​ជា​ច្រើន​បាន​សាង​សង់​ថ្មី​ម្រេច​ទាន់​ពេល ដើម្បី​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​សិក្សា​២០១៧​-២០១៨​។ ក្នុង​នោះ សា​លា​មត្តេយ្យ​ទ្រុង​ហឹង​១  (រួម​មាន​៦​បន្ទប់​) ដោយ​មាន​សម្ភារៈ សិក្ខូប​ករណ៍​បង្រៀន​គ្រប់​គ្រាន់​”។ ពេល​មូល​ដ្ឋាន​ថ្មី​របស់​សា​លា​ដាក់​ឲ្យ​ប្រើ​ប្រាស់ សា​លា​នឹង​បើក​ថ្នាក់​ពាក់​កណ្តាល​អន្តេវា​សិក​១០០%​សម្រាប់​ឲ្យ​សិស្ស​ចំ​នួន​២២០​រូប ចែក​ជា​៧​ក្រុម​។ សា​លា​កំ​ពុង​ខិត​ខំ​កសាង​បទដ្ឋាន​ដែល​បាន​កំ​ណត់ ដើម្បី​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​ក្នុង​ខែ​១០​-២០១៧​។ អ្នក​គ្រូ​ទ្រឿង​វី​ធ្វី​យ្វៀង នា​យិ​កា​សា​លា​មត្តេយ្យ​ទ្រុង​ហឹង​១ ឲ្យ​ដឹង​៖ “រៀង​រាល់​ថ្ងៃ អ្នក​គ្រូ​គ្រប់​រូប​តែង​មក​កាន់​សា​លា​យ៉ាង​ប្រ​ញាប់​ដើម្បី​រៀប​ចំ​តាក់​តែង​បន្ទប់​និង​ទី​ធ្លា​កម្សាន្ត​ក្នុង​ប​រិ​វេ​ណសា​លា​”​។

សា​លា​មត្តេយ្យ​ទ្រុង​ហឹង​១​ទើប​តែ​កសាង​ថ្មី​។

ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កើ​-ដ តែង​ខិត​ខំ​វិ​និ​យោគ​ទុន​សម្រាប់​វិ​ស័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​។ បច្ចុ​ប្បន្ន ទូ​ទាំង​ស្រុក​មាន​សា​លា​ចំ​នួន​៤៨ (​មាន​២៨​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​)។ ក្នុង​នោះ មាន​សា​លា​មត្តេយ្យ​ចំ​នួន​១៧ មធ្យម​សិក្សា​មូល​ដ្ឋាន​ចំ​នួន​៨​និង បឋម​សិក្សា​ចំ​នួន​២៣​។ ឆ្នាំ​២០១៧ ស្រុក​ចាត់​ចែង​ទឹក​ប្រាក់​ចំ​នួន​៣៣​ពាន់​លាន​ដុង​ដើម្បី​វិ​និ​យោគ​សាង​សង់​ថ្មី បង្កើន​កម្រិត​សា​លា​ចំ​នួន​៦​។ ពី​ប្រ​ភព​ទុន​សាង​សង់​ជា​មូល​ដ្ឋាន​ស្រុក​វិ​និ​យោគ​ទុន​សាង​សង់​សំ​ណង់​ចំ​នួន​១១ (ផ្ទេរ​បន្ត​ពី​ឆ្នាំ​មុន​) ដោយ​ថ​វិ​កា​៥៤​ពាន់​លាន​ដុង​។ ផ្តើម​ពី​ប្រ​ភព​ទុន​បុព្វ​ហេតុ​ស្រុក​បាន​បង្កើន​កម្រិត ជួស​ជុល​សា​លា​ចំ​នួន​២០​ខ្នង (ដោយ​ថ​វិ​កា​១៥,៩​ពាន់​លាន​ដុង​) សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​។ តាម​ការ​គ្រោង​ទុក ស្រុក​នឹង​កៀរ​គរ​សិស្ស​ចូល​រៀន​ជាង​២៥.០០០​រូប ចាប់​តាំង​ពី​កម្រិត​មត្តេយ្យ​រហូត​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​។ ផ្នែក​សិក្សា​អប់​រំ​ស្រុក​សំ​ណូម​ពរ​សា​លា​ដែល​មាន​សិស្ស​ជា​ជន​រួម​ជាតិ​ខ្មែរ​រៀន​ច្រើន​ត្រូវ​ពិ​និត្យ​ពិ​ច័យ ស្វែង​យល់​ពី​ស្ថាន​ភាព​គ្រួ​សារ​របស់​សិស្ស​ដែល​ជួប​ការ​លំ​បាក​ដើម្បី​ធ្វើ​ការ​ជំ​នួយ​ញុាំង​ឲ្យ​សិស្ស​គ្រប់​លក្ខណ​សម្បត្តិ​ចូល​រៀន​។

តាម​លោក​ត្រឹង​ង៉ុក​ង៉ី ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ សា​លា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​បាន​សង់​ថ្មី​និង​ជួស​ជុល​ឡើង​វិញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សម​រម្យ​។ នោះ​ជា​សមិទ្ធ​ផល​នៃ​ការ​វិ​និ​យោគ​ដ៏​យូរ​អង្វែង​របស់​ថ្នាក់​ដឹក​នាំ​ស្រុក និង​ការ​ជំ​នួយ​របស់​គណៈ ផ្នែក​នៅ​ភូមិ​ភាគ​ព្រម​ទាំង​ការ​ខិត​ខំ​របស់់​សា​លា​ផង​ដែរ​។ សា​លា​រៀន​រឹ​ងមាំសម​រម្យ​បង្ក​ជា​គ្រឹះ​ធារ​លើក​កម្ពស់គុណ​ភាព​អប់​រំ ពី​ព្រោះ​ចំ​នួន​ថ្នាក់​រៀន​២​ពេល​/​ថ្ងៃ ពាក់​កណ្តាល​អន្តេ​វា​សិក​នៅ​តាម​សា​លា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​៕

                 ប៊ិត​កៀង​-សុ​ផល​ 

ចែករំលែកអត្ថបទ