ចាប់ពីថ្ងៃ១៥ ខែឧសភា - ថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា បើកសម័យប្រជុំលើកទី១០ ក្រោមអធិបតីភាព លោកស្រីង្វៀនធីគឹមងឹុង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា។
ប្រធានរដ្ឋសភាង្វៀនធីគឹមង៉ឹង ថ្លែងយោបល់ក្នុងអង្គប្រជុំ។
នៅក្នុងអង្គប្រជុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានពិនិត្យ ពិភាក្សាផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដូច៖ ទទួលពិនិត្យ ផ្ទៀងផ្ទាត់ (លើកទី៣) លើសេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ (កែប្រែ) លេខ១០០/២០១៥/QH១៣ និងពង្រាងសេចក្តីសម្រេចចិត្ត វិនិច្ឆ័យបំណុលអវិជ្ជមានរបស់អង្គភាពឥណទាននានានិងទូទាត់ថវិការដ្ឋឆ្នាំ២០១៥; ផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញ បន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិ និងផ្តល់សច្ចាប័នលើសេចក្តីព្រមព្រៀងអំពីបន្ទាត់ព្រំដែននិងបង្គោលព្រំដែនជាតិ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតឡាវ; របាយការណ៍ វាយតម្លៃបំពេញបន្ថែមនៃលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋឆ្នាំ២០១៦;វាយតម្លៃស្ថានភាពផ្សព្វផ្សាយអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០១៧;របាយការណ៍ត្រួតពិនិត្យការដោះស្រាយសំណើពីម្ចាស់ឆ្នោតដែល ផ្ញើមកកាន់សម័យប្រជុំលើកទី២នៃរដ្ឋសភា; សេចក្តីព្រាងរបាយការណ៍ បូកសរុបយោបល់សំណើពីម្ចាស់ឆ្នោត និងប្រជាជនរួចពិនិត្យពិច័យ ដើម្បីលើកជូនដល់រដ្ឋសភា; ញែកចេញនូវខ្លឹមសារអំពីសំណងនិងឧបត្ថម្ភការតាំងទីលំនៅថ្មីទៅជាគម្រោងការតូច ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងចំណតយន្តហោះអន្តរជាតិឡុងថាញ់; និងបពា្ឈប់តំណែងតំ ណាងរដ្ឋសភាចំពោះលោកវ៉គឹមគឺ- តំណាងរដ្ឋសភាខេត្តហាទិញ; ពង្រាងអនុក្រឹត្យនៃរដ្ឋាភិបាលដែលកំណត់យន្តការ គោលនយោបាយ ហិរញ្ញវត្ថុ-ថវិកាមួយចំនួនដាច់ដោយឡែកសម្រាប់ក្រុងហាយផុង៕
យោងៈ quochoi.vn - លីសៀ