គណៈចង្អុលការតីណាមបូ បានសហការនឹងខេត្តសុកត្រាំង រៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី២០១៧ របស់ជនរួមជាតិខ្មែរណាមបូ។ អញ្ជើញចូលរួមមានឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វឿងឌិញហ្វេ រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំ ក្រសួង គណៈ ផ្នែក មជ្ឈិម ថ្នាក់ខេត្ត ក្រុង និងព្រះសង្ឃ គ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ សមណ សិស្ស និស្សិត អាណិកជន ជនរួមជាតិខ្មែរគំរូនៅខេត្តនានានៃតំបន់ណាមបូ។
គណៈចង្អុលការតីណាមបូ ជូនអំណោយដល់គណៈជនរួម ជាតិខេត្ត ក្រុង។
ក្នុងពិធីជួបជុំ ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វឿងឌិញហ្វេ អំពាវនាវដល់សមូហភាព កម្មាភិបាល ព្រះសង្ឃ ជនរួមជាតិខ្មែរ គប្បីបន្តពង្រីក ប្រវេណី សាមគ្គី; អនុវត្តឲ្យបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ; លើកកម្ពស់ស្មារតីខិតខំឈានឡើង ប្តេជ្ញាចិត្តឆ្លងកាត់ការលំបាក ដើម្បីជីវភាពកាន់តែល្អប្រសើរ; ទន្ទឹមនឹងនោះ ខ្នះខ្នែងចូលរួមការចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី; បញ្ចេញកម្លាំងរៀនសូត្រ លើកកម្ពស់សមត្ថភាពគ្រប់ផ្នែក ដើម្បីបំប្រួញគម្លាត ជាមួយនឹងទូទាំងប្រទេស; អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ញុាំងឲ្យជីវភាព វប្បធម៌ ស្មារតីរបស់ជនរួមជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែប; លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្ន ប្រឆាំងឧបាយកល "ការប្រែប្រួលដោយសន្តិភាព" របស់អានុភាពអមិត្ត រួមចំណែកថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; អ្នកមុខអ្នកការពុទ្ធសាសនា ទក្ខិណនិកាយខ្មែរ បំពេញបានល្អនូវការងារសាសនា និងកសាងសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។ល។
ឱកាសបុណ្យចូលឆ្នាំថ្មី គណៈចង្អុលការតីណាមបូ បានប្រគេននូវទេយ្យវត្ថុចំពោះព្រះឧបជ្ឈាយ៍៤ព្រះអង្គ និងគណៈជនជាតិខេត្ត ក្រុងចំនួន៩ ដែលបានរួមចំណែកជាក់ស្ដែងជាច្រើនក្នុងសកម្មភាពសាសនា និងសង្គមនៃតំបន់តីណាមបូ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់សន្តិសុខការពារប្រទេសលើភូមិសាស្រ្ត។
ក្នុងឱកាសនេះដែរ សមមិត្ត ង្វៀនថៀងញ៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម បានចុះទៅសួរសុខទុក្ខនិងប្រសិទ្ធពរឆ្នាំថ្មី ប្រគេនជូនចំពោះព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណក្នុងសមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិ វីរៈមាតាវៀតណាម បញ្ញវន្តខ្មែរ និងជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង ៕
លីធាន -សេរី