ខែមីនា ឆ្នាំ២០១៧ គឺជាខែយុវជន ហើយក៏ជាចំណុចកំពូលនៃសកម្ម ភាពដ៏ពុះពោរជាច្រើន ដើម្បីធ្វើឲ្យជាក់ស្តែងនូវខួបអនុស្សាវរីយ៍ ឆ្នាំទី៨៦ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ថ្ងៃ២៦ ខែមីនា និងអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី១១ អាណត្តិកាល២០១៧-២០២២។ ឆ្លងតាមរយៈនោះកាន់តែលើកតម្កើងលក្ខណៈល្អប្រសើររបស់យុវជនក្នុងសម័យថ្មី។
រយៈកាលកន្លង ចលនាធំៗជាច្រើនរបស់សម្ព័ន្ធយុវជន បានផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទាក់ទាញសមាជិកសម្ព័ន្ធយុវជនចូលរួមយ៉ាងកុះករ ហើយ បង្កបានឥទ្ធិពលយ៉ាងល្អប្រសើរពីសហគមន៍ ដូចជាចលនា "យុវវ័យ ព្រួតដៃកសាងជនបទថ្មី" "យុវជនចូលរួមកសាងទីក្រុងអារ្យធម៌" ចលនាសិស្ស និស្សិតឬក៏ចលនាប្រឡងប្រណាំង"បំផុត៤" "បន្ទុក៣" "យុវវ័យច្នៃប្រតិដ្ឋ" ជាដើម។ ចលនា"យុវជនស្ម័គ្រចិត្ត" មានជំហានអភិវឌ្ឍទាំងគុណភាពនិងបរិមាណភាព ដោយមានសកម្មភាពលេចធ្លោ និងមានអត្ថន័យជាច្រើន ដូចជាយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល ជំនួយកម្លាំងរដូវប្រឡង បរិច្ចាគឈាមមនុស្សធម៌ សកម្មភាពស្ម័គ្រចិត្តរដូវ រងារនិទាឃរដូវស័្មគ្រចិត្តសកម្មភាពស្ម័គ្រចិត្តរបស់គ្រូពេទ្យ វេជ្ជបណ្ឌិតវ័យក្មេង សកម្មភាពតបស្នងសងគុណនិងផឹកទឹកនឹកប្រភពជាដើម។ មានកម្មវិធី និងការចលនាជាច្រើនឆ្ពោះទៅកាន់សមុទ្រ កោះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់យុវវ័យទូទាំងប្រទេសចូលរួម ដូចជាយុទ្ធនាការយុវវ័យដើម្បីសមុទ្រ កោះ មាតុភូមិ "រួមដំណើរជាមួយនឹងនេសាទករវ័យក្មេងចេញទៅសមុទ្រ" "រួមវិភាគទានថ្មកសាងទ្រឿងសា" ។ល។ ដោយមានខ្លឹមសារជាច្រើនត្រូវបានផ្លាស់ថ្មី ច្នៃប្រតិដ្ឋ បានទាក់ទាញយុវជនចូលរួមយ៉ាងកុះករ ត្រូវបានសង្គមកត់សម្គាល់គាំទ្រនិងឲ្យតម្លៃខ្ពស់។ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សកម្មចូលរួមនូវព្រឹត្តិការណ៍ សកម្មភាពនយោបាយ កិច្ចការបរទេសសំខាន់ៗរបស់យុវជនក្នុងតំបន់និងលើពិភពលោករួមចំណែកពូនជ្រំចំណងមិត្តភាព ការយល់ ដឹងនិងទុកចិត្តគ្នាទៅវិញទៅមករវាងយុវវ័យវៀតណាម ជាមួយនឹងប្រទេសនានាលើពិភពលោក បំពាក់ចំណេះដឹងនិងមុខជំនាញចំបាច់សម្រាប់ខ្លួន ដើម្បីចូលរួមក្នុងដំណើរការសមាហរណកម្មរបស់ប្រទេសជាតិ។
ពិសេស ចលនាស្ម័គ្រចិត្តរបស់សមាជិកសម្ព័ន្ធយុវជនថ្មីៗនេះ ប្រមូលផ្តុំទៅតំបន់ឆ្ងាយ តំបន់លំបាក កន្លែងមានជនជាតិភាគតិចរស់នៅកុះករ។ នៅខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង សមាជិកសម្ព័ន្ធយុវជនមានសកម្មភាព ដូចជា៖ វិលមករកប្រភពប្រមែប្រមូលសំរាមអនាម័យបរិស្ថាន ជួយជនរួមជាតិខ្មែរប្រមូលផលស្រូវ ថែទាំសុខភាពនិងអប់រំជាដើម។ ទង្វើស្ម័គ្រចិត្តទាំងនេះ បានធ្វើឲ្យរូបភាពរបស់សម្ព័ន្ធយុវជនកាន់តែមាន លក្ខណៈល្អប្រសើរ ដូចពាក្យប្រៀនប្រដៅរបស់អ៊ំហូ ៖ "ទីណាត្រូវការមានយុវជន ទីណាលំបាកក៏មានយុវជន"។ នោះក៏ជាការពង្រីកនូវប្រវេណីដ៏ត្រចះត្រចង់របស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៕
ថាញ់ផុង-វិមាន