ការងារជនជាតិក្នុងរយៈពេលកន្លង សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកអនុវត្តជោគជ័យនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ឆ្លងតាមរយៈនោះ ពង្រីកកម្លាំងផ្ទៃក្នុងគ្រប់ជនជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម-វប្បធម៌ ធានាសន្តិសុខការពារប្រទេស ធ្វើឲ្យមុខមាត់តំបន់ជនជាតិភាគតិច តំបន់ភ្នំ មានការផ្លាស់ប្តូរយ៉ាងសកម្ម។
ជនរួមជាតិខ្មែរក្រុងកឹងធើ រីករាយទទួលឆ្នាំថ្មីឆ្នាំ២០១៦ ជា មួយនឹងស្មារតីជឿជាក់លើបក្ស នឹងនាំមកនូវភាពសម្បូរ សប្បាយ សុភមង្គល។
នោះគឺជាការកំណត់បញ្ជាក់រួមពីសន្និសីទលើប្រព័ន្ធ បូកសរុប៥ឆ្នាំ អនុវត្តអនុក្រឹត្យលេខ០៥របស់រដ្ឋាភិបាល ស្តីពីការងារជនជាតិ។ តាម រដ្ឋាភិបាល ក្នុងដំណាក់កាល២០១១-២០១៥ ទោះបីថវិការដ្ឋនៅជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែនៅតែផ្តោតការយកចិត្តទុកដាក់ ចាត់ចែងថវិកា១៣៥.៨៧៩,៥ពាន់លានដុង ស្រូបអត្រា១២,៨%នៃថវិកា វិនិយោគទុនសម្រាប់វិស័យកសិកម្មជនបទ អនុវត្តគោលនយោបាយនិង ការងារជនជាតិផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជីវភាពប្រជាជនតំបន់ជនរួម ជាតិភាគតិចត្រូវបានលើកស្ទួយគួរឲ្យកត់សម្គាល់ ឃុំដែលមានផ្លូវគមនាគមន៍រថយន្តបើកបរចូលបាន៩៨% ឃុំមានអគ្គិសនីប្រើប្រាស់ជាង៩០% គ្រួសារមានអគ្គិសនីប្រើប្រាស់ជិត៧០% ឃុំមានសាលាបឋមសិក្សា សាលាមធ្យមសិក្សាមូលដ្ឋាន១០០% ក្នុងនោះមានអគារសិក្សា៨០%ត្រូវបានសាងសង់រឹងមាំ ឃុំ១០០% ធ្វើឧត្តានកម្មអប់រំបឋមសិក្សា សម្រេច១០០% ក្នុងនោះមានឃុំជាច្រើនធ្វើឧត្តានកម្មអប់រំមធ្យមសិក្សាមូលដ្ឋាន។ ក្នុងការអនុវត្តគោលនយោបាយសុខាភិបាលចំនួន ប្រជាជនឧបត្ថម្ភទិញប័ណ្ណធានារ៉ាបរង សុខាភិបាល១០០%ជូនអ្នកក្រ ជាជនរួមជាតិភាគតិចរស់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គម លំបាក និងលំបាកខ្លាំងជាជំហានៗពង្រឹងនិងធ្វើឲ្យមានភាពប្រសើរឡើង ប្រព័ន្ធមូលដ្ឋានសុខាភិបាល បំពាក់បរិក្ខារពេទ្យទំនើបៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺ ជូនជនរួមជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនោះ ក្រសួង គណៈ ផ្នែក និងភូមិភាគនានាសហការគ្នាយ៉ាងស្អិតល្មួតក្នុងការផ្សព្វផ្សាយ គោលនយោបាយផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ស្តីពីការអភិរក្សនិង ពង្រីកវប្បធម៌កីឡាទេសចរណ៍តំបន់ជនជាតិភាគតិច ប្រកាសឲ្យប្រើ គោលនយោបាយជាច្រើនស្តីពីព័ត៌មាន និងសារគមនាគមន៍ ការពារបរិស្ថាន ផ្សព្វផ្សាយអប់រំច្បាប់ និងជំនួយគតិយុតិ្ត ព្រមទាំងផ្តោតការយក ចិត្តទុកដាក់កសាង ពង្រឹងពង្រីក ធានាសន្តិសុខការពារប្រទេស រក្សា ខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិសាស្រ្តសំខាន់ៗ តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ព្រំដែន កោះសមុទ្រ...។
លោករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាំងចៀង បញ្ជាក់៖ "ការបង្កើតអនុក្រឹត្យលេខ០៥/២០១១/NĐ-CP បង្កឲ្យមានភាពងាយ ស្រួល ដើម្បីពង្រីកលទ្ធភាពរបស់ជនរួមជាតិភាគតិច ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារប្រទេស ហេដ្ឋារចនា សម្ព័ន្ធត្រូវបានវិនិយោគជាជំហានៗ អត្រាគ្រួសារក្រីក្រត្រូវបានកាត់ បន្ថយគួរឲ្យកត់សម្គាល់ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននៅតំបន់ ជនជាតិភាគតិច តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់លំបាក ពិសេសត្រូវបាន លើកស្ទួយមុខមាត់នៅតំបន់ជនជាតិភាគតិច តំបន់ភ្នំមានការផ្លាស់ប្តូរតាមទិសដៅសកម្ម"។
បញ្ជាក់ពីភាពប្រសើរនៃគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការគិតគូរជូនជនរួមជាតិខ្មែរ ឆ្លងតាមរយៈការអនុវត្តអនុ ក្រឹត្យ ដូចពោលខាងលើ ឧបនាយករដ្ឋមន្រ្តី ត្រឿងហ្វាប៊ិញ សំណូមពរ ដល់ក្រសួង គណៈ ផ្នែកបន្តការផ្សព្វផ្សាយការងារជនជាតិប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ភូមិភាគនានា គប្បីម្ចាស់ការអាទិភាពប្រភពកម្លាំង ផ្គួបផ្សំកម្មវិធីគម្រោងនានា លើភូមិសាស្រ្តជាមួយនឹងគោលនយោបាយជនជាតិ ផ្តុំកម្លាំងវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជូនស្រុកក្រ ឃុំភូមិលំបាក តំបន់ជនជាតិភាគតិច តំបន់ភ្នំ លើកទឹកចិត្តដល់ភូមិភាគនានា ដែលប្រកាសឲ្យប្រើគោលនយោបាយ ពិសេស បំពេញបន្ថែមប្រភពកម្លាំងដើម្បីសហការអនុវត្តឲ្យបានល្អនូវគោលនយោបាយ ផ្តោតការយកចិត្តទុកដាក់រៀបចំគម្រោងបណ្តុះបណ្តាល បំប៉នបង្កប្រភពកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសម័យថ្មី៕
ថាញ់ផុង-មុនី