កាលពីថ្ងៃ ១២ ខែកក្កដា សមមិត្ត ឌិនថេវិញ សមាជិកការិយាល័យន យោបាយ អចិន្ត្រៃយ៍នៃគណៈលេខាបានជូនសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ គណៈលេខាប្រគល់ភារកិច្ចប្រធានគណៈចង្អុលការតីណាមបូ ទៅសមមិត្ត វឿងឌិញហ្វែ សមាជិកការិយាល័យនយោ បាយ ឧបនាយករដ្ឋមន្រ្តី ។ សមមិត្ត ង្វៀនទ្រុងហីវ អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង កាន់តំណែងជាអនុប្រ ធានគណៈចង្អុលការតីណាមបូ។
តំណាងការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខា ឌិនថេវិញ ជូនសេចក្តីសម្រេចប្រគល់ភារកិច្ចទៅឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វែ ជាប្រធានគណៈចង្អុលការតីណាមបូ។
តំណាងការិយាល័យនយោបាយគណៈលេខា សមមិត្តឌិនថេវិញ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខា បានកត់សម្គាល់និងឲ្យតម្លៃខ្ពស់ចំពោះការលះបង់របស់សមមិត្តទាំងឡាយ ក្នុងដំណាក់ការបំពេញការងារ ហើយមានបំណងចង់ឲ្យសមមិត្តទាំងឡាយ នាំយកនូវបទពិសោធន៍និងសមត្ថភាពរបស់ខ្លួន បន្តការខិតខំរួមចំណែក ជូនបក្ស រដ្ឋ និងប្រជាជន។
ថ្លៃងយោបល់ក្នុងពេលទទួលភារកិច្ច សមមិត្ត វឿងឌិញហ្វែ សន្យាថាក្នុងដំណាក់ការបំពេញការងារនឹងរួមជាមួយអចិន្រ្តៃយ៍នៃគណៈចង្អុលការតីណាមបូ បន្តការពង្រីកសមត្ថភាពមុខជំនាញនិងបទពិសោធន៍ ដើម្បីរួមជាមួយថ្នាក់ដឹកនាំ និងកម្មាភិបាលបក្ខជន អ្នករដ្ឋការនៃគណៈចង្អុលការតីណាមបូ ពង្រីកនូវភាពងាយស្រួល ជម្នះនូវការលំបាកធ្វើឲ្យតំបន់វាលរាបទន្លេគឺវឡុង មានការអភិវឌ្ឍន៍លើគ្រប់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាសន្តិសុខការពារប្រទេសស័ក្តិសមជាតំបន់សំខាន់ខាងសេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេស៕
ផាមយ្វីឃឿង (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)