07/02/2017 - 08:43

ស្រុកថ្កូវ អនុវត្តល្អគោលនយោបាយជនជាតិ

អនុវត្តកម្មវិធីទិសដៅជាតិ ស្តី​ពី​ក​សាង​ជន​បទ​ថ្មី និង​កម្ម​វិធី​ទិស​ដៅ​ជាតិ ស្តី​ពី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព ឃើញ​ថា​មុខ​មាត់​ជន​បទ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បន្ត​ការ​រីក​ចម្រើន ជីវ​ភាព​សម្ភារៈនិង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ។

កសិករស្រុកថ្កូវបានរដ្ឋជំនួយដើមទុនចិញ្ចឹមគោ ឈានឡើងចាកផុតពីភាពក្រីក្រ។

តាមប្រសាសន៍លោកញ៉ាងរ៉ានី អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុកថ្កូវ ឲ្យដឹង៖ បច្ចុប្បន្ន ស្រុកថ្កូវ មានជនរួមជាតិជាជនជាតិភាគតិច រស់នៅ២៤.៥៦៨គ្រួសារ សំខាន់គឺជនជាតិខ្មែរ ស្រូបអត្រា៦២,៣៥% នៃចំនួនប្រជាជនស្រុក។ ដោយលក្ខណៈពិសេសខាងលើ ម្ល៉ោះហើយ  ស្រុកបានទទួលប្រយោជន៍ ពីគោលនយោបាយអាទិភាពដោយឡែកយ៉ាងច្រើនសម្រាប់ជនជាតិភាគតិច។ នៅឃុំឡុងហ៊ីប ពេលអនុវត្តកម្ម វិធី១៣៥ ឃុំបានផ្សព្វផ្សាយ កសាងផ្លូវគមនាគមន៍ជនបទ ចាប់ពីភូមិតា សឹកទៅទល់នឹងប្រឡាយធីសាវ ប្រវែង៤៣៦ម៉ែត្រ ថវិកាកសាងចំនួន១ពាន់លានដុង។ ទន្ទឹមនឹងនោះ គួបផ្សំនឹងប្រភពទុនផ្សេងៗ ភូមិភាគបានកសាងសំណង់សំខាន់ៗលើភូមិសាស្រ្តឃុំ។ ក្នុងនោះ ប្រជាជនបរិច្ចាគដី ឈើព្រៃ ដំណាំរួមផ្សំគិតជាតម្លៃទឹកប្រាក់៤៨០លានដុង។ ពិសេស អនុវត្តគ្រោងការជំនួយអភិវឌ្ឍផលិតកម្ម គណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប បានបង្កើតគណៈចង្អុលការឃុំ រៀបចំកិច្ចប្រជុំស្ទាប ស្ទង់មតិប្រជាជន រួចបានប្រជាជនស្របគំនិត បង្កើតគ្រោងការទម្រង់រូបភាពចិញ្ចឹមគោបន្ធាត់នៅភូមិតាសឹក B មានប្រជាជន២៥គ្រួសារបាន ទទួលប្រយោជន៍ គិតជាតម្លៃទឹកប្រាក់វិនិយោគទុនសរុប៣០០លានដុង ។ មកទល់ពេលនេះ ឃុំឡុងហ៊ីប បានរំសាយថវិកា១០០% ពីប្រភពដើម ទុនដែលបានបែងចែក។ ក្រៅពីនេះ ឃុំក៏បានសហការជាមួយនឹងការិ យាល័យជនជាតិស្រុក បើកវគ្គហ្វឹកហាត់ចំនួន៣ថ្នាក់ ដើម្បីលើកកម្ពស់ សមត្ថភាពជូនកម្មាភិបាលជាសមាជិកសម្ព័ន្ធយុវជន និងសមាជិកអង្គការមហាជន។

តាមប្រសាសន៍លោក ញ៉ាងរ៉ានី អនុវត្តកម្មវិធី១៣៥ ដំណាក់កាល២០១១-២០១៦ ស្រុកបានវិនិយោគកសាងថ្មីចំនួន៧៥សំណង់ រក្សាជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន៣៦ អនុវត្តគ្រោងការជំនួយផលិតកម្មជូនគ្រួសារក្រីក្រចំនួន៧៨ គ្រោងការបណ្តុះបណ្តាលចំនួន៣ សម្រាប់លើកកម្ពស់សមត្ថភាពជូនកម្មាភិបាលមូលដ្ឋាន គិតជាតម្លៃទឹក ប្រាក់សរុបជាង៦៦ពាន់លានដុង។ ក្នុងនោះ ដើមទុនពីកម្មវិធី១៣៥ជាង ៥២ពាន់លានដុង ដើមទុនគួបផ្សំជាង១០ពាន់លានដុង ប្រជាជនរួមវិភាគទានជាង៣ពាន់លានដុង។ ក្រៅពីនេះ ស្រុកថែមទាំងអនុវត្តដោយ ប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៦១៥/QĐ-TTg សេចក្តីសម្រេចចិត្តលេខ១៦៧/QĐ-TTg  សេចក្តីសម្រេចចិត្តលេខ២៩ និង ៧៤/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជួយលើកស្ទួយជីវភាពសេដ្ឋកិច្ច - សង្គមជូនជនរួមជាតិខ្មែរលើភូមិសាស្រ្ត៕

សឺនម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក ញ៉ាងរ៉ានី