03/11/2015 - 10:02

ឆ្ពោះទៅខាងជនជាតិភាគតិច

គណៈលេខា ទើបប្រកាសឲ្យប្រើបទបញ្ជាលេខ៤៩ -CT/TW ស្តីពីការ បង្កើន និងផ្លាស់ថ្មីការងារប្រជាចលនារបស់បក្សនៅតំបន់ជនជាតិភាគ តិច។ ក្នុងនោះ ខ្លឹមសារទាំងឡាយដែលបានលើកឡើង គឺមានភាពជាក់ ស្តែង។

ផ្លាស់ថ្មីការងារប្រជាចលនា ដើម្បីឆ្ពោះទៅកាន់ជនជាតិភាគតិច។

ដំបូងគឺបង្កើនការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស អង្គការ បក្សគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ការយល់ដឹងនិងភារកិច្ចទូទាំងប្រព័ន្ធ នយោបាយចំពោះការងារប្រជាចលនានៅតំបន់ជនជាតិភាគតិច។ ឆ្លង តាមរយៈនោះ ក្តោបក្តាប់នូវមតិ គោលបំណងសមហេតុ សមផលរបស់ ជនជាតិភាគតិចបានទាន់ពេល។ ផ្អែកលើមូលដ្ឋាននោះ នឹងមានដំ ណោះស្រាយសមស្រប។ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស ក្រុម ប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ត្រូវតែពិ ភាក្សាជាប្រចាំ និងទំនាក់ទំនងជាមួយនឹងប្រជាជនដោយផ្ទាល់។ ស្ថា ប័នព័ត៌មានមហាជនទាំងឡាយ ម្ចាស់ការកំណត់ទិសសាធារណៈមតិ និងតស៊ូបង្ការ ប្រឆាំងយ៉ាងប្រសិទ្ធភាពនូវការអត្ថាធិប្បាយមួលបង្កាច់ ពញ្ញាក់អារម្មណ៍របស់កម្លាំងអានុភាពអមិត្តនៅតំបន់ជនជាតិភាគតិច ។ គណៈកម្មាធិការបក្ស អង្គការបក្សគ្រប់លំដាប់ថ្នាក់ គប្បីធ្វើឲ្យជាក់ស្តែង នូវទិសដៅរបស់បក្សនិងរដ្ឋ ស្តីពីការលុបបំបាត់ភាពអត់ឃ្លាន កាត់ បន្ថយអត្រាគ្រួសារក្រីក្រ បង្កើនប្រាក់ចំណូល;កសាងប្រព័ន្ធនយោ បាយ ស្អាតស្អំ រឹងមាំ និងកសាងកងជួរកម្មាភិបាលជាជនជាតិភាគតិច មានគុណភាពដោយមានកំណត់អត្រា និងរចនាសម្ព័ន្ធសមស្រប។ល។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយអនុវត្តបានល្អនូវការងារត្រួតពិនិត្យ វិវេចនា និងចលនាប្រជាជនចូលរួមកសាងបក្ស កសាងរដ្ឋអំណាច។


គប្បីបង្កើននិងផ្លាស់ថ្មីការងារប្រជាចលនានៅរាល់ស្ថាប័នរដ្ឋ; ពិនិត្យ មើល ប្រកាសឲ្យប្រើ និងអនុវត្តបានល្អនូវគោលនយោបាយជនជាតិ។ ផ្តោតការយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច -សង្គមកិច្ច សំខាន់ៗ ឧបត្ថម្ភជនជាតិភាគតិច អភិវឌ្ឍផលិតកម្មនិងបង្កើនប្រាក់ចំ ណូលលំនឹងជីវភាព។ បន្តការផ្លាស់ថ្មីនូវខ្លឹមសារ វិធីសកម្មភាពរបស់ រណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គមនានា និងអង្គការសង្គម តាមរូបភាពប្រមូលផ្តុំប្រជាជន ឆ្ពោះទៅមូលដ្ឋាន ពិសេសគឺនៅភូមិ សាស្រ្តជាតំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកពិសេស។ កម្មាភិបាល អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្កើនកម្លាំងដល់មូលដ្ឋាន ជិត ដិតជាមួយនឹងជីវភាពប្រជាជន; រៀបចំសកម្មភាពណែនាំជនរួមជាតិ ភាគតិចឈានឡើងបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ផ្លាស់ថ្មី ទម្លាប់ផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចទំនិញ កសាងជនបទថ្មី។ បង្កើនស្មារ តី និងពង្រីកតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយ ភាពក្នុងជនរួមជាតិ ដើម្បីកសាងជីវភាពវប្បធម៌ជឿនលឿន អារ្យធម៌ សមស្របជាមួយនឹងភូមិភាគនីមួយៗ។ សហការស្អិតល្មួតរវាងការងារ ប្រជាចលនាតំបន់ជនជាតិភាគតិច ជាមួយនឹងកិច្ចការបរទេស ប្រជាជន ក្នុងការការពារព្រំដែន; តស៊ូប្រឆាំងនូវឧបាយកល បំផ្លិចបំផ្លាញរបស់ អានុភាពអមិត្ត។ បន្តការពង្រីកប្រវេណីសាមគ្គី ទំនាក់ទំនងសាច់ញាតិ ពូជពង្សវង្សត្រកូលរបស់ជនរួមជាតិ តំបន់ជាប់ព្រំដែនរបស់ប្រទេស យើងជាមួយនឹងប្រទេសជិតខាង រួមចំណែកការពារអធិបតេ្តយ្យ សន្តិ សុខព្រំដែនជាតិ និងលើកកម្ពស់ការយល់ដឹងរបស់ជនជាតិភាគតិច អំពី អធិបតេយ្យទឹកដី ស្មារតីការពារមាតុភូមិ ការពារព្រំដែន សន្តិភាព មាន ភាពលំនឹង សហប្រតិបត្តិការនិងអភិវឌ្ឍ។ ពង្រឹងពង្រីកច្រកទ្វារព្រំដែន ជាតិ អន្តរជាតិ ធានាការធ្វើដំណើរឆ្លងទៅមក ដោះដូរទំនិញរបស់ប្រជា ជន សមស្របជាមួយនឹងសេចក្តីកំណត់របស់ច្បាប់ប្រទេសយើង និងប្រ ទេសជាមិត្ត។ កសាងពង្រឹងពង្រីក អង្គការថ្នាក់ដឹកនាំ កងជួរកម្មាភិ បាលប្រជាចលនា; ផ្លាស់ថ្មី លក្ខណៈការងារ ប្រជាចលនានៅតំបន់ជន ជាតិភាគតិច។ កម្មាភិបាល បក្ខជន អ្នករដ្ឋការ បុគ្គលិករដ្ឋ សម្ព័ន្ធយុវ ជន សមាជិកសមាគម កម្មាភិបាលយុទ្ធជនកម្លាំងប្រដាប់អាវុធ ត្រូវតែ ជាគំរូឈានមុខនូវរាល់ចលនានៅលើភូមិភាគ៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បទបញ្ជាលេខ៤៩-CT/TW