តាមប្រសាសន៍ លោកស្រីត្រឹងហុងធឹម នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាលក្រុងកឹងធើ ឲ្យដឹង រយៈកាលកន្លង រាល់កម្រិតអប់រំចំណេះទូទៅនៅលើភូមិសាស្រ្តក្រុងកឹងធើ មានភាពជឿនលឿន គុណភាពអប់រំ មានការកើនឡើងជាលំដាប់។
វិញ្ញាសាអប់រំរបស់សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ។
បច្ចុប្បន្ន ទូទាំងក្រុងកឹងធើមានសាលាចំណេះទូទៅចំនួន២៧៨ ដោយមានសិស្ស១៨៩.៥៥៦រូប ក្នុងនោះមានសិស្សសាលាឯកជនចំនួន១.៤៤៥រូប។ តាមលោកស្រីធឹម ចាប់ពីដើមឆ្នាំសិក្សា មន្ទីរអប់រំនិងបណ្តុះបណ្តាលបានចង្អុលការដល់ការិយាល័យអប់រំ និងបណ្តុះបណ្តាលនានាជំនួយបច្ចេកទេសវិជ្ជាជីវៈ និងបំពាក់គ្រឿងសម្ភារៈដើម្បីសាលាបឋមសិក្សាគ្រប់លក្ខណៈអនុវត្តទម្រង់រូបភាពបង្ហាត់បង្រៀនតាមក្រុម។ ឆ្នាំសិក្សា២០១៦-២០១៧ ក្រុងបានបើកទូលាយសាលាបឋមសិក្សាចំនួន៤៥ ដើម្បីអនុវត្តការបង្ហាត់បង្រៀនតាមទម្រង់រូបភាពសាលារៀនថ្មី VNEN ផ្អែកលើស្មារតីស្ម័គ្រចិត្តដោយមាន១.១៧២ថ្នាក់ចូលរួម។ ទន្ទឹមនឹងនោះ មានសាលាចំនួន១០១អនុវត្តការបង្ហាត់បង្រៀនភាសាវៀត១-បច្ចេកវិជ្ជាអប់រំលើស្មារតីស្ម័គ្រចិត្តដោយមាន៣១០ថ្នាក់ កើន១៨៩ថ្នាក់ហើយមានសិស្សចំនួន៤.០០៩រូបចូលរៀន។ លោកស្រីត្រឹងហុងធឹម ឲ្យដឹងបន្ថែម៖ "រយៈកាលកន្លង ភូមិភាគនានាតែងជម្រុញខ្លាំងក្លាការវិនិយោគទុន កសាងសាលាសម្រេចបទដ្ឋានជាតិ ម៉្លោះហើយមូលដ្ឋានសម្ភារៈសាលារៀនតែងបានបង្កើនកម្រិត ឆ្លើយតបតាមតម្រូវការបង្រៀននិងរៀនរបស់សិស្ស។ មកទល់នឹងបច្ចុប្បន្ន ទូទាំងក្រុងមានសាលាបឋមសិក្សាចំនួន១៥៤ រៀបចំបង្រៀន២ពេល/ថ្ងៃ ដោយមានសិស្ស៦២.៥៦៥រូប សម្រេចអត្រា៦៤,៩៩%(កើន១៤សាលា បើប្រៀបនឹងឆ្នាំកន្លងហើយ)។ ផ្នែកសិក្សាអប់រំក្រុង ក៏បានផ្សព្វផ្សាយអនុវត្តវាយតម្លៃសិស្សតាមសារាចរលេខ២២/២០១៦/TT-BGDĐT លើផ្នែកទន់កម្មវិធីSMAS"។
ចំពោះកម្រិតមធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅ រយៈកាលកន្លង បញ្ហាសាលាមធ្យមសិក្សាចំណេះទូទៅចូវវុាំងលីម មានភាពទ្រុឌទ្រោម បានជះឥទ្ធិពលយ៉ាងច្រើនដល់ការរៀនសូត្ររបស់សិស្សតែងបានអាណាព្យាបាលសិស្សយកចិត្តទុកដាក់។ តាមប្រសាសន៍ លោកស្រីត្រឹងធីលួ នាយិកាសាលាមធ្យមសិក្សាចំណេះទូទៅចូវវុាំងលីម គ្រូនិងសិស្សបានជញ្ជូនតុតាំងនិងឧបករណ៍រៀនសូត្រដើម្បីបញ្ជូនសិស្សទៅរៀន អាស្រ័យនៅមជ្ឈមណ្ឌលអប់រំអចិន្រ្តៃយ៍- បច្ចេកទេសចម្រុះ-វិជ្ជា ជីវៈកឹងធើ ដើម្បីប្រគល់ដីកសាងសាលាមធ្យមសិក្សាចំណេះទូទៅចូវវុាំងលីមថ្មី។ មិនត្រឹមតែមជ្ឈមណ្ឌលនៅខ័ណ្ឌក្រុងទេ ស្រុកនានាក្រៅក្រុងក៏ផ្តុំកម្លាំងវិនិយោគកសាងមូលដ្ឋានសម្ភារៈ ដើម្បីលើកកម្ពស់គុណភាពអប់រំមធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅដែរ។ លោកត្រឹងង៉ុកង៉ី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹង៖" ប្រព័ន្ធសាលាមធ្យមសិក្សាមូលដ្ឋាននៅលើភូមិសាស្រ្តតែងបានលំនឹង ឆ្លើយតបតាមសំណូមពរផ្លាស់ថ្មី វិធីសាស្រ្តបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ"។
លោកស្រីត្រឹងហុងធឹម បានអះអាងថា រយៈពេលខាងមុខ ផ្នែកសិក្សាអប់រំក្រុងនឹងផ្តុំកម្លាំងកសាងសាលាសម្រេចបទដ្ឋានជាតិ ដើម្បីគ្រូបង្រៀនផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន សំដៅលើកកម្ពស់គុណភាពអប់រំកាន់តែខ្ពស់ជាងទៀត៕
ហាថាញ់-សុផល