លោកឡឹមវុាំងហ៊ុង ប្រធានការិយាល័យជនជាតិស្រុកឡុងម៉ី ខេត្តហូវយ៉ាង ឲ្យដឹង៖ រយៈពេលកន្លង ស្រុកឡុងម៉ី បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគ្រោងការផ្សេងៗ របស់រដ្ឋក្នុងតំបន់មានជនជាតិភាគតិចរស់នៅកុះករ ម្ល៉ោះហើយជីវភាពរបស់មាមីងជាជំហានៗត្រូវបានលើកស្ទួយ។
តាមប្រសាសន៍ លោកឡឹមវុាំងហ៊ុង ផ្តើមពីកម្មវិធី១៣៥ គិតដោយឡែកក្នុងឆ្នាំ២០១៥ ទាំង១០ភូមិលំបាកពិសេសរបស់ស្រុកឡុងម៉ី ទទួលបានជំនួយទឹកប្រាក់៦៥លានដុង/ភូមិ ដើម្បីអនុវត្តទម្រង់រូបភាពចំនួន៣ រួមមាន៖ ចិញ្ចឹមជ្រូក ទិញម៉ាស៊ីនបូមទឹក ម៉ាស៊ីនភ្ជួររាស់សម្រេចប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ក្រៅពីនេះ ស្រុកក៏បានអនុវត្តសេចក្តីសម្រេចចិត្តលេខ១០២/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយជំនួយដោយផ្ទាល់ដល់ប្រជាជន ក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ នៅតំបន់ក្រលំបាក ជំនួយប្រជាជន៥.៨៨៧នាក់នៅឃុំលំបាកពិសេសទាំង៣ គឺឃុំសាភៀង លឿងង៉ៀ និងឃុំវិញវៀងទទួលបានជំនួយដោយផ្ទាល់។ អនុវត្តសេចក្តីសម្រេចចិត្តលេខ២៩/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីជំនួយទិញដីសង់ផ្ទះ កម្ចីប្រាក់ឥណទានលោះដីបង្កបង្កើនផល ការិយាល័យជនជាតិជំនួយដោយផ្ទាល់មាមីងខ្មែរទិញដីសង់ផ្ទះ២៩គ្រួសារ។ គួបផ្សំនឹងការបុលប្រាក់លោះដី បង្កបង្កើនផល ការិយាល័យជនជាតិ បានសហការជាមួយនឹងធនាគារគោលនយោបាយសង្គមស្រុក រំសាយទុនឲ្យជនរួមជាតិភាគតិច បានលោះដី៩៨គ្រួសារ។ ពូសើុង គិតអ្នកមានប្រជាប្រិយភាពនៅភូមិ៥ ឃុំសាភៀង ឲ្យដឹង៖ "អាស្រ័យដោយការជំនួយរបស់រដ្ឋ បានជាគ្រួសារខ្មែរជាច្រើនក្នុងភូមិនេះ បានលោះដីក្រោយពីបញ្ចាំមួយរយៈពេល។ មានដីបង្កបង្កើនផល ម្ល៉ោះហើយគ្រួសារខ្លះបានចាកផុតពីភាពក្រីក្រ ចិញ្ចឹមកូនចៅរៀនសូត្រត្រឹមត្រូវ អាស្រ័យហេតុនោះ ភូមិ៥ បានទទួលស្គាល់ជាភូមិសង្វាតរៀនសូត្ររបស់ឃុំ"។ ទន្ទឹមនឹងនោះ ការិយាល័យជនជាតិក៏បានធ្វើជាស្ពានតភ្ជាប់ដើម្បីប្រជាជន៨១គ្រួសារ បានបុលប្រាក់ពីធនាគារគោលនយោបាយសង្គម ជាមួយនឹងគោលនយោបាយជំនួយប្រាក់ការតាមសេចក្តីសម្រេចចិត្តលេខ៥៤/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ មានគ្រួសារជាច្រើនបានឆ្លៀតយកប្រភពទុនទាំងនេះ ប្រើប្រាស់ជួញដូរនិងចិញ្ចឹមសត្វ។ល។ ដើម្បីលើកស្ទួយជីវភាពគ្រួសារ។
ស្រុកឡុងម៉ី នៅទាំងទទួលបានការយកចិត្តទុកដាក់ពីសំណាក់បុគ្គល និងសមូហភាពដើម្បីអនុវត្តបានល្អនូវគោលនយោបាយគិតគូរជីវភាព ជូនជនជាតិភាគតិចផងដែរ។ ពិសេសគឺស្រុកបានលោកត្រឹងកុងចាញ់ លេខាគណៈកម្មាធិការបក្សខេត្តហូវយ៉ាង ជំនួយទឹកប្រាក់១០០លានដុង ដើម្បីជួសជុលឈាបនដ្ឋាន និងបង្កើនកម្រិតដងផ្លូវចាប់ពីឈាបនដ្ឋានទៅទល់នឹងស្ពានកប៉ាល់វត្ត ឧត្តុង្គមានជ័យភូមិ៧ ឃុំលឿងង៉ៀ។ ម្យ៉ាងទៀតគណៈកម្មាធិការបក្សស្រុក បានសហការជាមួយនឹងគណៈជនជាតិខេត្តហូវយ៉ាង រៀបចំពិធីប្រគល់ឈាបនដ្ឋានប្រគេនវត្តបុរីសិរីជុំភូមិ៥ ឃុំសាភៀង។ល។
អាស្រ័យដោយកម្មវិធី គ្រោងការផ្សេងៗ របស់រដ្ឋវិនិយោគទុនមានប្រសិទ្ធភាព បានជាអត្រាគ្រួសារក្រីក្រលើភូមិសាស្រ្តស្រុក កាត់បន្ថចុះពី២-៣% នៃចំនួនប្រជាជនក្រីក្រ សរុបក្នុងតំបន់ជនជាតិភាគតិច។ ព្រមជាមួយនោះ បង្កបាននូវភាពលំនឹងក្នុងការលើកស្ទួយជីវភាពគ្រួសារជនជាតិភាគតិចលើភូមិសាស្រ្តស្រុក៕
ហាថាញ់-លីសៀ