17/01/2017 - 09:27

សាលាមធ្យមសិក្សាមូលដ្ឋានថាញ់តឹងសម្រេចបទដ្ឋានជាតិ

ជាសាលា​ឋិត​នៅ​តំ​បន់​ជ្រៅ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង ប៉ុន្មាន​ឆ្នាំ​កន្លង ទាំង​គ្រូ​និង​សិស្ស​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ថាញ់​តឹង បាន​ខិត​ខំ​ដើម្បី​សម្រេច​បទដ្ឋាន​ជាតិ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។ 

សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ ថាញ់​តឹង ត្រូវ​បាន​វិ​និ​យោគ​​ទុន​កសាង​សម​រម្យ។ 

ឆ្នាំ​សិក្សា​២០១៥​-២០១៦ សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ថាញ់​តឹង មាន​សេច​ក្តី​សម្រេច​បំ​បែក​ពី​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន មធ្យម​​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថាញ់​តឹង។ សា​លា​មាន​ផ្ទៃ​ដី​៨.០០០​ម៉ែត្រ​កា​រ៉េ ត្រូវ​បាន​វិ​និ យោគ​ទុន​កសាង​រឹង​មាំ​ដោយមាន​សំ​ណង់​សំ​ខាន់​ៗ​ដូច៖ បន្ទប់​រៀន បន្ទប់​មុខ​ងារ មណ្ឌល​កា​រិ​យា​ល័យ​។ល។ រី​ឯ​មូល​ដ្ឋាន សម្ភារៈ​ក៏​ត្រូវ​បាន​វិនិ​យោគ​ទុន​កសាង​សម​រម្យ  គ្រូ​បង្រៀន​និង​បុគ្គ​លិក​គ្រប់​ៗ​រូប​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជាង​ទៀត​ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន និង​រៀន ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​ជា​មូល​ដ្ឋាន​និង​គ្រប់​ជ្រុង​ជ្រោយ​ក្នុង ការ​អប់​រំ​។ ក្នុង​នោះ ដើម្បី​ជំ​រុញ​ការ​"បង្រៀន​ល្អ រៀន​ល្អ" គ្រូ​បង្រៀន​និង​បុគ្គ​លិក​គ្រប់​រូប​តែង​ខ្នះ​ខ្នែង​លត់​ដំ​គុណ​សម្បត្តិ​ លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ បំ​ណិន​គ​រុ​កោ​សល្យ បង្កើន​ការ​ត្រួត​ពិ​និត្យ​គ្រោង​មេ​រៀន​ចូល​ប្រ​ចាំ ម៉ោង​បង្ហាត់​ក្នុង​ថ្នាក់​របស់​គ្រូ​បង្រៀន​តាម​ក្រុម​វិញ្ញា​សា និង​ចូល​រួម​ស​កម្ម​ភាព​នា​នារបស់​ក្រុម​ជំ​នាញ​។ បច្ចុ​ប្បន្ន គ្រូ​បង្រៀន​របស់​សា​លា​ទាំង​១០០​%​មាន​កម្រិត​វិជ្ជា​សម្រេច​បទ​ដ្ឋាន​។ ឆ្នាំ​សិក្សា​កន្លង សា​លា​មាន​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​ស្រុក​ចំ​នួន​១៩​រូប ថ្នាក់​ខេត្ត​ចំ​នួន​៤​រូប​។ អ្នក​គ្រូ​ត្រឿង​ង៉ុក​ញ៉ី សម្រេច​បាន​កិត្តិ​នាម​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​ខេត្ត​២​លើក​ចែក​រំ លែក​៖ "គ្រូ​បង្រៀន​របស់​សា​លា​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ផ្លាស់​ថ្មី វិ​ធី​សាស្រ្ត​បង្រៀន​ចេះ​អនុ​វត្ត​ចំ​ណេះ​ដឹង​ចម្រុះ​អនុ​វត្ត​បច្ចេក​វិជ្ជា​ព័ត៌​មាន លើក​យក​មធ្យោ​បាយ power point រៀប​គម្រោង​មេរៀ​ន ដើម្បី​បង្ហាត់​កាន់​តែ​មាន​ភាព​ប្រ​សើរ​និង​ស​កម្ម​។ នៅ​ក្នុង​ថ្នាក់​រៀន គ្រូ​បង្រៀន​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គាំ​ពារ​សិស្ស​ខ្សោយ​ដើម្បី​ប្អូនៗ​ងា​យ​ស្រួល​ក្នុង​ការ​ទ​ទួល​យក​មេ​រៀន ដោយ​មិន​ធុញ​ទ្រាន់​នឹង​ការ​រៀន​។ ហេតុ​ដូច្នេះ​ម៉ោង​សិក្សា​តែង​សម្រេច​បាន​លទ្ធ​ផល​គុណ​ភាព​"។

តាម​ប្រ​សាសន៍​លោក​គ្រូ​ផាម​វុាំង​ទ័រ នា​យក​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ថាញ់​តឹង ឲ្យ​ដឹង​៖​ឃុំ​ថាញ់​តឹង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៤០​% ឃុំ​​មាន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ជាង​៣០​% ម៉្លោះ​ហើយ​ការ​លំ​នឹង​ចំ​នួន​សិស្ស​លំ​បាក​ណាស់​។ ប៉ុន្តែ​ទោះ​បី​ដូច្នោះ រដ្ឋ​អំណា​ចភូមិ​ភាគ​សហ​ការ​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​គ​រុកោ​សល្យ​សា​លា​ខិ​ត​ខំ​ចល​នាប្អូ​នៗ ចូល​រៀន​ដើម្បី​សម្រេច​ភាគ​កម្រិត​បទ​ដ្ឋាន​ជាតិ​។ ទន្ទឹម​នឹង​នោះ សា​លា​ក៏​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ចលនា​បង្រៀន និង​រៀន​ដើម្បី​លើក​ម្ពស់​គុណ​ភាព​អប់​រំ។ ឆ្នាំ​សិក្សា​២០១៥​-២០១៦ អត្រា​សិស្ស​ជាប់​និទ្ទេស​គ្រាន់​បើ ពូ​កែ​ស្រូប​អត្រា​៥២,៥% សិស្ស​ខ្សោយ​ស្រូប​អត្រា​០,៨​%។ ពិ​សេស​សា​លា​មាន​សិស្ស​ចំ​នួន​១០​រូប សម្រេច​កិត្តិ​នាម​សិស្ស​ពូ​កែ​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​នៅ​វិញ្ញា​សា​ផ្សេង​ៗ​ដូច៖ និ​រុត្តិ​សាស្រ្ត គណិត​វិទ្យា​រង្វាន់​គណិត​វិទ្យា​លើ​ម៉ា​ស៊ីន​គិត​ Ca​sio តែង​សេច​ក្តីល្អ អក្សរ​ស្អាត​។ល។  សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ថាញ់​តឹង បាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ថាញ់​ទ្រី រៀប​ចំ​ណាត់​ថ្នាក់​ឆ្នើម​ក្នុង​ការ​ចលនា "ក​សាងសា​លា​ស្និទ្ធ​ស្នាល​សិស្ស​ស​កម្ម​" និង​បាន​រៀប​ចំ​ណាត់​ថ្នាក់​ល្អ​ប្រ​សើរ​ក្នុង​ចល​នា "សា​លា​រៀន​បៃ​តង ជ្រះ​ស្អាត​"៕

យ្វីអាញ់-មុនី

 

ចែករំលែកអត្ថបទ