03/01/2017 - 16:55

សាលាជនជាតិអន្តេវាសិកសម្រេចបទដ្ឋានជាតិ

លោក​ង្វៀន​វុាំង​ត្រេវ នា​យក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក ក្រុង​កឹង​ធើ បាន​ជូន​ដំ​ណឹងល្អមួយ​គឺ៖ "សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹ​ង​ធើ បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​"។

ម៉ោង​ហាត់​ប្រាណ​របស់​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ។ 

ក្តី​ត្រេក​អរ​ចំ​ពោះ​ស្នា​ដៃ​ដែល​សម្រេច​បាន មិន​ទាន់​រសាយ​នៅ​ឡើយ លោក​គ្រូ​ត្រេវ​ ឲ្យ​ដឹង​៖ "បន្ទាប់​ពី​ការ​ខិត​ខំ​របស់​គ្រូ​និង​សិស្ស​យ៉ាង​ពេញ​ទំ​ហឹង សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ត្រូវ​បាន​ក្រុង​ទ​ទួល​ស្គាល់​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​១ កាល​ពី​ចុង​ខែ​វិច្ឆិ​កា ឆ្នាំ​២០១៦​។ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ គឺ​ជា​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ទី​៣ លើ​ភូមិ​សាស្រ្ត សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​អូរ​ម៉ូង សម្រេច​បទ​ដ្ឋាន​ជាតិ​។ បាន​ក្លាយ​ជា​សាលា​​សម្រេច​បទ​ដ្ឋាន គឺ​ជាមូល​ដ្ឋាន​ដើម្បី​សា​លា​មាន​លក្ខណៈ​សម្បត្តិ​ប្រ​ឡង​ប្រ​ណាំង​ជា​មួយ​នឹង​សា​លា​មិត្ត ដើម្បី​លើក​កម្ពស់​ជាង​ទៀត​នូវ​គុណ​ភាព​បង្រៀន​និង​រៀន​នៅ​ក្នុង​ពេល​ខាង​មុខ​"។ ដើម្បី​សម្រេច​បាន​បទ​ដ្ឋាន​ជាតិ ប៉ុន្មាន​ឆ្នាំ​មក​អាយ​នេះ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ត្រូវ​បាន​ក្រុង​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​កសាង​សំ​ណង់​ជា​ច្រើន មាន​ដូច​៖ បង្កើន​កម្រិត​និង​ក្រាល​ឥដ្ឋ​ទី​ធ្លា​សា​លា​ទាំង​ស្រុង ដាំ​ផ្កា​លំអ​;ក​សាង​បន្ទប់​រៀន​ជា​ច្រើន​មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ​និង​វិនិ​យោគ​ទុន​ប្រ​ដាប់ សម្ភារៈ​បរិក្ខា​រគ្រប់​គ្រាន់​នៅ​រាល់​បន្ទប់​មុខ​ងារ​​។ អ្នក​គ្រូ​ដាវ​ធី​សា​រ៉ង នា​យិ​ការ​ងសា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ "បច្ចុ​ប្បន្ន សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ មាន​បន្ទប់​មុខ​ងារ​គ្រប់​គ្រាន់​ ដូច៖ បន្ទប់​ស្ដាប់​មើល បន្ទប់​ធ្វើ​ការ​ពិ​សោធន៍​និង​អនុ​វត្ត​ជាក់​ស្តែង​បណ្ណា​ល័យ​អេ​ឡិច​ត្រូ​និក​។ល។ និង​បន្ទប់​រៀន​ជា​ច្រើន​ទៀត ធា​នា​សម្រាប់​សិស្ស​ស្វ័យ​សិក្សា​ក្រៅ​ម៉ោង​រៀន ក្នុង​ថ្នាក់​ឬ​ក៏​គ្រូ​បង្រៀន​រៀប​ចំ​បំ​ប៉ន​សិស្ស​ពូ​កែ បង្រៀន​សិស្ស​​ខ្សោយ​បន្ថែម​។ ពិ​និត្យ​ជា​ទូ​ទៅ​យើង​ងាយ​នឹង​សង្កេត​ឃើញ​ការ​ផ្លាស់​ថ្មី យ៉ាង​ជាក់​ស្តែង​របស់​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុ​ង​​កឹងធើ បើ​ប្រៀប​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ភាព​សម​រម្យ និង​ជ្រះ​ស្អាត​ជាង​"។

តាម​ប្រ​សាសន៍​របស់​លោក​គ្រូ​ត្រេវ មិន​ត្រឹម​តែ​បាន​ក្រុង​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​មូល​ដ្ឋាន​សម្ភារៈ​ប៉ុណ្ណោះ​ទេ គ្រូ​បង្រៀន​របស់​សា​លា​ថែម​ទាំង​បាន​ផ្នែក​អប់រំ​ក្រុង​បង្ក​លក្ខណៈ​ដើម្បី​រៀន​សូត្រ លើក​កម្ពស់​កម្រិត​វិជ្ជា​ទៀត​ផង​។ បច្ចុ​ប្បន្ន សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ មាន​កម្មា​ភិ​បាល គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​បរិញ្ញា​ជាន់​ខ្ពស់​ចំ​នួន​៥/​៦០​នាក់។ អ្នក​គ្រូ​ដាវ​ធី​ម៉ី​ហាញ់ បង្រៀន​វិញ្ញា​សា​អក្សរ​សាស្រ្ត នៃ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ មាន​កម្រិត​វិជ្ជា បរិញ្ញា​ជាន់​ខ្ពស់ ឲ្យ​ដឹង​៖ មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​សម្រេច​បទ​ដ្ឋាន ជាតិ ជួយ​ឲ្យ​គ្រូ​បង្រៀន​អនុ​វត្តបាន​ល្អ​នូវ​វិ​ធី​សាស្រ្ត​បង្រៀន​ថ្មី​។ ម្យ៉ាង​វិញ​ទៀត ដើម្បី​លើក​កម្ពស់​វិជ្ជា​ជីវៈ​ផ្ទាល់​ខ្លូន គ្រូ​បង្រៀន​គប្បី​បង្កើន​ការ​រៀន​សូត្រ ដើម្បី​បង្រៀន​បាន​ល្អ​ជាង​។ រ​វៀស​រ​វៃ​ក្នុង​ការ​ផ្លាស់​ថ្មី​វិ​ធី​សាស្រ្ត​បង្រៀន ហេតុ​នោះ អ្នក​គ្រូ​ហាញ់​បាន​សា​លា​វាយ​តម្លៃ​ខ្ពស់​នា​ឆ្នាំ​សិក្សា​កន្លង អ្នក​គ្រូ​ហាញ់​បាន​ទទួល​ស្គាល់​ជា​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​សាលា​ និង​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​។ 

លោក​ង្វៀន​វុាំង​ត្រេវ បញ្ជាក់​៖ "​ផ្តើម​ពី​មូល​ដ្ឋាន​សម្ភារៈ​ទំ​នើប​គ្រប់​គ្រាន់ ព្រម​ជា​មួយ​នឹង​កង​ជួរ​គ្រូ​បង្រៀន​មាន​សមត្ថ​ភាព និង​ស្រ​ឡាញ់​របរ​បាន​ជា​គុណ​ភាព​អប់​រំ​របស់​សា​លា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​។ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សា​លា​ចំ​ណេះ​ទូ​ទៅ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ មាន​អត្រា​សិស្ស​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​សម្រេច​ជាង​៩០​%​និង​មាន​ពីរ​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​បាន​១០០​%។ ប្អូន​ៗ​ស្ទើរ​តែ​ទាំង​អស់​ចុះ​ឈ្មោះ​ប្រ​ឡង​ចូល​ម​ហា​វិ​ទ្យា​ល័យ​ឬ​អនុ​ម​ហា​វិ​ទ្យា​ល័យ ហើយ​បាន​ជាប់​ជម្រើស​"៕

 

ហាថាញ់-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​គ្រូ​ត្រេវ