09/06/2015 - 08:23

សុកត្រាំងបង្កើនការផ្សព្វផ្សាយច្បាប់ជូនកម្មាភិបាលប្រជាជន នៅតំបន់ព្រំដែន កោះសមុទ្រ

ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ខេត្តសុកត្រាំង បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនក្រុងវិញចូវ រៀបចំពិធីបូកសរុបបណ្តោះអាសន្នដំណាក់កាល១ អំពីគម្រោង "បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាល និងប្រជាជននៅតំបន់ព្រំដែនកោះសមុទ្រដំណាក់កាលឆ្នាំ ២០១៣ -២០១៦"។

គណៈចង្អុលការគម្រោងការជូនរង្វាន់ដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តន៍ គ្រោការ។

ក្រោយពីមួយរយៈផ្សព្វផ្សាយគម្រោងការជំហានដំបូង បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ជាវិសេស គណៈចង្អុលការគម្រោងការក្រុងវិញចូវ បានសហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនទាំង៣ គឺប៉ុស្តិ៍ការពារព្រំដែនក្រុងវិញចូវ វិញហាយនិងឡាយហ្វារៀបចំផ្សព្វផ្សាយខ្លឹមសារច្បាប់ជាច្រើន មានដូច៖ ច្បាប់ដីធ្លី ច្បាប់ព្រំដែនជាតិ លក្ខន្តិកៈតំបន់ដែនសមុទ្រ;សិក្សាទូលំទូលាយអំពីកោះសមុទ្រ; ច្បាប់សមុទ្រវៀតណាម; ស្ថានភាពសមុទ្រខាងកើតរយៈពេលថ្មីៗនេះ ទស្សនៈគោលការណ៍របស់បក្ស និងរដ្ឋយើងក្នុងការដោះស្រាយបញ្ហាទំនាស់នៅសមុទ្រខាងកើត ។ល។ ក្រៅពីនេះ  ប៉ុស្តិ៍ការពារព្រំដែនថែមទាំងបានចងក្រងឯកសារជាភាសាខ្មែរ និងធ្វើការផ្សព្វផ្សាយជាភាសាខ្មែរទៀតផង។ ឆ្លងតាមរយៈនោះ ក៏បានរៀបចំឃោសនាផ្ទាល់មាត់ បានចំនួន៩៨លើក ដោយមានមនុស្ស ចូលរួមស្តាប់ជាង៦.០០០លើកនាក់។ ទន្ទឹមនឹងនោះ គួបបញ្ចូលធ្វើការផ្សព្វផ្សាយនៅរាល់ពេលប្រជុំក្នុងស្ថាប័ន អង្គភាពសាលារៀននៅពេលគោរពទង់ជាតិដើមសប្តាហ៍; ផ្សព្វផ្សាយតាមរយៈបណ្តុំឧគ្ឃោសនាសព្ទ ផ្សាយសំឡេងរបស់ឃុំ សង្កាត់ ក្នុងមួយសប្តាហ៍៣លើក រយៈពេលផ្សាយមានប្រមាណពី១០ឬ១៥នាទី និងចែកខិតប័ណ្ណឃោសនាបញ្ចាំង ថាស DVD  បង្កើតក្រុមសម្របសម្រួលក្រុមពិគ្រោះច្បាប់នៅមូលដ្ឋាន ។ល។

ក្នុងឱកាសនេះ គណៈចង្អុលការគម្រោងការក្រុងវិញចូវ ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៦ និងបុគ្គល៩រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍គម្រោង៕

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ព្រំដែនកោះសមុទ្រ