22/11/2016 - 14:29

លក្ខណៈ វិ​សេស​នៃ​វប្ប​ធម៌​ខ្មែរ

មហោ​ស្រព​ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី និង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ខ្មែរ​របស់​ខេត្ត​សុក​ត្រាំង​លើក​ទី​១ ឆ្នាំ​២០១៦ អា​ស្រ័យ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​រៀប​ចំ​ឡើង​ បាន​នាំ​មក​នូវ​ភាព​រីក​រាយ​និង​ចំ​ណាប់​អារម្មណ៍​យ៉ាង​ល្អ​ប្រ​សើរ​ក្នុង​ស្រ​ទាប់​យុវ​ជន។

ការសម្ដែងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ។

មហោ​ស្រព​ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី និង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​របស់​ជន​ជាតិ​ខ្មែរ​លើក​នេះ​ មាន​អង្គ​ភាព​ចំ​នួន​១២ ក្នុង​ខេត្ត​ចូល​រួម​។ សិល្ប​ករ​និង តន្រ្តី​ករ​ចូល​រួម​សម្ដែង មាន​អាយុ​ពី​ត្រឹម​១៦​ដល់​៣៥​ឆ្នាំ។ អង្គ​ភាព​នី​មួយ​ៗ​ មាន​រយៈ​ពេល​សំ​ដែង​ត្រឹម​តែ​៦​ដល់​១២​នាទី ជា​មួយ​នឹង​ខ្លឹម​សារ​ដូច៖ លើក​សរ​សើរ​ទឹក​ដី​ភូមិ​កំ​ណើត ប្រ​វេ​ណី​ស្នេ​ហា​ជាតិ​របស់​ប្រ​ជា​ជន​វៀត​ណាម ក្នុង​សកម្ម​ភាព​ពល​កម្ម​ផលិត; លើក​សរ​សើរ​ប្រ​វេ​ណី​សាមគ្គី​របស់​ជន​ជាតិ​ទាំង​៣ កិញ​-​ខ្មែរ​-​ចិន ក្នុង​ការ​ខិត​ខំ​កសាង​និង​ការ​ពារ​មាតុ​ប្រ​ទេស​។ មហោ​ស្រព​ប្រ​ព្រឹត្ត​ឡើង​តែ​រយៈ​ពេល​១​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ភាព​សប្បាយ​រីក​រាយ និង​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ល្អ​ប្រ​សើរ​ដល់​សម្ព័ន្ធ​យុវ​ជន​និង​យុវ័ន យុវតី​ទាំង​ឡាយ ពិ​សេស​គឺ​ជន​ជាតិ​​ខ្មែរ ។ មហោ​ស្រព​បាន​ជួយ​ឲ្យ​ប្អូន​ៗ​ យុវ​ជន​យល់​ដឹង​អំពី​ឧបករណ៍​ភ្លេង ក៏​ដូច​ជា​សម្លៀក​បំ​ពាក់​របស់​ជន​ជាតិ​ខ្មែរ ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ ផ្ដើម​ពី​នោះ រួម​គ្នា​ថែ​រក្សា និង​ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ជន​ជាតិ​។ ប្អូន​ត្រឹង ធី​ផ​ល្លី មក​ពី​ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង៖ "នេះ​ជា​លើក​ដំ​បូង​ដែល​ប្អូន​ចូល​រួម សម្ដែង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​របស់​ជន​ជាតិ​ខ្មែរ។ ឥឡូវ​ប្អូន​ទើប​ដឹង​ថា ការ​សម្លៀក​បំ​ពាក់​ខ្មែរ មាន​លក្ខណៈ​សម្បូរ​បែប ហើយ​មាន​ភាព វិចិត្រ​ឆើត​ឆាយ​និង​សម​រម្យ។ សម្លៀក​បំ​ពាក់​មួយ​បែប​ៗ​ សុទ្ធ​តែ​មាន​លក្ខណៈ​ដោយ​ឡែក​ ពិ​សេស​គឺ​សម្លៀក​បំ​ពាក់​សម្រាប់​ចូល​រួម​ពិ​ធី​ បុណ្យ​ទាន មង្គល​ការ ពេល​ស្លៀក​សម្លៀក​បំ​ពាក់​នេះ​បាន​ញ៉ាំង​ឲ្យ​បុគ្គល​នោះ ហាក់​ដូច​មាន​ភាព​រម្យ​ទម​ស្រ​គត់​ស្រ​គំ​ថែម​ទៀត​"​។ចំ​ណែក​ប្អូន​ឡឹម​ត្វឹង​កៀក​ អាយុ​១៦​នាំ ជា​តន្រ្តី​ករ​មក​ពី​ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖  " រាល់​ថ្ងៃ​ប្អូន​រវល់​រៀន​នៅ​សា​លា​ ទើប​ការ​ហាត់​សម​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ បាន​ត្រឹម​តែ​២​ពេល​រសៀល​ប៉ុណ្ណោះ​។ ប្អូន​ចេះ​លេង​ភ្លេង​ពិណ​ពាទ្យ តាំង​ពី​អាយុ​១៣​ឆ្នាំ ថ្វី​បើ​រយៈ​ពេល​ហាត់​សម​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ពួក​ប្អូន​អាច​ប្រ​គំ​បទ​ភ្លេង​ស៊ី​សង្វាក់​គ្នា​។ នេះ​ជា​លើក​ដំ​បូង​ដែល​ក្រុម​ភ្លេង​របស់​ប្អូន​តំ​ណាង​ឲ្យ​ស្រុក​មក​ចូល​រួម​មហោ​ស្រព ហេតុ​នេះ​ប្អូន​រីក​រាយ​ខ្លាំង​​ណាស់"។

បញ្ចប់​មហោ​ស្រព​រង្វាន់​លេខ​១ ផ្នែក​ខាង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ត្រូវ​ បាន​ជូន​ដល់​អង្គ​ភាព​ស្រុក​ត្រឹង​ដេ អង្គ​ភាព​ស្រុក​ម៉ី​ស្វៀង​លេខ​២ រង្វាន់​លេខ​៣ បាន​មក​លើ​អង្គ​ភាព​ស្រុក​ថាញ់​ទ្រី​ និង​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​នា​នា​។ ចំ​ណែក​ប្រ​គំ​ឧបករណ៍​ភ្លេង​វិញ អង្គ​ភាព​ក្រុង​សុក​ត្រាំង​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​១ ស្រុក​ឡុង​ភូ​លេខ​២ ស្រុក​ត្រឹង​ដេ​លេខ​៣។ ក្រៅ​ពី​នោះ​ គណៈ​ចាត់​តាំង​នៅ​ទាំង​ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដល់​អង្គ​ភាព​ស្រុក​ត្រឹង​ដេ​ដែល​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​១ ទូ​ទាំង​ក្រុម​។ តាម​ប្រ​សាសន៍ លោក​ស្រីវ៉​គឹម​ចៀង លេខា​សម្ព័ន្ធ​យុជន ខេត្ត​សុក​ត្រាំង​៖ មហោ​ស្រព​បាន​ជួយ​ឲ្យ​យុវ​ជន ពិ​សេស​គឺ​សម្ព័ន្ធ​យុវ​ជន យុវ័ន​យុវតី​ខ្មែរ បន្ត​ថែរ​ក្សា​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌ ប្រ​វេណី​ល្អ​ប្រ សើរ​របស់​ជន​ជាតិ​ផង​ខ្លួន​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ស្រីវ៉​គឹម​ចៀង