កន្លងហើយ នៅមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ លោកង្វៀនផុងក្វាង អនុប្រធានប្រចាំការនៃគណៈចង្អុលការតីណាមបូ ប្រធានសមាគមគាំពារអ្នកជំងឺក្រីក្រតីណាមបូ បានប្រគល់ប្រាក់ចំនួន ៥០០ លានដុង ដើម្បីឧបត្ថម្ភវះបេះដូងជូនអ្នកជំងឺក្រីក្រចំនួន៥នាក់ នៅតំបន់វាលរាបទន្លេគឺវឡុង។
![សកម្មភាពមនុស្សធម៌ជួយអ្នកក្រ](https://baocantho.com.vn/image/fckeditor/upload/2021/20210303/images/khmer/193.jpg)
លោកង្វៀនផុងក្វាង អនុប្រធានប្រចាំការនៃគណៈចង្អុល ការតីណាមបូ
ប្រគល់ប្រាក់ជំនួយ ៥០០ លានដុង។
សមាគមគាំពារអ្នកជំងឺក្រីក្រតីណាមបូ ជាអង្គការមនុស្សធម៌សង្គម សកម្មភាពសំដៅរួមចំណែកក្នុងការគិតគូរ ឧបត្ថម្ភអ្នកជំងឺក្រីក្រ គ្រួសារក្រីក្រនៅខេត្ត ក្រុងនានា នៅតំបន់តីណាមបូ មានលក្ខណៈព្យាបាលជំងឺ លំនឹងជីវភាពរស់នៅចុះសម្រុងជាមួយសហគមន៍។
តាមគណៈចង្អុលការតីណាមបូ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននៅតំបន់វាលរាបទន្លេគឺវឡុង ពិសេសគឺតំបន់ដាច់ស្រយាល តំបន់ជនបទ តំបន់ជនជាតិភាគតិច នៅជួបការលំបាកច្រើន។ អត្រាគ្រួសារក្រី ក្រទូទាំងតំបន់ប្រមាណ ៥,៨% គ្រួសារជិតក្រប្រមាណ ៦,២៤%។ រយៈពេលកន្លង នៅភូមិភាគនានាក្នុងតំបន់បានខិតខំយ៉ាងពេញទំហឹងក្នុងការថែទាំ ឧបត្ថម្ភគ្រួសារក្រីក្រ អ្នកក្រ ប៉ុន្តែតាមការពិនិត្យរួមនៅតែមានគ្រួសារក្រីក្រ អ្នកក្រជាច្រើន ពេលឈឺគ្មានលទ្ធភាពទៅពេទ្យ ខិតជិតនិងសេវាសុខាភិបាលដើម្បីពិនិត្យព្យាបាលជំងឺ។
នាពេលខាងមុខ សមាគមគាំពារអ្នកជំងឺក្រីក្រតីណាមបូ នឹងបន្តការចលនាសប្បុរសជនឧបត្ថម្ភថវិកា ដើម្បីវះបេះដូងឲ្យអ្នកជំងឺក្រីក្រនៅតំបន់តីណាមបូចំនួន ១.០០០ លើកនាក់៕
យោង៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម-បកប្រែៈមុនី