តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ក្រុងវីថាញ់ (ខេត្តហូវយ៉ាង) ទូទាំងឃុំមានប្រជាជនចំនួន១.៨២៣គ្រួសារ ក្នុងនោះ មាមីងខ្មែរមានចំនួន៤៤៤គ្រួសារ។ អាស្រ័យការខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារគួបផ្សំជាមួយនឹងការជំនួយរបស់រដ្ឋ ម៉្លោះហើយទើបជីវភាពរបស់មាមីងខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកែលម្អ។

ផ្លូវចូលទៅកាន់ភូមិថាញ់ប៊ិញ។
បងស្រីដាវធីស៊ាង នៅភូមិថាញ់ប៊ិញ លក់សារពើភណ្ឌជាច្រើនឆ្នាំនៅមជ្ឈមណ្ឌលឃុំហ្វាលឺវ រ៉ាយរ៉ាប់ឲ្យដឹង៖ "កាលពីមុន បើចង់ទៅទិញអីវ៉ាន់នៅឯផ្សារវីថាញ់យកមកលក់ នាងខ្ញុំត្រូវជិះទូក-ដខាតពេលអស់មួយព្រឹក។ សព្វថ្ងៃគ្រាន់តែជិះម៉ូតូប្រមាណជាង១៥នាទីគឺដល់ផ្សារវីថាញ់ ហើយមិនមែនមានតែផ្លូវមួយឆ្ពោះទៅផ្សារក្រុងទេ បើចង់ឆាប់គ្រាន់តែបត់ឡើងជើងស្ពានបន្តិច គឺដល់ផ្លូវជាតិ៦១ជាផ្លូវធំទូលាយ គឺអាចបើកបរបានដោយសេរី"។ គ្រួសារបងស្រីស៊ាង មានដើមកំណើត នៅហ្វាលឺវ ម៉្លោះហើយភាពផ្លាស់ថ្មីនៅភូមិភាគនេះយ៉ាងណា បងស្រីបានដឹងយ៉ាងច្បាស់ តាំងពីដងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយបានក្រាលបេតុង ចាក់កៅស៊ូរហូតទឹកស្អាតប្រើប្រាស់បានដាក់តបំពង់ចូលដល់រាល់គ្រួសារខ្មែរតាមភូមិនានា។ល។ ចំណែកបងស្រីដាវធីយ៉ាក នៅ ភូមិថាញ់ប៊ិញ ជាមួយបងស្រីស៊ាង ក៏មានភាពសប្បាយរីករាយដែរ ពីព្រោះមានដងផ្លូវចាក់កៅស៊ូឆ្លងកាត់ពីភូមិថាញ់ប៊ិញ តភ្ជាប់ជាមួយនឹង សង្កាត់៧ទៅដល់កំពង់ចម្លងណឿកត្រុង។ បងស្រីយ៉ាក ឲ្យដឹង៖ "កាលពីមុន បើចង់ឆ្លងទៅឃុំវិញវៀង ស្រុកឡុងម៉ី មានតែទៅដោយទូកដនិងបង់ពេលវេលាយូរណាស់។ បច្ចុប្បន្ន គ្រាន់តែជិះម៉ូតូរួចចុះស្រឡាងឆ្លង ព្រែកណឿកត្រុង គឺដល់វិញវៀងទិញផ្លែម្នាស់មកលក់ហើយ។ រៀងរាល់ថ្ងៃ នាងខ្ញុំដឹកម្នាស់យកមកលក់បានមួយជើងក៏រកបានប្រាក់ចំ ណូលលំនឹង ដើម្បីមានប្រាក់ចំណូលក្នុងរដូវទំនេរនេះ"។
លោកគឹមទ្រុងយុង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំហ្វាលឺវ ឲ្យដឹង៖ "ប៉ុន្មានឆ្នាំកន្លង នៅហូវយ៉ាងការជ្រាបទឹកប្រៃមានការប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែចំណែកមាមីងនៅហ្វាលឺវគឺគ្មានខាតបង់ធ្ងន់ធ្ងរឡើយ ពីព្រោះឆ្នាំ២០១៥ ឃុំបានអនុវត្តកម្មវិធី១៣៥ស្តារប្រឡាយកូវឡឹម ប្រឡាយរាយរងវាលស្រែ ប្រឡាយនឿកឌុកដើម្បីធានាប្រភពទឹកស្រោចស្រព និងមានផ្លូវទឹកដឹកជញ្ជូនកសិកផលដោយថវិកាសរុប២,៥ ពាន់លានដុង ពីប្រភពទុនថវិការដ្ឋសម្រាប់បង្ការទប់ស្កាត់ទឹកប្រៃ។ ពូយ័ញមួង នៅភូមិថាញ់ភូ ឲ្យដឹង៖ "អាស្រ័យមានទឹកសាបចេញចូលគ្រប់គ្រាន់ ទើបខ្ញុំដាំបន្លែបង្ការរកបានប្រាក់ចំណេញគ្រាន់បើនៅក្នុងរដូវទឹកប្រៃឆ្នាំ២០១៦។ ឆ្នាំនេះ ខ្ញុំបានស្តារប្រឡាយ អណ្តូង ដើម្បីបង្ការការ ជ្រាបទឹកប្រៃចូលចម្ការម្នាស់ដែលខ្ញុំទើបដាំ"។ ចំណែកបងថាច់វ៉ូវភឿង នៅភូមិថាញ់ឡើយបានដាំបន្លែបង្ការសម្រាប់លក់រាល់ថ្ងៃ បងភឿង ឲ្យដឹង៖ "ខ្ញុំដាំបន្លែបង្ការបន្តិចបន្តួច ហើយកាត់យកទៅលក់រាល់ថ្ងៃនៅផ្សារវីថាញ់ ពីព្រោះរត់ម៉ូតូពីផ្ទះឆ្ពោះទៅកាន់ផ្សារវីថាញ់ចំណាយពេលប្រមាណពី១០-២០នាទីហើយលក់បានថ្លៃទៀតផង"៕
ហាថាញ់-សុផល