23/06/2015 - 10:12

ភាព​រីក​រាល​ដាល​នៃ​ការ​ចលនា​មួយ

ប្រ​សិទ្ធ​ភាព​នៃ​ការ​ចលនា "ទូ​ទាំង​ប្រជា​ជន​សាមគ្គី​កសាង​ជីវភាព​វប្ប​ធម៌​" នៅ​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា ទាក់​ទាញ​ប្រ​ជាជ​ន​គ្រប់​ជាន់​ស្រ​ទាប់​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។


អា​គារ​វប្ប​ធម៌​នៅ​ភូមិ​ខ្វាន​តាង​ទី​ប្រ​ជុំ​ជន​ឡុង​ភូ​ បានកសាង​សម​រម្យ​។ 

ការ​ចលនា "ទូ​ទាំង​ប្រ​ជាជ​ន​សាមគ្គី​កសាង​ជីវ​ភាព​វប្បធម៌​" ត្រូវ​បាន​ស្រុក​ឡុង​ភូ ផ្សព្វ​ផ្សាយ​លើ​គ្រប់​វិ​ស័យ មាន​ដូចៈ​៖ កសាង​សតិ​អា​រម្មណ៍ សីល​ធម៌ ផ្នត់​រស់​នៅល្អ​និង​កសាង​ជីវ​ភាព​វប្ប​ធម៌​សម្បូរ​បែប​ត្រឹម​ត្រូវ រុញប​ន្ថយ​នូវ​បាប​គ្រោះ​សង្គម​ផ្សេង​ៗ។ល។ ព្រម​ជា​មួយ​នោះ ការ​ចល​នា​​មនុស្ស​ល្អ​ការ​ងារ​ល្អ ការ​ចលនា​រៀន​សូត្រ ពល​កម្ម ច្នៃ​ប្រ​តិដ្ឋ​និង​កសាង​គ្រួ​សារ​វប្ប​ធម៌ ភូមិ​ឃុំ​វប្ប​ធម៌​។ល។ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ឆ្លង​តាម​រយៈ​នោះ ប្រ​ពៃ​ណី​វប្ប​ធម៌​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​បាន​អភិរក្ស​និង​ពង្រីក​។ មក​ដ​ល់ពេ​ល​នេះ ទូ​ទាំ​ង​ស្រុក មាន​ឃុំ​វប្បធម៌​មួយ​មណ្ឌល​តាំង​ទី​លំ​នៅ​វប្ប​ធម៌​៥១/៦១ សម្រេច​អត្រា​ជាង​៨៣​%។ មាន​ស្ថា​ប័ន​៦៤ អង្គ​ភាព​៦៦​និង​អា​ជីវ​កម្ម​២ បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​វប្ប​ធម៌​សម្រេច​អត្រា​១​០០%។ មាន​គ្រួ​សារ​៣៨២​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​វប្ប​ធម៌ បង្កើន​ចំ​នួន​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​របស់​ស្រុក​ស​រុប​២៤.០៥២គ្រួ​សារ សម្រេច​អត្រា​ជាង​៨៦%។ 

លោក​​ហ្វិញ​​ណេ នៅភូមិ​តឹង​វីA ឃុំ​តឹង​ហឹង​មាន​ប្រ​សាសន៍៖ "ផ្តើម​ពី​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌ ខ្ញុំ​បាន​កសាង​ផ្នត់​រស់​នៅ​ថ្មី​គ្រួសា​​រ​ចេះ​គោ​រព​ស្រ​ឡាញ់​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅម​ក​ក្នុង​គ្រា​ក្រ​លំ​បាកចិញ្ចឹម ទូន្មាន​កូន​ចៅ​មាន​ចរិ​យា​សុ​ភាព​រាប​សា អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយច្បាប់​របស់​រដ្ឋ និង​រក្សា​ប្រពៃ​ណី​វប្បធម៌​ដ៏ល្អ​ប្រសើរ​របស់​ជន​ជាតិ​។ល។ ផ្តើម​ពី​នោះ ស​មា​ជិក​ក្នុង​គ្រួ​សារ​រស់​នៅ​ស្រុះ​ស្រួល​គ្នា ប្រឹង​ប្រែង​ធ្វើការ​រក​ស៊ី កូន​ខ្ញុំ​ទាំង​៤​នាក់​បាន​រៀន​បញ្ចប់​កម្រិត​មហា​វិ​ទ្យា​ល័យ​។ គ្រួ​សារ​ខ្ញុំ​បាន​ទទួល​ស្គាល់​ជាគ្រួ​សារ​វប្ប​ធម៌​ថ្នាក់​ខេត្ត​ក្នុង​៥​ឆ្នាំ​បន្ត​បន្ទាប់​"។

 ព្រម​ជា​មួយ​នោះ ស្ថា​ប័ន​វប្ប​ធម៌​នា​នា​ត្រូវ​បាន​ស្រុក​យក​ចិត្ត​ទុក​ដាក់វិ​និ​យោគ​កសាង​។ មក​ដល់​បច្ចុប្បន្ន ស្រុក​ឡុង​ភូ​មាន​មជ្ឈ​មណ្ឌល​វប្ប​ធម៌ អគារ​ប្រ​ពៃ​ណី បណ្ណា​ល័យ​អគារ​វប្ប​ធម៌​ពហុ​មុខ​ងារ​ឃុំ​ចំ​នួន​៦ អា​គារវប្ប​ធម៌​មួយ​នៅ​ភូមិ​ខ្វាន​តាង (ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​) និង​ផ្ទះ​ប្រ​ជុំ​វប្ប​ធម៌​សហ​គមន៍​១៧ មណ្ឌល​វប្ប​ធម៌​គឺ​វត្ត​ខ្មែរ​៥ ។ល។ ជា​ពិ​សេស ឆ្នាំ​២០១៤ គណៈ​ចង្អុល​ការ​នៃ​ចលនា​នេះ បាន​ចលនា​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ជាង​៥,៣​ពាន់​លាន​ដុង សម្រាប់​កសាង​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ក​សាង​​ស្ពាន​​ជ​ន​​បទ ផ្លូវ​គម​នា​គមន៍ ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​។ល។ ក្រៅ​ពី​នោះ រណ​សិរ្ស​រាល់​ភូមិ​នៅ​ទាំង​ឧបត្ថម្ភ​ដើម​ទុន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជំ​នួយ​បង់​ប្រាក់​ប្រើ​ប្រាស់​អគ្គិ​សនី​។ល។ ជូន​គ្រួ​សារ​ក្រី​ក្រ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ញុាំ​ង​ឲ្យ​គ្រួ​សារ​១.១៣១​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ស្រុក​ថយ​ចុះ​នៅ​តែ​១១,៤៣%​។

 លោក​ស្រី​ង្វៀង​ធី​ធូ​ត្រាង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ឡុង​ភូ បាន​បញ្ជាក់​៖ "ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​សា​មគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​ស្រុក​ឡុ​ងភូ មិន​ត្រឹម​តែ​លើក​កម្ពស់​គុណ​ភា​ព​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​បាន​នូវ​សាម​គ្គី​ភាព​ក្នុង​សហ​គមន៍ ជួយ​គ្នាលុ​ប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​របស់​ស្រុក​"៕

យ្វីអាញ់​ - សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​​ហ្វិញ​​ណេ