សមមិត្ត ឡេហុងអាញ់ សមាជិកការិយាល័យនយោបាយប្រចាំការ គណៈលេខាមជ្ឈិមបក្ស បានដឹកនាំក្រុមការងារមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម អញ្ជើញទៅសួរសុខទុក្ខជូនពរឆ្នាំថ្មី និងជូនអំណោយ១០០ចំណែក ក្នុងមួយចំណែកៗគិតជាតម្លៃទឹកប្រាក់១លាន ដុងដល់គ្រួសារក្រីក្រ និងជនរងគ្រោះជាតិពុលពណ៌លឿងនៅឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង នាឱកាសបុណ្យតេតង្វៀនដាងអឹកម៉ូយ ឆ្នាំ២០១៥។ សមមិត្តឡេហុងអាញ់ ស្ងើចសរសើរលទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំថាញ់ក្វើយ សម្រេចបាននាពេលកន្លង។ ថាញ់ក្វើយ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ មានអត្រាជាង៥០%ចំនួនគ្រួសារក្រីក្រនិងគ្រួសារ ជិតក្រនៅជាង ៣០% ដូច្នេះថាញ់ក្វើយគប្បីប្រមូលផ្តុំនូវរាល់ប្រភពកម្លាំង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច លើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន ពិសេសចំពោះគ្រួសារក្រីក្រ។ល។
សមមិត្តឡេហុងអាញ់ និងថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនអំណោយគ្រួសារក្រីក្រ អ្នករងគ្រោះដោយជាតិពុលពណ៌លឿង។
សម្ព័ន្ធយុវជនខេត្តកាម៉ាវ ធនាគារ Vietinbank សាខានៅកាម៉ាវ និងក្រុមហ៊ុនច្នៃជលផល-សេវាជលផលក៏បានរៀបចំអំណោយ២០០ ចំណែកក្នុងមួយចំណែកៗ គិតជាតម្លៃទឹកប្រាក់ ៤០០ ពាន់ដុង ជូនគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជនរួមជាតិខ្មែរនៅឃុំតឹងហឹង (កៃណឿក) និងភូមិកិញហង ឃុំខាញ់ប៊ិញតី (ត្រឹងវុាំងថើយ)។ បុណ្យតេតង្វៀនដាងអឹកម៉ូយឆ្នាំ២០១៥ ខេត្តកាម៉ាវ បានចំណាយថវិកាជាង២៧ពាន់លានដុង ដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងរៀបចំអំណោយជូនគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយគ្រួសារក្រីក្រ។ នេះជាការងារមួយក្នុងចំណោមការងារសំខាន់ៗ ជាក់ស្តែងដែលបានខេត្តកាម៉ាវ រក្សាអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីបង្កលក្ខណសម្បត្តិឧបត្ថម្ភប្រជាជននៅភូមិភាគ មានលក្ខណៈទទួលបុណ្យចូលឆ្នាំតេត៕
យ្វីអាញ់-ហ៊ឺវតុង-មុនី