សមាគមសហពន្ធនារីឃុំវិញភឿកB ស្រុកហ្កក្វាវ (គៀងយ៉ាង) បំផុសចលនាសមាជិកនារីជាជនជាតិខ្មែរភូមិអាងភូ បង្កើតក្លឹបនារីជាមួយនឹងច្បាប់។ ឆ្លងតាមរយៈនោះ ជួយដល់បងប្អូននារីលើកកម្ពស់ការយល់ដឹង ពីច្បាប់អនុវត្តបានល្អនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។
ជារៀងរាលខែ ក្លឹបភូមិអាងភូ ឃុំវិញភឿកB បានជ្រើសយកនូវខ្លឹមសារមួយចំនួនអំពីច្បាប់
ដើម្បីប្រជុំជីវកិច្ច។
ក្លឹបនារីជាមួយនឹងច្បាប់ភូមិអាងភូ បង្កើតកាលពីខែឧសភា ឆ្នាំ២០១៣ ដោយមានសមាជិកចំនួន៣១រូប ជាសមាជិកនារីជនជាតិខ្មែរ ចំណុះក្រុមនារីលេខ៩ និងលេខ១០ ភូមិអាងភូ។ ជារៀងរាល់ខែនៅពេលប្រជុំជីវភាព ក្លឹបបានជ្រើសយកនូវខ្លឹមសារមួយចំនួនក្នុងច្បាប់នានា ដូចច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារច្បាប់បង្ការទប់ស្កាត់អំពើហិង្សាគ្រួសារ ច្បាប់សមភាពភេទ ដើម្បីផ្សព្វផ្សាយដល់បងប្អូននារី គួបផ្សំជាមួយនឹងការងារផ្សព្វផ្សាយ ព្រមជាមួយនោះ ប្រធានក្លឹបនៅទាំងពន្យល់ណែនាំ បងប្អូននារីពីរបៀបទំនាក់ទំនង ដើម្បីដោះស្រាយសំណុំបែបបទរដ្ឋ បាល។ល។
អស់រយៈកាលជាងមួយឆ្នាំចូលរួមប្រជុំជីវភាពក្នុងក្លឹប សមាជិកទាំងឡាយកាន់តែជ្រួតជ្រាបអំពីផ្នែកច្បាប់ ជាពិសេសគឺច្បាប់នានាដែលពាក់ព័ន្ធដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្រ្តី។ ឆ្លងតាមរយៈនោះ ជួយដល់បងប្អូននារីលើកកម្ពស់ការយល់ដឹង មានទង្វើត្រឹមត្រូវក្នុងការប្រតិបត្តិច្បាប់ មិនខ្វះទំនុកចិត្ត មិនញញើតញញើមនៅពេលទំនាក់ទំនងជាមួយនឹងស្ថាប័នរដ្ឋ ដោះស្រាយសំណុំបែបបទរដ្ឋបាល។ បងស្រីធីវិញ សមាជិកក្លឹបឲ្យដឹង មុននេះបងស្រីមិនយល់ដឹងពីសំណុំបែបបទរដ្ឋបាល ដូច្នេះនៅពេលធ្វើលិខិតស្នាមដីធ្លីរបស់គ្រួសារ តែង ជួបការលំបាកនិងចំណាយពេលយូរ។ តាំងពីចូលរួមក្នុងក្លឹបមក បានបងប្អូននារីផ្សព្វផ្សាយពីច្បាប់និងបានណែនាំពីរបៀបធ្វើសំណុំបែបបទ រដ្ឋបាល ឥឡូវនេះបងស្រីទៅធ្វើលិខិតស្នាមមានភាពងាយស្រួលជាងមុន។
ទន្ទឹមជាមួយនឹងការប្រជុំជីវភាពឃោសនា ផ្សព្វផ្សាយអប់រំផ្នែកច្បាប់ដល់សមាជិក ក្លឹបសមាគមសហពន្ធនារីឃុំនិងសាខាសមាគមនារីភូមិអាងភូ គួបផ្សំការផ្សព្វផ្សាយចលនាបងប្អូនអនុវត្តការចលនា" គ្មាន៥ ស្អាត៣" កសាងជនបទថ្មី។ សាខាសមាគមនារី សហការជាមួយនឹងមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកហ្កក្វាវ និងអាជីវកម្មនានា បើកថ្នាក់បង្រៀនរបររយៈពេលខ្លី ជូនសមាជិកនារីក្នុងភូមិពិនិត្យឲ្យសមាជិកបុលទុន ផលិតកម្ម ដាក់អណ្ដូងស្នប់ រួមចំណែកលើកស្ទួយគុណភាពនៃការរស់នៅ។ បងស្រីធីដែប ប្រធានក្លឹបវាយតម្លៃៈ "ភូមិអាងភូ មានជនរួមជាតិខ្មែររស់នៅកុះករ ជីវភាពមាមីងនៅជួបការលំបាកច្រើន អាស្រ័យហេតុនោះ ការយល់ដឹងផ្នែកច្បាប់របស់ប្រជាជននៅមានកម្រិត។ ដោយអាស្រ័យមិនទាន់យល់ច្បាស់ផ្នែកច្បាប់ ទើបរយៈកាលកន្លងនៅមានបងប្អូននារីមួយចំនួនប្រព្រឹត្តខុសច្បាប់ ជាប់វាក់វិន នឹងបាបគ្រោះសង្គមមានគ្រួសារសមាជិកមួយចំនួនកើតការវិវាទគ្មាន សុភមង្គល។ តាំងពីបង្កើតក្លឹប បងប្អូននារីបានអប់រំផ្នែកច្បាប់ តែងជួបជុំគ្នាសំណេះសំណាល ចែករំលែកពីបញ្ហាផ្សេងៗក្នុងការរស់នៅដូច្នេះ ទើបការយល់ដឹងរបស់បងប្អូននារី មានការលើកកម្ពស់គួរឲ្យកត់សម្គាល់ លែងមានស្ថានភាពបងប្អូននារីប្រព្រឹត្តខុសច្បាប់និងជាប់វាក់វិនក្នុងបាបគ្រោះសង្គម៕
ឡេស៊ាង-ពេជ្រសឿន