24/05/2016 - 14:28

អនុវត្តបានល្អការងារព័ស្តុភារ

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​​ដែន​​ខេត្ត​សុក​ត្រាំង គឺ​ជំ​រំ​ដាំ​បន្លែ​សុ​វត្ថិ​ភាព​សម្រាប់​ផ្គត់​ផ្គង់​ជូន​កម្មា​ភិ​បាល​យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​។ ប្រ​ការ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទម្រង់​រូប​ភាព​ដាំ​បន្លែ​ជ្រះ​ដំ​បូង​បង្អស់ ហើយ​កំ​ពុង​បាន​ពង្រីក​ទៅ​ដល់​អង្គ​ភាព នា​នា​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ 

ក្រុម​សម្ព័ន្ធ​យុវ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ថែ​ទាំ​សួន​​បន្លែ​និង​ផ្កា​កេ​ស​កូល​។

តាម​ប្រ​សាសន៍​របស់​អនុ​សេនីយ៍​ត្រី កាង​វុាំ​ង​បែ លេ​ខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​នៃ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ឲ្យ​ដឹង ការ​អនុ​វត្តន៍​គោល​ការណ៍" ហូប​ចុក​គ្រប់​គ្រាន់ ទើប​កង​ទ័ព​ប្រ​យុទ្ធ​បាន​ខ្លាំង​ក្លា​" របស់​គណៈ​កម្មា​ធិ​ការ​បក្ស បាន​ជា​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​ប៉ុស្ដិ៍​បាន​កសាង​និង​សង់​រោង​ស្បៃ​ដាំ​បន្លែ​ជ្រះ ដើម្បី​បង្ក​ប្រ​ភព​បន្លែ​បៃ​តង សុ​វត្ថិ​ភាព​នៅ​តំ​បន់​ប្រប​មាត់​ស​មុទ្រ ទឹក​​ប្រៃ​យោង​តាម​លក្ខ​ឋាន​ឆ្ងាញ់ តម្លៃ​ទាប​និង​ប្រ​កប​ដោយ​គុណ​ភាព​។ សព្វ​ថ្ងៃ​នៅ​នឹង​រោង​ស្បៃ​នេះ​ត្រូវ​បាន​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ ដូច​ជា​៖ ត្រ​កួន ស្ពៃ​ចង្កឹះ ស្ពៃ​ហាង ម្រះ​ ត្រ​សក់ ប៉េង​ប៉ោះ។ល។ បណ្តា​ប្រ​ភេទ​បន្លែ ត្រូវ​បាន​ដាំ​ឆ្លាស់​គ្នា ម្ល៉ោះ​ហើយ​ធា​នា​គ្រប់​ចំ​នួន​ផ្គត់​ផ្គង់​ឲ្យ​អង្គ​ភាព​។ ក្រៅ​ពី​ដាំ​បន្លែ អង្គ​ភាព​នៅ​ទាំង​ចិញ្ចឹម​ត្រី បង្គារ​ មាន់ ទា ​ជ្រូក។ល។ ម្ល៉ោះ​ហើយ​អង្គ​ភាព​បាន​កាត់​បន្ថយ​នូវ​ប្រាក់​ចំ​ណាយ​យ៉ាង​ច្រើន ប៉ុន្តែ​ក៏​អាច​ធា​នា​បាន​នូវ​ចំ​ណែក​ហូប​ចុក​របស់​កម្មា​ភិ​បាល​យុទ្ធ​ជន​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​។ មាន​ផ្ទៃ​ដី​ត្រឹម​តែ​១០០ម២ និង​ចំ​នួន​ប្រាក់​ទុន​ដំ​បូង​ជិត​៥​លាន​ដុង (សម្រាប់​ចំ​ណាយ​ទិញ​វត្ថុ​ធាតុ​ដើម​និង​សម្ភារៈ​) រោង​ស្បៃ​ដាំ​បន្លែ​បៃ​តង បាន​នាំ​មក​នូ​វ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង ធា​នា​ផ្គត់​ផ្គង់​នូវ​តម្រូវ​ការ​បន្លែ​មើម​គ្រប់​ទាំង​១០០​%​ជូន​អង្គ​ភាព​។ ក្រៅ​ពី​នោះ អង្គ​ភាព​នៅ​ទាំង​ដាំ​ផ្កា​កេស​កូល​ជិត​១០០​កញ្ជើ ផ្កា​កេស​កូល​មាន​ការ​លូត​លាស់​ល្អ និង​កំ​ពុង​ចេញ​ផ្កា បង្ក​ទិដ្ឋ​ភាព​ដ៏​ល្អ​គួរ​ជា​ទី​គយ​គន់​។ ជា​ពិ​សេស ទម្រង់​រូប​ភាព​នេះ​ត្រូវ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ខេត្ត​វាយ​តម្លៃ​ខ្ពស់ និង​យក​ធ្វើ​ជា​គំ​រូ​សម្រាប់​ពង្រីក​ទូ​លាយ​ក្នុង​អង្គ​ភាព​នា​នា។ អនុ​សេនីយ៍​ត្រី កាង​វុាំ​ង​បែ ឲ្យ​ដឹង​បន្ថែម ៖"​ខណៈ​ពេល​អង្គ​ភាព ត្រៀម​បម្រុង​គ្រប់​សព្វ​អំ​ពី​ព័ស្តុ​ភារ និង​ធា​នា​អនា​ម័យ​សុ​វត្ថិ​ភាព​ម្ហូប​អា​ហារ សម​មិត្ត​ទាំង​ឡាយ​នឹង​មាន​សុខ​ភាព​ល្អ​សម្រាប់​អនុ​វត្ត​សម្រេច​ភារ​កិច្ច​។ ជា​ពិ​សេស ចំ​នួន​ទឹក​ប្រាក់​ដែល​អង្គ​ភាព​ប្រិត​សំ​ចៃ​បាន​អង្គ​ភាព នឹង​ឧបត្ថម្ភ​ដល់​សិស្សា​នុ​សិស្ស​ក្រី​ក្រ គ្រួ​សារ​ក្រី​ក្រ មនុ​ស្ស​ចាស់​ជរា​អ​នា​ថា។ល។ នៅ​ភូមិ​ភាគ​។ ផ្ដើម​ពី​នោះ ក៏​បាន​រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត"​។ 

វរសេ​នីយ៍​ទោ ត្រឿង​មិញ​ហ៊ុង ស្នង​ការ​ន​យោ​បាយ​នៃ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ឲ្យ​ដឹង​៖ "ឆ្លង​តាម​រយៈ​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​របស់​អង្គ​ភាព សម​មិត្ត​ទាំង​ឡាយ​នៅ​ទាំង​ចុះ​ទៅ​មូល​ដ្ឋាន​ណែ​នាំ​ប្រ​ជា​ជន​ដាំ​ដំ​ណាំ ចិញ្ចឹម​សត្វ​ទៀត​ផង​។ ជាក់​ស្ដែង ផ្ដើម​ពី​ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែ​អង្គ​ភាព​បាន​កសាង​គ្រោង​ការ​ និង​ធា​នា​ជា​មួយ​នឹង​ធនា​គារ​គោល​ន​យោ​បាយ​-សង្គម ឲ្យ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ចំ​នួន១០ បាន​បុល​ទុន​ចិញ្ចឹម​ព​ពែ​ប្រ​មូល​ផ្ដុំ​។ ផ្ដើម​ពី​ព​ពែ១០​ក្បាល តាំង​ពី​ដំ​បូង​រហូត​ទល់​សព្វ​ថ្ងៃ ព​ពែ​កើត​បាន​២២​ក្បាល រួម​ចំ​ណែក​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។ ជា​ពិ​សេស ឆ្លង​តាម​រយៈ​ទម្រង់​រូប​ភាព​របស់​អង្គ​ភាព​ឃើញ​ថា​កម្មា​ភិ​បាល​យុទ្ធ​ជន​តែង​តែ​ពង្រីក​បាន​ល្អនូវ​តួ​នា​ទី​ភារ​កិច្ច ដើម្បី​កសាង​គ្រប់​គ្រង ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់​បន្ទាយ​បាន​ល្អ រឹង​មាំ ស្រស់​ស្អាត​។ ធា​នា​អនា​ម័យ​បរិ​ស្ថាន បន្ទាយ​បៃ​តង-ជ្រះ​-ស្អាត លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារ​តី​ជូន​កង​ទ័ព​រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​វិ​ស័យ​"៕

យ្វីអាញ់ -សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿង​មិញ​ហ៊ុង