08/03/2016 - 10:14

បុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធ

 

ព្រះ​វិ​ហារ​វត្ត​ជ្រោយ​ទន្សា​។

ឆ្លង​ព្រះ​វិ​ហារ​វត្ត​ជ្រោយ​ទន្សា​វត្ត​ជ្រោយ​ទន្សា​នៅ​ភូមិ​បាយ​ឆៅ​កណ្តាល ឃុំ​កីម​សុើង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ទើប​ប្រា​រព​ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា និង​សម្ពោធ​ឆ្លង​ព្រះ​វិហារ​។ ព្រះ​វិហារ​វត្ត​ជ្រោយ​ទន្សា  ចាប់​ផ្តើម​ក​សាង​ពី​ឆ្នាំ​២០១៥ ដោយ​មាន​បណ្តោយ​ជិត​៣០​ម៉ែត្រ ទទឹង​១៧,៧​ម៉ែត្រ និង​កម្ពស់​១៦,៥​ម៉ែត្រ ដោយ​ថ​វិកា​ជាង​២​ពាន់​លាន​ដុង អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ពុទ្ធ​បរិ​ស័ទ​កិញ​-ខ្មែរ​-ចិន​ នៅ​ក្នុង​និង​ក្រៅ​ប្រ​​ទេស​រួម​​វិ​ភាគ​​ទាន​​ក​សាង​។ ព្រះ​វិហារ​បាន​កសាង​តាម​បែប​ស្ថា​បត្យ​កម្ម​ខ្មែរ​ដោយ​មាន​រូប​កិន្ន​ទ្រ​សំ​យាប់​ដំ​បូល​ និង​ដំ​បូល​ប្រក់​ក្បឿង​។ ​ក្រៅ​ពី​សម្ពោធ​​ឆ្លង​​ព្រះ​វិហារ​វត្ត​ជ្រោយ​ទន្សា នៅ​ទាំង​សម្ពោធ​ឆ្លង​ស​មិទ្ធិផល​​ផ្សេងៗ​ ដូច​របង ​បង្គោល​ទង់ និង​បង្គោល​ភ្លើង​អគ្គិសនី​ជុំ​ទី​លាន​វត្ត ព្រម​ទាំង​សំ​ណង់​ផ្សេងៗ​ទៀត​ រួម​ចំ​ណែក​ញុាំង​ឲ្យ​វត្ត​កាន់​តែ​មាន​សោ​ភណ​ភាព​ផង និង​សម្រាប់​បម្រើ​ការ​ប្រ​ជុំជី​វ​ភាព​វប្ប​ធម៌​ ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​ណុះ​ជើង​វត្ត​ផង​៕

ម៉ាល័យ-សុ​ផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្ត​ជ្រោយ​ទន្សា