មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/01/2016 - 09:08

លោកគឹមម៉េន អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ

លោក​គឹម​ម៉េន អា​យុ​៧៣​ឆ្នាំ ជា​គណៈ​កម្ម​ការ​វត្ត​បទុម​វង្ស​កំ​ពង់​ថ្ម (ទ័ព​ថ្ម​) ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ជា​អ្នក​ជ្រា​ប​ច្បាស់​ក្នុង​ព្រះ ពុទ្ធ​សា​ស​នា​  ថែម​ទាំង​ខ្នះ​ខ្នែង​ជិត​ដិត​ជា​មួយ​នឹង​ពុទ្ធ​បរិ​ស័ទ ដូច្នោះ បាន​ជា​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន​រាប់​អាន និង​ជ្រើស​ធ្វើ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។  

 លោក​គឹម​ម៉េន​(ខាង​ឈ្វេង​ដៃ​) និង​លោក​ថាច់​ម៉ាយ​ប្រ​ធាន​ភូមិ​ព្រះ​ស្រែ​។

អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​គឹម​ម៉េន ព្រម​ទាំង​ការ​ជំ​នួយ​ទាន់​ពេល​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បាន​ជា​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ព្រះ​ស្រែ​ថយ​ចុះ​ច្បាស់​ក្រ​ឡែត​។ ក្រៅ​ពី​នោះ មាន​គោល​ការណ៍ គោល​ន​យោ​បាយ​បក្ស​ច្បាប់​របស់​រដ្ឋ  សេចក្តី​កំ​ណត់​ការ​ផ្សព្វ​ផ្សាយ ចលនា​ផ្សេង​ៗ​នៅ​ភូមិ​ភាគ​តែង​បាន​លោក​គឹម​ម៉េន​យល់​ហើយ​នឹង​ចល​នា​មា​មីង​ខ្មែរ​ក្នុង​ភូមិ​ចូល​រួម ហេីយ​រូប​លោក​ផ្ទាល់​ជា​អ្នក​នាំ​មុខ​។  លោក​គឹម​ម៉េន ឲ្យ​ដឹង​៖​" ខ្ញុំ​បាន​ផ្សះ​ផ្សារ​ជូន​មា​មីង​ករ​ណី​វិ​វាទ​ដី​ធ្លី ទើបតែ​បាន​សម្រេច​និង​អញ្ជើញ​មា​មីង​ប្រ​ជុំ​ក្នុង​វត្ត​មួយ​ខែ​ពីរ​លើក ឆ្លៀត​ឱ​កាស​នោះ ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​អនុ​វត្ត​គោល​ម៌ា​គា​របស់​បក្ស ច្បាប់​របស់​រដ្ឋ ពិ​សេស​គឺ​ការ​ទូន្មាន​ខិ​តខំ​ធ្វើ​ការ​រក​ស៊ី​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន ហើយ​បច្ចុប្បន្ន​ខ្ញុំ​បាន​បង្កើត​ក្លឹប​ផ្សព្វ​ផ្សាយ​ច្បាប់​ រួម​មាន​ស​មា​ជិក​១០​រូប​ប្រ​ជុំ​ក្នុង​មួយ​ខែ​ម្តង​"។

ការ​រួម​ចំ​ណែក​របស់​លោក​គឹម​ម៉េន ត្រូវ​បា​ន​ឃុំ ស្រុក​ ខេត្ត លើក​សរ​សើរ​និង​បាន​មា​មីង​ជ្រើស​ធ្វើ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ភូមិ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ លោក​ថាច់​ម៉ាយ ប្រ​ធាន​ភូមិ​ព្រះ​ស្រែ ឲ្យ​ដឹង​៖" លោក​គឹម​ម៉េន​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​តំ​បន់ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ព្រះ​ស្រែ​ដូច្នេះ​មតិ​យោ​បល់​របស់​គាត់​ដាក់​ចេញ តែង​បាន​មា​មីង​ស្រប​ចិត្ត​ស្រប​គំ​និត ហេតុ​នោះ ស្ទើរ​តែ​រាល់​ករណី​ទំ​នាស់​ដី​ធ្លី​អា​ពាហ៍​ពិ​ពាហ៍​ និង​គ្រួ​សារ​ក្នុង​ភូមិ​តែង​បាន​គាត់​ផ្សះ​ផ្សារ បាន​សម្រេច​ទាំង​អស់​មាន​ពេល​ខ្លះ​មិន​ចាំ​បាច់​ឡើង​ដល់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​​ទៀត​ផង​។ លោក​គឹម​ម៉េន​ថែម​ទាំង​បង្កើត​បាន​ក្រុម​សប្បុរ​ស​ធម៌ ក្រុម​ជំ​នួយ​បុណ្យ​សព​និង​ចលនា​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ជ​​ន រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ទៀត​ផង​។

លោក​ផាម​វាំុង​ម៉ោក អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖​"​ ផ្តើម​​ពី​ការ​យល់​ដឹង​ត្រឹម​ត្រូវ  ពី​ព្រោះ​សហ​គមន៍  លោក​គឹម​ម៉េន​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​សតិ​អា​រម្មណ៍ ផ្សព្វ​ផ្សាយ​ច្បាប់​របស់​បក្ស​និង​រដ្ឋ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។ ជា​បុគ្គល​គំ​រូ​អស់​ពី​ចិត្ត​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ដូច​លោក​គឹម​ម៉េន គឺ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​ជន​រួម​ជាតិ​ភាគ​តិច ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រួម​ចំ​ណែក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​មា​មីង​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​៕

សេីុងម៉ាល័យៈ សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​វាំុង​ម៉ោក