បច្ចុប្បន្ន ខេត្តសុកត្រាំង មានឃុំចំនួន២០សម្រេចបទដ្ឋានជនបទថ្មី រួមចំណែកធ្វើឲ្យផ្លាស់ថ្មីទិដ្ឋភាពជនបទ។ ជីវភាពប្រជាជនបានកែលម្អជាបណ្តើរៗ។
ផ្តើមពីកសាងជនបទថ្មីរហូតមកទល់សព្វថ្ងៃ ផ្លូវចូលទៅកាន់ភូមិស្រុករបស់ខេត្តសុកត្រាំង សុទ្ធតែក្រាលបេតុងទាំងស្រុង ។
ក្នុងអំឡុង៥ឆ្នាំ(២០១១-២០១៥) កសាងជនបទថ្មី ប្រភពទុនកៀរគរអនុវត្តកម្មវិធីកសាងជនបទថ្មីរបស់ខេត្តសុកត្រាំង បានជាង៦.៧៦០ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមនិងភូមិភាគជិត១.៦៩៦ពាន់លានដុង ទុនគួបផ្សំពីកម្មវិធីគ្រោងការនានាលើភូមិសាស្រ្តជាង២.១០៣ពាន់លានដុង ទុនអាជីវកម្មជាង១៦០ពាន់លានដុង ទុនឥណទានជិត២.៩៦៣ពាន់លានដុង ស្រូបអត្រា៤៣,៨២%។ ពិសេសទុនអាស្រ័យប្រជាជនរួមវិភាគទានជាង៥៨៨ពាន់លានដុង។ ជាក់ស្តែងប្រជាជនបរិច្ចាគដី៣៩៦ហិកតា កសាងស្ពាន៧៥១កន្លែង ជួសជុលបង្កើនកម្រិតផ្លូវជនបទ៩.២០១គីឡូម៉ែត្រ រួមវិភាគទានកម្លាំងពលកម្ម៨៨.០០០ថ្ងៃ។ ប្រការទាំងនេះបញ្ជាក់ឲ្យឃើញ ឆ្លងតាមរយៈការផ្សព្វផ្សាយនូវតួនាទីស្មារតី ភ្ញាក់រលឹករបស់ប្រជាជនក៏បានលើកកម្ពស់។ ផ្តើមពីនោះ លេចឡើងគំរួឈានមុខជាច្រើនរួមវិភាគទានកសាងជនបទថ្មី។ តួយ៉ាងដូចគ្រួសារ លោកត្រឹងវាំុងជីវ នៅឃុំអាងថាញ់១ ស្រុកកូវឡាវយ៉ុង រួមវិភាគទានទឹកប្រាក់ចំនួន៣០០លានដុង និងបរិច្ចាគដី៩៩០ម៉ែត្រការ៉េ គិតតម្លៃដីជាង១៥០លានដុង ដើម្បីកសាងផ្លូវរ៉ាច់ស៊ូ។ លោកជីវ ឲ្យដឹងៈ"មុននេះប្រជាជនដូចយើងខ្ញុំសុទ្ធតែដើរលុយភក់ល្បាប់ ម្ល៉ោះហើយពេលដឹងថាភូមិ ភាគចលនាកសាងជនបទថ្មី សំខាន់គឺធ្វើកិច្ចការមានប្រយោជន៍ដល់ប្រជាជន។ ចាប់ពីពេលនោះមកសំណង់នានា ដែលឆ្លងកាត់ដីរបស់គ្រួសារខ្ញុំ យើងខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីជូនរដ្ឋ។ សព្វថ្ងៃផ្លូវគមនាគមន៍ជនបទ ចាប់ពីភូមិទៅដល់ឃុំសុទ្ធតែចាក់ក្រាលបេតុង សាលារៀនដំណាក់សុខាភិបាល។ល។ ត្រូវបានកសាងសមរម្យ អគ្គិសនី ទឹកស្អាតប្រើប្រាស់ក៏មានសព្វគ្រប់។ សំណង់ទាំងនេះសុទ្ធសឹងប្រជាជនជាអ្នកទទួលផល"។
ឆ្លងរយៈកាល៥ឆ្នាំ ខេត្តសុកត្រាំង មានឃុំចំនួន២០សម្រេចបទដ្ឋានជនបទថ្មី សម្រេច១៩%លក្ខឋាននៃសេចក្តីសម្រេចមហាសន្និបាតបក្ខភាគ ដំណាក់កាលឆ្នាំ២០១១-២០១៥ ហើយឃុំនានាដែលនៅសេសសល់ក៏បានកសាងសម្រេចលក្ខឋានពី១៣ឡើងទៅ។ តាមប្រសាសន៍លោកឡឹមវាំុងម៉ឹង អនុលេខាគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កម្មវិធីទិសដៅកសាងជនបទថ្មី ជាគោលការណ៍ដ៏ត្រឹមត្រូវសមស្របនិងទឹកចិត្តប្រជាជន។ ភាពជោគជ័យដ៏ធំបំផុតក្នុងការកសាងជនបទថ្មីរបស់ខេត្ត គឺបង្កបានកម្លាំងចម្រុះពីសំណាក់ប្រជាជន ប្រជាជនជាស្នូលធ្វើឲ្យប្រជាជនយល់ពីទិសដៅកសាងជនបទថ្មី ដើម្បីលើកស្ទួយជីវភាពផ្ទាល់ខ្លួន កសាងភូមិស្រុកសម្បូរសប្បាយអារ្យធម៌។ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគជានិច្ចកាល តែងបង្អែកទៅលើប្រជាជននិងសហគមន៍ ដើម្បីគិតគូរជីវភាពជូនប្រជាជនពង្រីកតួនាទីឈានមុខ គំរូរបស់កម្មាភិបាលបក្ខជនគ្រប់រូបដូចដំបូន្មានរបស់ អ៊ំហូ" បក្ខជននាំមុខប្រជាជនតាមក្រោយ" សូម្បីតែអ្នកក្រក៏ត្រូវចេះជម្នះការលំបាកឈានឡើងចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានបើកទូលាយទម្រង់រូបភាពល្អៗ ដើម្បីកសាងជនបទថ្មី ឆាប់បានសម្រេចជោគជ័យនៅតាមឃុំ តាមស្រុកនិងលើភូមិសាស្រ្តទូទាំងខេត្ត។ ក្នុងដំណាក់កាលឆ្នាំ២០១៥-២០២០ គណៈចង្អុលការកសាងជនបទថ្មីរបស់ខេត្ត ក៏បានដាក់ចេញទិសដៅខិតខំកសាងដោយតិចបំផុត៥០%ចំនួនឃុំនិងស្រុកចំនួន២សម្រេចបទដ្ឋានជនបទថ្មី៕
យ្វីអាញ់-សឺនម៉ាល័យ