ឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង៨៤%។ ឃុំទើបបានទទួលស្គាល់ជាឃុំជនបទថ្មី។
សាលាបឋមសិក្សាដាយតឹម១ ស្រុកមីស្វៀង ខេត្តសុកត្រាំង។
ពីមុននេះ ដាយតឹមជាឃុំលំបាកពិសេស ដោយមានអត្រាគ្រួសារក្រីក្រជាង២៥%នៃចំនួនប្រជាជនរួមក្នុងទូទាំងឃុំ។ ដោយសារជាឃុំតំបន់ឆ្ងាយ ផ្លូវគមនាគមន៍ជួបការលំបាក ក្រោយពេលបានជ្រើសកសាងឃុំជនបទថ្មី ថ្នាក់ដឹកនាំឃុំបានកំណត់ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាការងារសំខាន់ ដោយផ្តុំកម្លាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ និងឧបត្ថម្ភគ្រួសារក្រីក្រ។ នៅឆ្នាំ២០១១ បន្ទាប់ពីកសាងគម្រោងប្លង់រួចរាល់បក្ខភាគ និងរដ្ឋអំណាចឃុំដាយតឹម បានខ្នះខ្នែងផ្សព្វផ្សាយលក្ខឋានកសាងជនបទថ្មី១៩ជូនប្រជាជនបានជ្រួតជ្រាប។ តាមប្រសាសន៍ លោកឡឹមសេីុងហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយតឹម ឲ្យដឹង៖ ឃុំនឹងផ្តុំកម្លាំងជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយ ពីព្រោះបើប្រជាជនជ្រួតជ្រាបពីអត្ថន័យ និងសារៈសំខាន់នៃការកសាងជនបទថ្មីនោះ មាមីងនឹងខ្នះខ្នែងចូលរួមហើយការអនុវត្តន៍នឹងមានភាពងាយស្រួលជាមិនខាន។ ក្នុងរយៈកាល៤ឆ្នាំ អនុវត្តកម្មវិធីកសាងជនបទថ្មី ឃុំដាយតឹម បានកៀរគរប្រភពកម្លាំងជាង៣០៩ពាន់លានដុង ក្នុងនោះប្រជាជនរួមវិភាគទានជាង៦៦ពាន់លានដុង និងបរិច្ចាគផ្ទៃដីដំណាំនិងដើម ឈើជាច្រើន។ល។ លោកឡឹមវាំុងត្រុង នៅភូមិដាយទ្រី ជាអ្នកបរិច្ចាគដី ជាង១.៥០០ម៉ែត្រ ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ ឲ្យដឹង៖ " មាមីងក្នុងភូមិស្របមតិគ្នាបរិច្ចាគដីជូនរដ្ឋធ្វើផ្លូវ មាមីងយល់ឃើញថាសំណង់ទាំងអស់នេះសុទ្ធតែនាំមកនូវប្រយោជន៍ជូនប្រជាជន។ សព្វថ្ងៃផ្លូវគមនាគមន៍នៅដាយតឹមតភ្ជាប់ពីភូមិមួយទៅភូមិមួយ ម៉្លោះហើយងាយស្រួលក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូន ម៉្លោះហើយឈ្មួញចូលទិញកសិផលដល់ស្រែចម្ការ។ ព្រោះហេតុនោះ កសិករយើងខ្ញុំបរិច្ចាគដីជូនរដ្ឋអំណាចកសាងសំណង់ជនបទថ្មីគឺមិនស្តាយឡើយ ពីព្រោះសំណង់ទាំងនេះនាំមកនូវប្រយោជន៍ជូនយើងខ្ញុំ "។
រយៈពេលកន្លង ឃុំដាយតឹមបានបំផុសយ៉ាងទូលំទូលាយនូវចលនា"ទូទាំងប្រជាជនរួមកម្លាំងកសាងជនបទថ្មី"។ ពង្រីកតួនាទីប្រជាជនក្នុងការកសាងជនបទថ្មីតាមគោលលំនាំ "ប្រជាជនដឹងប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យនិងទទួលផល"។ ជាមួយនឹងគោលលំនាំទាំងនេះ ទោះបីលក្ខឋាននានាដែលលំបាកអនុវត្តបំផុត ដូចជាលក្ខឋានបរិស្ថាននិងគ្រួសារក្រីក្រ ឃុំសុទ្ធសឹងចលនាប្រជាជនអនុវត្តដោយប្រសិទ្ធភាព។ មកទល់នឹងបច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារប្រជាជនបាន ប្រើប្រាស់ទឹកស្អាតស្រូបអត្រា៩៨,៦%គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់ ស្រូបអត្រាជិត៩៩%។ សំណង់នានាដូចជាដំណាក់សុខាភិបាល អគារសិក្សាពីកម្រិតមតេ្តយ្យដល់មធ្យមសិក្សាមូលដ្ឋាន សុទ្ធសឹងកសាងមានភាពសមរម្យ សម្រេចបទដ្ឋានជាតិ សន្តិសុខនយោបាយត្រូវបានរក្សាខ្ជាប់ប្រជាជននឹងនរចិត្តពលកម្មផលិតពលករ - ការិនី៩៥% មានការងារធ្វើលំនឹង បង្កើនប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗ ប្រមាណពី១០លានដុង/ឆ្នាំ នៅឆ្នាំ២០១១ដល់២០១៥សម្រេច៣៦,១លានដុង/ម្នាក់/ឆ្នាំ...។
មកកាន់ឃុំដាយតឹមនាបច្ចុប្បន្ន យើងនឹងឃើញពីប្រសិទ្ធភាពពីឃុំមួយនៃជនបទថ្មី។ នោះគឺនៅសងខាងផ្លូវឃើញផ្ទះឥដ្ឋជាច្រើនសមរម្យនិងមានរបងរឹងមាំ។ល។ ក្រុមហ៊ុនសហគ្រាស អាជីវកម្មឯកជន កសិដ្ឋាន ចិញ្ចឹមគោទឹកដោះ។ល។ ត្រូវបានកសាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ លោកត្រាំចឿង នៅភូមិដាយអឹង ឲ្យដឹងដោយមោទនភាព៖ " ខ្ញុំឃើញភូមិភាគនៅឃុំរបស់យើងឥឡូវស្អាតមិនខុសប្លែកពីទីក្រុងប៉ុន្មានឡើយ។ ផ្លូវគមនាគមន៍ចូលដល់ផ្ទះ សាលារៀននិងដំណាក់សុខាភិបាលបានកសាងនៅជិតផ្ទះ សំណង់ទាំងនេះសុទ្ធតែជ្រះស្អាតនិងមានភាពសមរម្យ "...៕
លីធាង-មុនី