17/11/2015 - 15:26

កម្មាភិបាលនារីបានប្រជាជនស្រឡាញ់រាប់អាន

បង​ស្រី​ថាច់​ធី​តាក់ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កូវ​កែ ខេត្ត​ត្រាវិញ មិន​ត្រឹម​តែ​បាន​មា​មីង​ជនជាតិ​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន​ប៉ុណ្ណោះ​ទេ ទោះ​បី​អ្នក​ណា​ក៏​ដោយ បើ​បាន​សំ​ណេះ​សំ​ណាល​ជា​មួយ​បង​ស្រី អ្នក​នោះ ច្បាស់​ជា​នឹង​សរ​សើរ​ថា បង​ស្រី​គឺ​ជា​កម្មា​ភិ​បាល​ម្នាក់​អស់​ពី​ចិត្ត​ពី​ថ្លើមមិន​ខាន​។

បងស្រីថាច់ធីតាក់។

ណាត់​ច្រើន​លើក​ច្រើន​សា ទើប​យើង​ខ្ញុំ​បានជួបបងស្រី​ថាច់​ធីតាក់ នៅ​កា​រិ​យា​ល័យ​ជនជាតិ​ស្រុក​កូ​វ​កែ​។ បាន​ជួប​លើកនេះ ពិត​ជា​មាន​សំ​ណាង​មែន ពី​ព្រោះ​បង​ស្រី​ទើប​តែ​វិល​ត្រ​ឡប់​មក​ពី​ឃុំ​ផុង​ថាញ់ ក្រោយ ពី​ដោះ​ស្រាយ​រឿង ​ផ្លូវ​ឋិត​ក្នុង​កម្ម​វិ​ធី​១៣៥​ដំ​ណើរ​ការ​យឺត​។ បង​ស្រី​ថាច់​ធី​តាក់ ឲ្យ​ដឹង​៖ "ថ​វិ​កា​ក​សាង​ផ្លូវ​កម្ម​វិ​ធី​១៣៥ គឺ​ជាថ​វិ​ការ​បស់​រដ្ឋ ក​សាងផ្លូវ​សម្រាប់​ប្រជា​ជន យើង​ធ្វើ​ដំ​ណើរ​ទៅ​មក​កសាង​បាន​ឆាប់ ប្រ​ជា​ជន​ទ​ទួល​បាន​ប្រ​យោជន៍​ឆាប់ ប្រ​សិន​បើ​កសាង​យឺត​នោះ​គឺ​បង់​ខាត​ថ​វិ​កា រដ្ឋ​ជះ​ឥទ្ធិ​ពល​ដល់​ប្រ​ជា​ជន ម្ល៉ោះ​ហើយ​យើង​គប្បី​ជំ​រុញ​ដាស់​តឿន​អ្នក ម៉ៅ​ការ​ទើប​បាន​"។ រំ​លឹក​ដល់​កម្ម​វិធី និង​គ្រោង​ការ​ដាច់​ដោយ​ឡែក​របស់​រដ្ឋ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក បង​ស្រី​ថាច់​ធី​តាក់ រំ​ភើប​ចិត្ត បំ​ភ្លេច​ការ​នឿយ​ហត់​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "កាល​ពី​មុន​នេះ ឃុំ​ចូវ​ដៀង​មាន​៣​ភូមិ​លំ​បាក​ពិ​សេស​នោះ​គឺ​ភូមិ​ត្រា​បួង អូរ​ទឹង​និង​ភូមិ​សម​ឡើង។ ដោយ​បាន​រដ្ឋ​វិ​និ​យោគ​ទុន​កសាង​ផ្លូវ​ថ្នល់ ទឹក​ស្អាត និង​អគ្គិស​នី​។ល។ ជំ​នួយ​ទុន​ឲ្យ​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច បាន​ជា​ចុង​ឆ្នាំ​នេះ ទាំង​៣​ភូមិ​ហ្នឹង បាន​លុប​បំ​បាត់​ភាព​ក្រី​ក្រ​រួម​ចំ​ណែក​កសាង​ឃុំ​ចូវ​ដៀង ក្លាយ​ជា​ឃុំ​ជន​បទ​ថ្មី​"។

តាម​ប្រ​សាសន៍​បង​ស្រី​ថាច់​ធី​តាក់​ ឲ្យ​ដឹង​៖ ស្រុក​កំណើត​គាត់​នៅ​ឃុំ​ដូង​ចូវ ស្រុក​យ្វៀង​ហាយ​។ កាល​ពី​អា​យុ​១៤​ឆ្នាំ បង​ស្រីបាន​បម្រើ​ការ​ងារ ពេទ្យ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ មាន​ទី​តាំង​នៅ​ភូមិ​ភិ​រម្យ​សុខ​ឃុំ​ចូវ​ដៀង​។ ក្រោយ​ពី​ថ្ងៃ​៣០​មេ​សា ឆ្នាំ​១៩៧៥ ប​ង​ស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ត្រា​វិញ​។ រយៈ​ពេល​នៅ​ទី​នេះ រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ បង​ស្រី​បាន​រៀន​ចប់​កម្ម​​វិ​ធី​សិក្សា​វប្ប​ធម៌​និង​ផ្នែក​វិជ្ជា​ពេទ្យ រួច​ក្លាយ​ជា​គ្រូ​ពេទ្យ​។ល។ លុះ​ដល់​ពេល​រៀប​អា​ពាហ៍​ពិ​ពាហ៍ បង​ស្រី​ទៅ​រស់​នៅ​ខាង​ប្តី​បម្រើ​ការ​នៅ​ស្រុក​កូវ​កែ។ ក្រោយ​ពី​ឈប់​សម្រាក​សម្រាល​កូន បង​ស្រី​ត្រូវ​បាន​ភូមិ​ភាគ​ចលនា​ចាត់​ទៅ​ខាង​អង្គ​ការ​ម​ហា​ជន ដោយ​មាន​តំ​ណែង​ជា​ប្រ​ធាន​ស​មា​គម​នា​រី​ឃុំ​ហ្វា​អឹង​។ បង​ស្រី​ថាច់​ធី​តាក់ ឲ្យ​ដឹង​៖ "​កាល​នោះ នាង​ខ្ញុំ​មាន​ការ​ព្រួយ​បា​រម្ភ​យ៉ាង​ខ្លាំង ពី​ព្រោះ​នាង​ខ្ញុំ​បំ​ពេញការ​ងារមុខជំ​នាញ​ពេទ្យ រឿង​អង្គ​ការ​ម​ហា​ជន​មានចេះ ដឹង​អ្វី​នឹងធ្វើ ប៉ុន្តែ​អា​ស្រ័យ​ដោយ​ការ​ជំ​រុញ​ទឹក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ជា​បង​ស្រី​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ទាល់​តែ​បាន​"។ រយៈ​ពេល​ក្រោយ​ៗ​មក បង​ស្រី​ថាច់​ធី​តាក់ ត្រូវ​បាន​តម្រូវ​មក​ប្រ​ចាំ​ការ​ស​មា​គម​ស​ហ​ពន្ធ​នា​រី​ស្រុក​កូវ​កែ ប្រ​ធាន​ស​មា​គម​កាក​បាទ​ក្រ​ហម​ស្រុក រ​ហូត​ដល់​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិ​និត្យ​បក្ស​ស្រុក មុន​ពេល​បញ្ជូនទៅ​ធ្វើ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កូវ​កែ​កាល​ពី​ឆ្នាំ​២០១៣​។ ទោះ​បី​ក្នុង​តួ​នា​ទី​ណា​ក៏​ដោយ បងស្រី​ថាច់​ធី​តាក់ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​បម្រើ​ការ​ងារ​ត្រូវ​បាន​ថ្នាក់​លើទំ​នុក​ចិត្ត​និង​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន​ជា​និច្ច​។

កូន​ស្រី​ច្បងរ​បស់​បងស្រី​ថាច់​ធី​តាក់ បច្ចុប្បន្ន​បម្រើ​ការ​នៅ​រណ​សិរ្ស​មាតុ​ភូមិ​ខេត្ត​ត្រា​វិញ កូ​ន​ប្រុស​ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​ម​ហា​វិ​ទ្យា​ល័យ​សន្តិ​សុខ ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការ​នៅ​នគរ​បាល​ខេត្ត​ត្រា​វិញ។ ចំ​ណូលពី​ប្រាក់បៀរ​វត្សរ៍​របស់ប្តីប្រពន្ធ​បង​ស្រី រួម​ជាមួយ​នឹង​ប្រាក់​ចំ​ណូល​បាន​មក​ពី​ដំ​ណាំ​ដូង​និងស្រែ​៤​កុង បង​ស្រី​ថាច់​ធី​តាក់ មាន​ជីវ​ភាពសុខ​ដុមរមនា ប៉ុន្តែ​បង​ស្រី​ឲ្យ​ដឹង៖ "នៅ​២ខែ​ទៀត​បង​ចូល​និវត្តន៍​ហើយ ប្រហែលជា​បង​សូមចូលរួម​បម្រើការ​ងារសង្គម​ជាបន្ត ពី​ព្រោះ​យើង​នៅមាន​កម្លាំង​មាំ​មួន ហើយថែម​ទាំងបាន​រួម​ចំណែក​ជួយមា​មីង គឺយើងធ្វើ​រហូត​លុះកាលណា​ធ្វើ​លែង​រួច​សឹមសម្រាក"​៕

ហាថាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រីថាច់ធីតាក់។