09/06/2015 - 09:39

ប៉ុស្តិ៍ការពារព្រំដែនកាយគុងមានទំនុកចិត្តពីប្រជាជន

រយៈ​កាល​កន្លង កម្មា​ភិ​បាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង (ចំ ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាក​លីវ​) បាន​អនុវត្ត​ការ​ងារ​ជាច្រើន​ជួយ​ប្រ​ជា​ជន ម៉្លោះ​ហើយ​ប៉ុស្តិ៍​ត្រូវ​បាន​ទទួល​ការ​ស្រ​ឡាញ់​រាប់​អាន​ពី​សំ​ណាក់​​ប្រ​ជា​ជន​។

កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការពារ​ព្រំ​ដែន​កាយ​គុង យាម​ត្បាត​នៅ​មាត់​ស​មុទ្រ​។ 

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង មាន​ទី​តាំង​នៅ​ឃុំ​ឡុង​ដៀង​ដុង ស្រុក​ដុង​ហាយ ខេត្ត​បាក​លីវ​។ ជា​កន្លែង​មាន​ភូមិ​សាស្ត្រ​ប្រប​មាត់​ស​មុទ្រ ប៉ុស្តិ៍​បាន​ថ្នាក់​លើ​ប្រ​គល់​ឲ្យ​គ្រប់​គ្រង​ឃុំ​ចំ​នួន​៤​របស់​ស្រុក​ទាំង​ពីរ គឺ​ស្រុក​ហ្វា​ប៊ិញ​និង​ស្រុក​ដុង​ហាយ​។ នេះ​ជា​ភូមិ​សាស្រ្ត​មាន​ប្រ​ជា​ជន​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ច្រើន​កុះ​ករ ដូច្នេះ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ស្នាប់ មាន​ភាព​ស្មុគ​ស្មាញ​ណាស់​ដែរ​។ អា​ស្រ័យ​ហេតុ​នោះ កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង ត្រូវ​បំ​ពេញ​ការ​ងារ​ដែល​ប៉ុស្តិ៍​ទ​ទួល​បន្ទុក​ផង​និង​ការ​ងារ​សហ​ការ​ជា​មួយ​ផ្នែក​នា​នា​ផង​។

ក្នុង​ការ​ទទួល​បន្ទុក​ដ៏​សំ​ខាន់​នោះ ក្នុង​រយៈ​ពេល​កន្លង​កម្មា​ភិ​បាល​​ យុទ្ធ​​ជនប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង បាន​ធ្វើ​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​ត​ស៊ូ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​។ ឆ្លង​តាម​រ​យៈ​ការ​ងារ​វិជ្ជា​ជីវៈ​ធ្វើ​កិច្ច​សហ​ការ​ចាប់​ពី​ឆ្នាំ​២០១៤ មក​ដល់​សព្វ​ថ្ងៃ​ ប៉ុស្តិ៍​​ការ​ពារ​ព្រំ​ដែន​កាយ​គុង បាន​ប្រ​ទះឃើ​ញ​និង​ចាប់​ខាត់​ខ្លួន​មុខ​សញ្ញា​១ រូប​ជួញ​ដូរ​គ្រឿង​ញៀន​ បំ​បែក​បាន​ល្បែង​ស៊ី​សង​ទ្រង់​ទ្រាយ​ធំ​ជាប់​ពាក់ ព័ន្ធ​ដល់​មុខ​សញ្ញា​ចំ​នួន​១៩​នាក់ បង្ក្រាប​និង​ពិ​ន័យ​ទាន់​ពេល​៣​ករណី បង្ក​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម​។ ក្នុង​ឆ្នាំ២​០១៤ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង បាន​ជួយ​សង្រ្គោះ​ក​ប៉ាល់​២​គ្រឿង ដែល​រង​គ្រោះ​នៅ​ក្នុង​លំ​ហស​មុទ្រ វិ​លម​កកាន់​ដី​គោក​ដោយ​សុ​វត្ថិ​ភាព​និង​ចលនា​អា​ជីវ​កម្ម​ឧបត្ថម្ភ ប្រាក់​មួយ​ចំ​នួន​ជូន​ដល់​នេ​សាទ​ករ​រង​គ្រោះ​ទាំង​នោះ បាន​វិល​ទៅ​ស្រុក​កំ​ណើត​ជួប​ជុំ​គ្រួ​សារ​។

កម្មា​ភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង នៅ​ទាំង​ស​កម្មចូល​រួម​ការងារ​សុខុ​មាលភាព​សង្គម​នៅ​ភូមិ​ភាគ ដូច​ជា​ទទួល​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​​ក្រ​១​​គ្រួ​​សារ ឧបត្ថម្ភ​​សិស្ស​​មាន​​ជីវ​​ភា​ព​ក្រ​​លំ​​បាក​​១​​រូប (៥០០​ពាន់​ដុង​/ខែ) ឧបត្ថម្ភ​យុទ្ធ​ជន​ពិការ​១រូប (១លាន​ដុង​/ខែ​) ចលនា​ស្ថាប័​ន អា​ជីវ​កម្ម សប្បុ​រស​ជន​ជូន​អំ​ណោយ​៦២០​ចំ​ណែក ជូន​អង្ក​រ​ប្រ​មាណ​៧០០​គី​ឡូ​ក្រាម​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេង​ៗ​។ អ្នក​មីង​ហឺវ​ធីស​ង​  ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​កាយ​គុង អំ​ណួតៈ​ "ពូ​ៗ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​មាន​ចិត្ត​ល្អណា​ស់ ជូន​អង្ករ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្ញុំ​សឹង​រាល់​ឱ​កាស​បុណ្យ​ទាន​។ ពូ​ៗ​ថែម​ទាំង​ជួយ​ប្រ​ជា​ជន​ទប់ ជើង​ស្ពាន​ដែល​ស្រុត​បើក​ទូ​លាយ​ផ្លូវ​ដី និង​នាំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​មក​ពិ​គ្រោះ​ជម្ងឺ​ ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្ន​ក​ក្រ​"។ តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍​ត្រី​ឡេ​វៀក​ហ្វិញ ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង កិច្ច​ការ​ដែល​កម្មា​ភិ​បាល យុទ្ធ​ជន​ម្នាក់​ៗ បាន​ជួយ​ប្រ​ជា​ជន​ថ្នាក់​ដឹ​ក​នាំ ប៉ុស្តិ៍​បាន​យល់​ច្បាស់ ហើយ​បាន​ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ដ៏​​ត្រ​ចះ​ត្រ​ចង់​នៃ​កង​ទ័ព​អ៊ំ​ហូ។

លោក​ង្វៀន​វុាំង​សើុង​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្វា​ប៊ិញ បាន​ឲ្យ​​ដឹង​៖ "ថ្នាក់​ដឹ​ក​នាំ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កាយ​គុង នៅ​ទាំង​​ចាត់​​កម្លាំង​ជំ​នាញ​ចូល​រួម​ផ្សះ​ផ្សារ​ដោយ​ជោគ​ជ័យ​នូវក​រណី​វិ​វាទ ប្តឹង​ផ្តល់​​ដែល​នាំ​ឲ្យ​ស្មុគ​ស្មាញ​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​​ជន ជា​ពិ​សេស​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​"៕

ហឺវ​តុង​ -សុ​ផល

 

ចែករំលែកអត្ថបទ