ក្រោយរយៈកាលជាង៤ឆ្នាំ អនុវត្តកម្មវិធីកសាងជនបទថ្មីឃុំឡិចហោយថឿង ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានកសាងសម្រេចលក្ខឋាន១៩/១៩ ជីវភាពរបស់ប្រជាជនបានលើកស្ទួយជាបណ្តើរៗ។
សាលាមធ្យមសិក្សាឡិចហោយថឿង អាស្រ័យប្រជាជនបរិច្ចាគដីកសាងយា៉ងសមរម្យ។
ឆ្នាំ២០១១ អត្រាគ្រួសារក្រីក្រទូទាំងឃុំមាន៣៣%។ ឃុំមិនទាន់មានសាលាមត្តេយ្យមធ្យមមសិក្សា ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្តមិនទាន់បំពេញតាមតម្រូវការផលិតកម្ម និងប្រជុំជីវភាពរបស់ប្រជាជន។ល។ ប៉ុន្តែដោយមានការសាមគ្គី ប្តេជ្ញាចិត្តខ្នះខ្នែងតស៊ូរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការដឹកនាំ ចង្អុលការកសាងជនបទថ្មីបានដាស់ភ្ងោកនូវស្មារតីខ្នះខ្នែងរបស់ប្រជាជន។ ដើម្បីអនុវត្តសម្រេចជោគជ័យកម្មវិធីកសាងជនបទថ្មី ឃុំបានវិនិយោគទុនជាង១៥៩ពាន់លានដុង ក្នុងនោះ ប្រជាជនរួមវិភាគទាន៦៦ពាន់លានដុង។ ជាតួយា៉ងមានគ្រួសារលោកតាវវាំុងសាង នៅភូមិចូវថាញ់ បានបរិច្ចាគដី១,៧៤ហិកតា ដើម្បីកសាងសាលាមធ្យមសិក្សាឡិចហោយថឿង អគារប្រជុំជីវភាពសហគមន៍នៅភូមិភោយ៉ឺយ (Phố Dưới) និងផ្លូវបេតុងចូលទៅកាន់សាលាដោយទឹកប្រាក់សរុបជិត៤០០លានដុង។
លោកសាង ឲ្យដឹងៈ "ពេលដឹងថាភូមិភាគមិនទាន់មានសាលាមធ្យមសិក្សា ហើយកូនចៅរៀននៅសាលាសកលត្រូវទៅរៀនដល់ស្រុកឡុងភូ និងមីស្វៀងឆ្ងាយខ្លាំងណាស់ ម្ល៉ោះហើយសិស្សមួយចំនួនគ្មាន លក្ខណសម្បត្តិរៀនសូត្រក៏ត្រូវបោះបង់ការរៀនសូត្រ។ ឃើញដូច្នោះ ខ្ញុំបរិច្ចាគដីជូនរដ្ឋសម្រាប់កសាងសាលារៀនក្នុងបំណងចង់ឲ្យកូនចៅ នៅតំបន់ជនបទបានទៅរៀនគ្រប់ៗរូប"។
ជាភូមិភាគជួបការលំបាកច្រើនខាងផ្លូវគមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្ត ពេលចាប់ដៃកសាងជនបទថ្មី ឃុំក៏បានកសាងផ្លូវដានចំនួន១៤ខ្សែ ស្ពានបេតុងចំនួន៨ជីកស្តារព្រែកប្រឡាយចំនួន៣០ កសាងទំនប់ទឹកថ្មី១ ដើម្បីបម្រើផលិតកម្មនិងធ្វើដំណើរទៅមករបស់ប្រជាជន។ ជាពិសេស ដំណាក់សុខាភិបាល សាលារៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាត្រូវបានកសាងសម្រេចបទដ្ឋានជាតិ។ទន្ទឹមនឹងនោះ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជនតាមទិសដៅចីរភាព ឃុំសហការជាមួយនឹងផ្នែក ស្ថាប័ននានាដែលជាប់ពាក់ព័ន្ធរៀបចំធ្វើសិក្ខាសាលាហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ចលនាប្រជាជនកែប្រែទម្រង់រូបភាព ដាំដុះដែលមិនសូវបានផល បង្វែរទៅដាំដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ អនុវត្តទម្រង់រូបភាពស្រូវអតិផលចិញ្ចឹមបង្កងតាមទិសដៅឧស្សាហកម្ម (Viet GAP) ។ល។ អាស្រ័យហេតុដូច្នោះ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗសម្រេច៣៣,៣៣លានដុង/ម្នាក់/ឆ្នាំ បង្កើន១៤,៣៣លានដុង ក្នុងឆ្នាំ២០១០ អត្រាគ្រួសារមធ្យម គ្រួសារធូធារ គ្រួសារអ្នកមានស្រូបអត្រា៨៧,៨៨% អត្រាគ្រួសារក្រីក្ររបស់ឃុំនៅត្រឹម៦,១២% ថយចុះ២៦,៩១% បើប្រៀបជាមួយនឹងឆ្នាំ២០១០។
លោកង្វៀនវាំុងម៉ឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំឡិចហោយថឿង ឲ្យដឹង៖" បក្ខភាគនិងប្រជាជនឃុំឡិចហោយថឿង នឹងបន្តការខិតខំរក្សានិងអភិវឌ្ឍលក្ខឋាននានាដែលសម្រេចបាន ដើម្បីកសាងឃុំឡិចហោយថឿងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ"៕
យ្វីអាញ់-សឺនម៉ាល័យ