បងស្រីវ៉ធីទៀង ប្រធានសមាគមសហព័ន្ធនារីស្រុកត្រឹងដេ ខេត្តសុកត្រាំង បានឧទ្ទេសនាម៖ "បងស្រីសេីុងធីអាង មិនត្រឹមតែខិតខំក្នុងការឆ្លងកាត់លំបាក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ តែនៅទាំងជាគំរូឈានមុខក្នុងចលនានារី សកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋនិងកសាងគ្រួសារសុភមង្គលទៀតផង"។
បងស្រីសេីុងធីអាង (ឈរ) ខ្នះខ្នែងការងារសមាគម។
បងស្រីសេីុងធីអាង ប្រធានសាខាសមាគមនារីនៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ។ បងស្រីអាង ចូលរួមសកម្មភាពសាខាសមាគមនារីភូមិតាអ៊ុង ចាប់តាមពីឆ្នាំ១៩៨៥ មកមេ្លះ កាលនោះ ជីវភាពរបស់បងស្រី និងបងប្អូននារីក្នុងភូមិនៅជួបការលំបាកច្រើន។ ដោយសង្កេតឃើញចូលសកម្មភាពក្នុងសមាគម មានផលប្រយោជន៍ច្រើនសម្រាប់បងប្អូននារី ហេតុនោះបងស្រីបានទៅដល់រាល់គ្រួសារចលនាបងប្អូននារីខ្មែរចូលសមាគម។ ក្រោយមកបងត្រូវបានមាមីងជឿទុកចិត្តនិងតែងតាំងជាប្រធានសាខាសមាគមនារីភូមិរហូតមក។ ជាមួយនឹងភារកិច្ចនោះ បងស្រីតែងស្វែងរកដំណោះស្រាយជួយបងប្អូននារី ដោយវិធីបងេ្កីតក្រុមប្រិតសំចៃ ឧបត្ថម្ភទុនបង្វិលជុំ បង្កលក្ខណៈជូនបងប្អូននារីបុលទុនធ្វើការរកស៊ីជាដើម។ ផ្តើមពីនោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញសមាជិកកាចូលរួមដំបូងមានតែ២០រូប មកទល់ពេលនេះទូទាំងភូមិមានសមាជិកជាង៤០០រូប។ បងស្រីអាង សំណេះសំណាល៖ "ពីមុនបងប្អូនសមាជិកាក្រណាស់ដឹងតែពីការងារមេផ្ទះ។ ព្រោះហេតុនោះ ភារកិច្ចរបស់ខ្ញុំចាំបាច់ត្រូវតែចលនាបងប្អូននារីអនុវត្តផែនការូបនីយកម្ម គ្រួសារចេះរបៀបប្រិតសំចៃក្នុងការចាយវាយនិងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតជាដើម។ ខ្ញុំរំពឹងគិតក្នុងចិត្តថាបើធ្វើការងារអ្វី ត្រូវតែធ្វើឲ្យចប់ចុងចប់ដើម ទើបបងប្អូននារី ជឿទុកចិត្ត"។
បងស្រីអាង តែងលើកទឹកចិត្តសមាជិកាដែលមានស្ថានភាពគ្រួសារលំបាក មានជំងឺតម្កាត់និងឧបត្ថម្ភទៅតាមសមត្ថភាពដែលអាចជួយបាន ប្រកបដោយភាពកក់ក្តៅ។ បងស្រីឡឹមធីសេីុយអ្នកបានបងស្រីអាងឧបត្ថម្ភយ៉ាងច្រើន ផ្តើមពីគ្រួសារមួយក្រីក្រ ឥឡូវបានឈានឡើងជីវភាពធូរធារ។ បងស្រីសេីុយ ឲ្យដឹង៖ "ពីមុនគ្រួសារខ្ញុំក្រណាស់ ខ្ញុំមានជំងឺចាំបាច់ត្រូវព្យាបាលក្នុងពេលយូរនៅទីក្រុងដីធ្លីក៏លក់អស់។ ពេលជាសះស្បើយ នៅសល់តែបាទដៃទទេដោយសារបានបងស្រីអាង លើកទឹកចិត្ត រួចឧទ្ទេសនាមខ្ញុំចូលសមាគមសហព័ន្ធនារីនិងបុលទុនដើម្បីលក់ដូរកំប៉ិកកំប៉ុក។ បងស្រីអាង នៅទាំងឲ្យខ្ញុំខ្ចីមេគោមកចិញ្ចឹមលុះគោ កើតកូនរួចសងមេគោទៅគាត់វិញ។ មកទល់ពេលនេះ ខ្ញុំមានគោ៤ក្បាល។ បច្ចុប្បន្ន ខ្ញុំលក់ដូរផង ចិញ្ចឹមគោផងចំណែកប្តីខ្ញុំដើរធ្វើការឈ្នួល ហេតុនោះជីវភាពបានធូរធារគ្រាន់បើ។ បងស្រីអាង គឺជាអ្នកមានសគុណចំពោះគ្រួសារខ្ញុំ"។ បងស្រីអាង នៅទាំងជាអនុប្រធានក្លឹបចិញ្ចឹមគោរបស់ភូមិទៀតផង។ បងស្រីអាង ថែទាំគោរបស់ខ្លួនបានល្អ ដើម្បីគ្រួសារទាំងឡាយសង្កេតឃើញថា នេះជាទម្រង់រូបភាពប្រសិទ្ធភាពជាក់ស្តែង ក្នុងការកាត់បន្ថយភាពក្រីក្រ។ មកទល់ពេលនេះ បងស្រី ពង្រីកហ្វូងគោបានជិត២០ក្បាល។ រីឯសមាជិការបស់ក្លឹបជាច្រើនក៏បានពង្រីកហ្វូងគោរបស់ខ្លួនបានជិត១០ក្បាលដែរ គ្រួសារក៏បានធូរធារគ្រាន់បើ។ ជាមួយនឹងការរួមវិភាគទានដើម្បីបុព្វហេតុជឿនលឿនរបស់នារី បងស្រីអាង បានទទួលប័ណ្ណសរសើររបស់មជ្ឈិមសហព័ន្ធនារីវៀត ណាម និងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង៕
យ្វីអាញ់-វិមាន