បច្ចុប្បន្ន កងប្រដាប់អាវុធខេត្តនិយាយរួម កងប្រជាស្វ័យត្រាណនិ យាយដោយឡែករបស់ខេត្តអាងយ៉ាង បានបង្កើនកម្លាំងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែករក្សាស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាព សង្គមលើភូមិសាស្រ្ត។
កងប្រជាស្វ័យត្រាណជួយប្រជាជនធ្វើផ្លូវជនបទនៅ តំបន់ជនរួមជាតិខ្មែរខេត្តអាងយ៉ាង ។
ឧត្តមសេនីយ៍ត្រី ឡេហ្វាងភុក មេបញ្ជាការនៃបញ្ជាការដ្ឋានយោធា ខេត្តអាងយ៉ាង ឲ្យដឹង៖ "ច្រើនឆ្នាំកន្លង ពិសេសគឺចាប់ពីមានច្បាប់កងប្រជាស្វ័យត្រាណប្រកាសឲ្យប្រើ ថ្នាក់ដឹកនាំបក្សនិងរដ្ឋអំណាចខេត្តអាងយ៉ាង គ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់ ពិសេសទាំងខាងគោលការណ៍ដឹកនាំ និងចង្អុលការជាក់ស្តែងចំពោះកងប្រដាប់អាវុធភូមិភាគនិយាយរួម កងប្រជាស្វ័យត្រាណនិយាយដោយឡែក សំដៅធានាផលប្រយោជន៍នយោបាយ សម្ភារៈ ស្មារតីជូនកងប្រជាស្វ័យត្រាណ។ ឆ្លងតាមរយៈនោះ បង្កលក្ខណៈងាយស្រួលបំផុតជូនកម្មាភិបាលយុទ្ធជន នឹងនរចិត្តក្នុងការបំពេញការងារសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនបានល្អ"។ ចាប់ពីឆ្នាំ២០១០ ដើម្បីផ្សព្វផ្សាយអនុវត្តច្បាប់កងប្រជាស្វ័យត្រាណឲ្យបានឯកភាព សមស្របជាមួយនឹងលក្ខណៈពិសេស ដោយឡែករបស់ភូមិភាគនីមួយៗ នៅលើភូមិសាស្រ្តបញ្ជាការដ្ឋានយោធាខេត្តអាងយ៉ាង បានផ្សព្វផ្សាយគម្រោងការ៖ "ស្ថាបនាកងប្រជាស្វ័យត្រាណដំណាក់កាល២០១១-២០១៥"។ ក្រោយពីបានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័ន គម្រោងការនេះបានផ្សព្វផ្សាយអនុវត្តដោយស្អិតល្មួត ត្រឹមត្រូវតាមច្បាប់កំណត់បង្កបាននូវការមូលមតិគ្នាខ្ពស់ក្នុងប្រព័ន្ធនយោបាយនិងប្រជាជន។ មកទល់ពេលនេះ អត្រាបក្ខជនក្នុងកងកម្លាំងសម្រេចបាន១៩,៣៤%, អត្រាសមាជិកសម្ព័ន្ធយុវជនសម្រេចបាន៤៧,៩៣%។ សាខាបក្សយោធាមាន១៥៦/១៥៦ នៅតាមឃុំ សង្កាត់ ទីប្រជុំជន; ក្នុងនោះមានសាខាបក្សយោធាចំនួន១២១/១៥៦ មានគណៈកម្មាធិការបក្សស្រូបអត្រា៧៧,៥៦%។
ឆ្នាំ២០១៤ ខេត្តអាងយ៉ាង បានបន្តការផ្សព្វផ្សាយអនុវត្តគម្រោងការកែ លម្អអង្គការ ចាត់តាំងក្របខណ្ឌកងប្រជាស្វ័យត្រាណ ប្រចាំការខេត្តអាងយ៉ាងឲ្យបានសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង និងលក្ខណសម្បត្តិនៃថវិកាភូមិភាគ ដើម្បីកែលម្អបង្កើននូវគោលកំណត់ដែលបានទទួលចំពោះកងប្រជាស្វ័យត្រាណប្រចាំការ។ បច្ចុប្បន្ន មានស្រុកប្រមាណ៧០% បានចំណាយថវិការដ្ឋជូនកងប្រជាស្វ័យត្រាណប្រចាំការ នូវប្រាក់ហូបចុកពី២៥.០០០ដុងដល់៣៥.០០០ដុង/ម្នាក់/ថ្ងៃ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំចំណាយប្រាក់ឧបត្ថម្ភការហូបចុកបន្ថែម ពី២.០០០ដុង-៥.០០០ដុង/ថ្ងៃ។ ឆ្នាំកន្លង ភូមិភាគនានារបស់ខេត្តបានចំណាយជាង៦,៥ពាន់លានដុង ដើម្បីធានានូវសម្លៀកបំពាក់និងឧបករណ៍ជំនួយកងប្រជាស្វ័យត្រាណតាមសេចក្តីកំណត់។ ក្រៅពីនោះ តាមសំណើររបស់បញ្ជាការដ្ឋានយោធាខេត្ត ភូមិកភាគនានានៅទាំងធានារបបធានាហានិភ័យសង្គមជូនកម្មាភិបាលមេបញ្ជាការ មេបញ្ជាការរងនៃ គណៈបញ្ជាការយោធាថ្នាក់ឃុំ និងធានាហានិភ័យសុខាភិបាលជូនយុទ្ធជនកងប្រជាស្វ័យត្រាណប្រចាំការលើភូមិសាស្រ្តខេត្តទាំងអស់។ ឆ្នាំ២០១៣ ខេត្តបានចំណាយថវិកាភូមិភាគផ្គត់ផ្គង់ បរិក្ខារជូនស្ថាប័នយោធាឃុំ សង្កាត់ ទីប្រជុំជននីមួយៗនូវម៉ូតូ២គ្រឿង គិតជាទឹកប្រាក់សរុបជាង៥ពាន់លានដុង។
ផ្តើមពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ រដ្ឋអំណាចការឧបត្ថម្ភរបស់ផ្នែក អង្គការមហាជននានា ពិសេសគឺការឧបត្ថម្ភរបស់ប្រជាជនបានបង្កលក្ខណៈក្នុងការលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជនកងប្រជាស្វ័យត្រាណខិតខំសម្រេចភារកិច្ចនយោបាយ ដែលថ្នាក់លើប្រគល់ ជូនបានល្អប្រសើរ។ បច្ចុប្បន្ន ប្រព័ន្ធអង្គការចាត់តាំងសន្សឹមៗ មានភាពរឹងមាំ គណៈបញ្ជាការយោធាបណ្តាឃុំ សង្កាត់ ទីប្រជុំជន សុទ្ធតែបានពង្រីកល្អនូវតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ ចូលរួមជាមួយនឹងកងកម្លាំងផ្សេងៗ រក្សាលំនឹងអធិបតេយ្យព្រំដែន លំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមក្នុងប្រទេស បង្កភាពងាយស្រួលជូនភូមិភាគផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើជាស្នូលក្នុងការកសាងខឿនការពារប្រទេស ទូទាំងប្រជាជនកសាងរឹងមាំ តំបន់ការពារលើភូមិសាស្រ្តខេត្ត៕
វុាំងត្រាញ-វិមាន