ខេត្តកៀងយ៉ាងមានតំបន់ការពារព្រំដែនទូលាយ ភូមិសាស្រ្តសម្បូរបែប បន្ទាត់ព្រំដែនដីគោកប្រវែង៥៦,៨គីឡូម៉ែត្រ ជាប់នឹងព្រះរាជាណាចក្រកម្ពុជា។ ឆ្នេរសមុទ្រប្រវែងជិត២០០គីឡូម៉ែត្រ។ តំបន់កោះ សមុទ្រមានទំហំប្រមាណ៦៣.០០០គីឡូម៉ែត្រ កោះតូចធំចំនួន១៤០ ក្នុងនោះកោះចំនួន៤៥មានមនុស្សរស់នៅ។ ជាពិសេស កោះភូក្វឹកមានទីតាំងយុទ្ធសាស្រ្តសំខាន់ទាំងការការពារប្រទេសសន្តិសុខនិងសេដ្ឋកិច្ច។
កម្មាភិបាល យុទ្ធជនការពារព្រំដែនច្រកទ្វាអន្តរជាតិ ហាទៀងដើរយាមល្បាតតាមខ្សែបន្ទាត់ព្រំដែន។
យោងប្រសាសន៍របស់វរសេនីយ៍ឯក ផាមវុាំងសាង ប្រធានបញ្ជាការ ដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង ការងារការពារអធិបតេយ្យសន្តិសុខព្រំដែន កំពុងដាក់ចេញតម្រូវការកាន់តែខ្ពស់ ទាមទារត្រូវមានកម្លាំងការពារព្រំដែនដែលមានការផ្លាស់ថ្មីខាងវិធីសាស្រ្ត សកម្មភាពការពារអធិបតេយ្យសន្តិសុខព្រំដែនឲ្យបានរឹងមាំផង និងបង្កលក្ខណៈងាយស្រួលសម្រាប់សមាហរណកម្ម សហប្រតិបត្តិការអន្តរជាតិ ធ្វើសកម្មភាពរក្សាសុវត្ថិភាពមណ្ឌលសេដ្ឋកិច្ចច្រកទ្វារ ក៏ដូចជាមជ្ឈមណ្ឌលទេសចរណ៍ពាណិជ្ជកម្មព្រំដែននានាផង។ ផ្ដើមពីសភាវៈពិតខាងលើ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានរៀបចំការផ្សព្វផ្សាយជ្រួតជ្រាប បង្ហាត់បង្រៀនកម្មាភិបាល យុទ្ធជន ពិសេសគឺកម្មាភិបាលស្នូលរបស់អង្គភាពទាំងឡាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមាហរណកម្ម សហប្រតិបត្តិការអភិវឌ្ឍ សេដ្ឋកិច្ចអន្តរជាតិ ការជះឥទ្ធិពលនៃដំណើរការសមាហរណកម្មនិងភារកិច្ចរបស់កម្លាំងការពារព្រំដែន។ ទន្ទឹមនឹងនោះ ធ្វើការផ្សព្វផ្សាយក្នុងមហាជនឲ្យមានស្មារតីភ្ញាក់រលឹកអំពីភារកិច្ចការពារអធិបតេយ្យសន្ដិសុខព្រំដែន ដើម្បីប្រជាជនគ្រប់រូប គ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ យល់ដឹងច្បាស់ពីឧបាយកលបំបែកបំបាក់ របស់អានុភាពអមិត្ត ឆ្លៀតឱកាសជ្រៀតចូលភូមិសាស្រ្តធ្វើសកម្មភាពបំផ្លិចបំផ្លាញ។ ផ្ដើមពីនោះ ខ្នះខ្នែងជួយកងទ័ពការពារព្រំដែនក្នុងការគ្រប់គ្រងការពារអធិបតេយ្យសន្តិសុខព្រំដែន កោះ សមុទ្រ។
កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង នៅទាំងយកចិត្តទុកដាក់លើក កម្ពស់គុណភាពការងាររបស់កម្មាភិបាល យុទ្ធជនទៀតផង ពិសេសគឺនៅច្រកទ្វារសំខាន់ៗ ឆ្លើយតបទៅនឹងបញ្ហាដែលបានដាក់ចេញក្នុងដំណើរការសមាហរ័ណកម្ម។ ទន្ទឹមនឹងនោះ នឹងកសាងកងជួរកម្មាភិបាលមានសមត្ថភាពនយោបាយរឹងប៉ឹង មានវិជ្ជាជីវៈគ្រប់គ្រាន់ មានចំណេះខាងភាសាបរទេស ពត៌មានវិជ្ជាយល់ច្បាស់ច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ ដំណើរការឲ្យបានព្រមៗគ្នានូវវិធានការ ការពារព្រំដែនកសាងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនទូលំទូលាយ ។ ក្ដាប់ច្បាស់ស្ថានភាពទាំងក្នុងនិងក្រៅព្រំដែន សកម្មភាពឧក្រិដ្ឋកម្មគ្រប់ប្រភេទ សហការជាមួយកម្លាំងកងទ័ពសមុទ្រ នគរបាលសមុទ្រតំបន់៥ សម្ព័ន្ធយុវជនសមុទ្រ២៨។ល។ យាមល្បាតទប់ទល់ រាំងស្កាត់យ៉ាងប្រសិទ្ធភាពចំពោះសកម្មភាពទាំងឡាយណា ដែលបំពានអធិបតេយ្យកោះ សមុទ្រ រត់គយទាញយកផលសមុទ្រខុសច្បាប់។ល។
កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បន្តការកសាងធ្វើឲ្យសុក្រឹតនូវសំណង់ការពារព្រំដែនទាំងឡាយឲ្យបានរឹងមាំ វិនិយោគទុនបំពាក់បរិក្ខារទំនើបៗឲ្យប៉ុស្ដិ៍ការពារព្រំដែននានា ពិសេស គឺប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ច្រកទ្វារជាតិ ច្រកទ្វារកំពង់ផែ។ ទន្ទឹមនឹងនោះ បំពាក់មធ្យោបាយយ៉ាងរឹងមាំសម្រាប់បម្រើការប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ធ្វើសកម្មភាពឆ្លងព្រំដែន តំបន់កោះ សមុទ្របង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសហប្រតិបត្តិ ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមកិច្ចរវាងព្រំដែនទាំងសងខាងវៀតណាម-កម្ពុជា។ល។
វរសេនីយ៍ឯក ផាមវុាំងសាង ប្រធានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ឲ្យដឹង៖ រយៈពេលខាងមុខ ភារកិច្ចរបស់កងកម្លាំងការពារព្រំដែន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំបាកស្មុគស្មាញពិសេសគឺក្នុងនិន្នាការ បើកទ្វារធ្វើសមាហរ័ណកម្ម ដោះដូរអភិវឌ្ឍសេដ្ឋកិច្ច - វប្បធម៌ជាមួយប្រទេសនានាក្នុងតំបន់និងពិភពលោក។ អាស្រ័យហេតុដូច្នោះ ដើម្បីកងទ័ពការពារព្រំដែនបំពេញភារកិច្ចបានល្អ ព្រមជាមួយនឹងការកសាងតំបន់ព្រំដែនរឹងមាំ ចាំបាច់ត្រូវមានគោលការណ៍ គោលនយោបាយរបស់គណៈកម្មាធិការបក្សរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់វិនិយោគទុនអភិវឌ្ឍឲ្យបានខ្លាំងក្លាខាងសេដ្ឋកិច្ច វប្បធម៌សង្គមកិច្ច ផ្សាភ្ជាប់ជាមួយនឹងការកសាងពង្រឹងជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជនជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន និងក្បួនយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនរឹងមាំ៕
ឡេស៊ាង-សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។