សមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិចវៀតណាម បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៥ អាណត្តិកាល២០១៤-២០១៩ ដោយជោគជ័យ។
ក្រុមប្រធានបញ្ជាកម្មវិធីមហាសន្និបាត។
តាមរបាយការណ៍វិវេចនាលើភារកិច្ចអភិវឌ្ឍអក្សរសិល្ប៍បណ្តាជនជាតិ ភាគតិចអាណត្តិកាលទី៤ (២០០៧-២០១៤) កន្លងសមាគមអក្សរសិល្ប៍ បណ្តាជនជាតិភាគតិចវៀតណាម បានធ្វើសកម្មភាពជាក់ស្ដែងជាច្រើន ឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីគាំទ្រនិងលើកទឹកចិត្តសមាជិកទាំងឡាយប្រកបអាជីព។ សមាគមបានរៀបចំបើកបណ្តាវគ្គបំពាក់បំប៉នវិជ្ជានិពន្ធជូនសហការីនិងអ្នកនិពន្ធថ្មីជាច្រើនវគ្គ។ ជំរុញអ្នកនិពន្ធទាំងឡាយឲ្យមានចំណូលចិត្តគំនិតច្នៃប្រតិដ្ឋ ពិសេសគឺបណ្តាអ្នកនិពន្ធជាជនជាតិភាគតិចដើម្បីញុាំងឲ្យគេទាំងឡាយចូលរួមនិពន្ធយូរអង្វែង។ ក្រៅពីនោះ សមាគមនៅទាំងលើកសរសើរចំពោះសកម្មភាពច្នៃប្រតិដ្ឋ បោះពុម្ពផ្សាយនូវវណ្ណកម្មទាំងឡាយ រួមចំណែកធ្វើឲ្យសម្បូរបែបសម្បត្តិវប្បធម៌ អក្សរសិល្ប៍នៃបណ្តាជនជាតិ។ ក្នុងអាណត្តិកាលនេះ ទន្ទឹមនឹងការគិតគូរ បំពាក់បំប៉នអ្នកនិពន្ធថ្មី បង្កប្រភពអ្នកនិពន្ធវ័យក្មេងជាអ្នកបន្តវេនសមាគមនឹងខិតខំបន្តការពង្រឹងពង្រីក កសាងអង្គការចាត់តាំងឲ្យកាន់តែរឹងមាំ ប្រមូលផ្ដុំសាមគ្គីអ្នក និពន្ធអក្សរសិល្ប៍ជនជាតិភាគតិច ដែលមានភាពរឹងប៉ឹងខាងសតិអារម្មណ៍នយោបាយ ស្នងបន្តប្រវេណីមាតុភូមិជនជាតិ ខិតខំក្នុងការនិពន្ធវណ្ណកម្មអក្សរសិល្ប៍ជាច្រើនដែលមានខ្លឹមសារ សតិអារម្មណ៍វាងវៃ ឆ្លុះបញ្ចាំងដោយស្មោះត្រង់និងមានភាពរស់ រវើកអំពីជីវភាពជាក់ស្ដែងនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដើម្បីឆ្លើយតបតម្រូវការទស្សនាកម្សាន្ត ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានកម្រិតខ្ពស់របស់ជនជាតិភាគតិចក្នុងទូទាំងប្រទេស។ រហូតមកទល់សព្វថ្ងៃសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិចវៀតណាម មានសមាជិកចំនួន៩៤៣រូប មានអង្គភាពមូលដ្ឋានចំនួន៣២ ក្នុងនោះមាន សមាគម៤និងសាខាសមាគម២៨នៅ២៨ខេត្ត ក្រុង។ សមាគមមួយចំនួនមានការរីកចម្រើននិងមានវត្តមាននៅ៤២ខេត្ត ក្រុង។ ក្នុងចំណោមតំណាងពេញសិទ្ធទាំង៥១៩រូប មានតំណាង៥៤រូប ជាសិល្បករប្រជាជន និងសិល្បករឆ្នើម មួយអន្លើដោយបណ្តាអ្នកអក្សរសាស្រ្ត កវីនិពន្ធ តន្រ្តីករ វិចិត្រករ អ្នកដឹកនាំរឿង អ្នកថតរូបល្បីឈ្មោះ អ្នកមានឈ្មោះល្បីក្នុងពិភពសិល្បៈវៀតណាម រីឯអ្នកតំណាងជាបក្ខជនមានជាង៧០%។ អញ្ជើញចូលរួមនិងថ្លែងយោបល់ចង្អុលការមហាសន្និបាត លោកឧបនាយករដ្ឋមន្រ្តី វ៉ូឌឹកដាម បានស្ងើចសរសើរចំពោះការខិតខំនិងស្នាដៃរបស់សមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិចវៀតណាម ក្នុងអាណត្តិកាលកន្លង។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់៖ ជាចំណែកមួយ មិនអាចបំបែកចេញបានពីខឿនអក្សរសិល្ប៍រួមរបស់ប្រទេសជាតិ ការអភិវឌ្ឍន៍អក្សរសិល្ប៍បណ្តាជនជាតិភាគតិច គឺសំដៅអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ដ៏ពិសេសរបស់បណ្តាជនជាតិភាគតិច ផ្តើមពីនោះបង្កបង្កើតបានជាបណ្តាតម្លៃអក្សរសិល្ប៍ថ្មី។ នេះជាភារកិច្ចនៃទូទាំងបក្ស ទូទាំងប្រជាជន ក្នុងនោះមានតួនាទីយ៉ាងសំខាន់របស់សមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិចវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា សមាគមនឹងបន្តការរួមចំណែកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសំខាន់ក្នុងការកសាង និងអនុវត្តបណ្តាគោលការណ៍ គោលនយោបាយដ៏ប្រសើរលើសលុប ស្ដីពីជនជាតិរបស់បក្សនិងរដ្ឋ។ ចូលរួមលើកកម្ពស់ជីវភាពស្មារតីរបស់បណ្តាជនរួមជាតិភាគតិច ពង្រឹងពង្រីកផែនមហាសាមគ្គីបណ្តាជនជាតិ មិនបណ្ដោយឲ្យបណ្តាជនជាតិភាគតិច រងការបំបែកបំបាក់អូសទាញ ពិសេសគឺការបំបែកបំបាក់អូសទាញដោយវិធីសាស្រ្តប្រើប្រាស់អក្សរសិល្ប៍ ដើរបញ្ច្រាស់ជាមួយនឹងគោលមាគ៌ា គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋយើង។ ជាការអបអរសាទរចំពោះទិសដៅនិង វិធានការជាក់ស្តែងដែលមហាសន្និបាតដាក់ចេញ លោកឧបនាយករដ្ឋមន្រ្តី មានការកត់ចំណាំនូវសំណើររបស់សមាគមស្ដីពីផែនការបំពាក់បំប៉ន បង្កប្រភព កងជួរអ្នកនិពន្ធអក្សរសិល្ប៍ជនជាតិភាគតិច និងផែនការបោះពុម្ពផ្សាយផ្សព្វផ្សាយវណ្ណកម្ម ដែលជាស្នាដៃអក្សរសិល្ប៍ ដ៏មានតម្លៃរបស់បណ្តាអ្នកនិពន្ធជាជនជាតិភាគតិច។ ទាំងនេះគឺជា បណ្តាការរួមចំណែកយ៉ាងជាក់ស្ដែងក្នុងបុព្វហេតុកសាងវប្បធម៌ មនុស្សវៀតណាម តាមស្មារតី សេចក្តីសម្រេចរបស់សន្និបាតមជ្ឈិម៩ នីតិកាល១១ស្ដីពីការកសាងនិងអភិវឌ្ឍវប្បធម៌មនុស្សវៀតណាម ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍដោយ ចីរភាពរបស់ប្រទេសជាតិ។
មហាសន្និបាតបានឯកភាព បោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការនីតិកាលថ្មី រួមមាន២១រូប។ សមមិត្ត ណុងក្វឹកប៊ិញ ជាប់ឆ្នោតសាជាថ្មី ទទួលតំណែងជាប្រធានសមាគមអក្សរសិល្ប៍ បណ្តាជនជាតិភាគតិចវៀតណាម អាណត្តិកាលទី៥ (២០១៤-២០១៩)៕
ហាថៅ (Dangcongsan.vn)-សេរី