25/08/2015 - 09:32

ឃុំឡងមីកសាងជនបទថ្មី

អាស្រ័យបាន​ទទួលផលប្រ​យោជន៍ពីកម្ម​វិធី​១៣៥,១៣៤របស់រដ្ឋា​ភិបាល ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ ខេត្តវិ​ញឡុង បាន​វិនិ​យោគ​ទុន​កសាង​ មោ្លះ​ហេី​យ​ជីវ​ភាព​របស់​ប្រ​ជាជ​ន​ឃេីញ​ ថា​មាន​ភាព​រីក​ចម្រើន​ជាង​។

ស្ពាន​បេ​តុង​នៅ​ឃុំ​ឡង​មី ជួយ​ឲ្យ​មា​មីុ​ងសិស្សា​នុសិស្ស​ធេ​ី្វដំ​ណេី​រ​ទៅ​មក​បាន​ងាយ​ស្រួល​។

ភូមិសាស្រ្តឃុំ​ឡង​មី​ធំ​ទូលាយ​បង្គួរ មាន​ប្រ​ជា​ជន​រស់​នៅ​៣.០៤០គ្រួសា​រ ចំ​នួន​មនុស្ស១​​១.៣៩២​នាក់​។ ក្នុង​នោះជ​ន​ជាតិ​ខ្មែរ​១.១៥១​គ្រួ​សារ ចំ​នួន​មនុស្ស​៥.៥៣១​នាក់ ស្រូប​អត្រា​៤១,៦៩​% នៃចំ​នួន​គ្រួ​សារ​រួម​ទាំង​អស់​។ ជាង​២​ឆ្នាំ​មុន ជីវ​ភាព​មា​មីង​ខ្មែរ​ក្នុង​ឃុំ​មាន​ការ​លំបាក​ច្រើន​ដោយ​សារ​ភាគ​ច្រើន​រស់​នៅ​ប្រ​កប​របរ​ស្រែ​ចម្ការ ហើយ​គ្រួ​សារ​ខ្លះ​មាន​ដី​តិច​តួច​ឬ​ក៏​គ្មាន​ដី​ផលិត​កម្ម​ម្ល៉ោះ​ហើយ​រស់​នៅ​ដោយ​សារ​ធ្វើ​ការ​ឈ្នួល​ជា​សំ​ខាន់​។ លោក​ឡេ​ទ្រី​យ៉ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡង​មី ឲ្យ​ដឹង​៖ "ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ បាន​សហ​ការ​​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​បង្រៀន​មុខ​រប​រ​ស្រុក និង​កា​រិ​យា​ល័យ​ជន​ជាតិ បើក​បង្រៀន​មុខ​របរ​បាន​៧វគ្គ មាន​ដូច​សិប្បក​ម្ម សត្វ​-​រុក្ខ​ជាតិ លំ​អសាង​សង់​កសិ​កម្ម ជូន​ពល​ករ​-កា​រិ​នី​ចំ​នួន​១៨៧​នាក់ ប្រឹក្សា​ឧទ្ទេស​នាម​ការ​ងារ​ជូន​ពល​ករ-ការិ​នី​៥៣៤​នាក់ និង​ជំ​នួយ​ធ្វើសំ​ណុំបែប​​បទ ជូន​ពល​ករ- ការិនី​៧​នាក់​ទៅ​​ពល​កម្ម​នៅ​ប្រ​ទេស​ជប៉ុន​និង​កូ​រ៉េ​។ ក្រៅពីនោះ ឃុំ​នៅ​ទាំង​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហាត់​រយៈ​ពេល​ខ្លី​ជា​ច្រើន​ថ្នាក់ ដើម្បី​លើក​កម្ពស់​ចំ​ណេះដឹ​ង​ជូន​ពល​ករ-​កា​រិ​នី​ដែល​មាន​ទឹកដៃ​កំ​ពុង​​ស​កម្ម​ភាព​។ អា​ស្រ័យ​ហេតុ​ដូច្នោះ  អត្រា​ពល​ករ-ការិ​នី​មាន​មុខ​ជំ​នាញ​បច្ចេក​ទេស (ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តា​រៀន​ដោយ​ខ្លួន​ឯង ផ្ទេរ​ជូន​មុខ​របរ) ទូ​ទាំង​ឃុំ​ស្រូប​អត្រា​៩០​% សរុប​ពល​ករ​-កា​រិ​នី​ក្នុង​កម្រិត​អា​យុ"​។ ចំ​ពោះ​អ្នក​ធ្វើ​ការ​ឈ្នួល​រាយ​ប៉ាយ​កាល​ពី​មុន​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​មុខ​របរ ម្ល៉ោះ​ហើយ​បាន​មក​ចុះ​ឈ្មោះ​ចូល​ធ្វើ​ការងា​រ​នៅមណ្ឌល​ឧស្សា​ហកម្ម​ហ្វាភូ​វិញ​ឡុង​។ បង​សេី​ុង​គិត នៅ​ភូមិ​កឹង​ស៊ុក ឲ្យ​ដឹង​៖ "ខ្ញុំ​បាន​ឃុំ ឧទ្ទេស​នា​ម​ចូល​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្មហ្វា​ភូ​។ បើ​តាម​គិត​ទៅ​ប្រាក់​ចំ​ណូល​រៀង​រាល់​ថ្ងៃ​មិន​ស្មើ​នឹង​ធ្វើ​ការ​ងារ​ខាងក្រៅក៏​ពិត​មែន ប៉ុន្តែ​មាន​ចំ​ណូល​លំ​នឹង​មិន​ដូច​ពីមុន ថ្ងៃ​ខ្លះមានថ្ងៃ​ខ្លះ​អត់​នោះទេ​"។

ក្រៅ​ពី​កិច្ច​ការ​បណ្តុះ​បណ្តាល​មុខ​របរ​ជូនពល​ករ​-ការិនី ដែល​មិន​ទាន់មានការ​ងារ​ធ្វើ​ឃុំ​ក៏​បាន​អនុ​វត្ត​សម្រេច​កិច្ច​ការ​កសាង​ផ្សារ​ឡង​មី​និង​ផ្សារ​ហ្គរ​ហ្គាំង​ផង​ដែរ ដើម្បី​អា​ជីវ​ករ​លក់​ដូរ​តូច​តាច​ទាំង​៧៨​គ្រួសារ ធ្វើ​ស​កម្ម​ភាព ឆ្លើយ​តបត​ម្រូវ​ការ​លក់​ដូរ ដោះ​ដូរ​មុខ​ទំ​និញ​របស់​ប្រជា​ជនក្នុង​តំ​បន់​រួម​ចំ​ណែក​អភិ​វឌ្ឍផ្នែក​ពា​ណិជ្ជ​កម្ម សេ​វា​កម្ម​នៅ​ភូមិ​ភាគ​។ អាស្រ័យ​ការ​អនុវត្តន៍​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​គោល​ដៅ​ជាតិ ស្ដី​ពី​ការ​ងារ​និង​បង្រៀន​មុខ​របរ​ដំ​ណាក់​កាល​២០១១​-២០១៥ អនុ​វត្ត​ដំ​ណើរ​ការ​គម្រោង​បណ្តុះ​បណ្តាល​មុខ​របរជូន​ពល​ករ​-​ការិ​នី​ជន​បទ​រហូត​ដល់​ឆ្នាំ​២០២០ និង​កម្ម​វិ​ធី​គ្រោង​ការ​ទាំង​ឡាយ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ជន​ជាតិ​ភាគ​តិច ម្ល៉ោះ​ហើយ​ក្នុង​ឆ្នាំ​២០១៤ ឃុំ​ឡង​មី​មាន​៣៦៤​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ស្រូប​អត្រា​១១,៩៧​% នៃ​​​ចំ​នួន​គ្រួ​សារ​ទាំង​អស់​ក្នុង​ឃុំ ក្នុង​នោះ​ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​១១៤​គ្រួ​សារ​។​

លោក​យ៉ុង ឲ្យ​ដឹង​បន្ថែម​៖ "ឃុំ​កំ​ពុង​ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ​ផ្ទះ​នៅ​សម​ស្រប​ជាមួយ​នឹង​គម្រោង​ប្លង់​ផែន​ការ​ជន​បទ​ថ្មី សម​ស្រប​ជា​មួយ​នឹង​គោលការណ៍​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​របស់​ឃុំ។  រហូត​ដល់​ចុង​ឆ្នាំ​២០១៤ អត្រា​ផ្ទះ​នៅ​រឹង​មាំ​ស្រូប​អត្រា​៣១,៥៧​% ផ្ទះ​ពាក់​កណ្តាល​រឹង​មាំ​៦១,២៥​% ផ្ទះ​បណ្តោះ​អា​សន្ន​នៅ​៧,១៩​%"​។ ស​កម្ម​ភាព​ទាំង​ឡាយ​ខាង​លើ​របស់​ឃុំ​ឡង​មី ឋិត​ក្នុង​ផែន​ការ​កសាង​ជន​បទ​ថ្មី​របស់​ឃុំ​៕

ហា​ថាញ​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ៉ុង