24/06/2014 - 14:46

មហា​សន្និ​បាតតំណាងរណសិរ្សមាតុភូមិវៀតណាម ក្រុង​កឹង ធើលើក៨ អាណត្តិកាល២០១៤-២០១៩

សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការ​មជ្ឈិមរណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ង្វៀន​ធៀន​ញ៉ឹន លេខាគណៈកម្មាធិការ​បក្ស​ក្រុង​កឹង​ធើ លោកត្រឹងថាញ់​ម៉ឹង រួម​​ជាមួយនឹងតំណាង២៨៨អង្គ និង​រូប​បាន​ចូល​រួម​មហា​សន្និ​បាត។

លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុ ភូមិវៀតណាម ង្វៀនធៀនញុឹន សួរសុខទុក្ខនិងជូនពរ គណៈប្រតិភូ។​​​  ​​រូបៈ ថាញ់ភូ

ក្នុង៥ឆ្នាំកន្លង GDP របស់ក្រុងកឹងធើកើនមធ្យមភាគ១៣,៨៨%/ឆ្នាំ​ប្រាក់ ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗកើនពី ២៦,៨លានដុងឡើងដល់៦២,៩លានដុង។ តម្លៃនីហរ័ណទំនិញ និងសេវាកើនពី៨៦២លាន​USD ឡើងដល់​១,៥​ពាន់​លាន​​USD​។ តម្លៃនី​ហរ័ណទំនិញនិងសេវាសរុបកើន មធ្យមភាគ១៦,៧៥%​/ឆ្នាំ។ ទុនវិនិយោគសរុបទូទាំងសង្គមអនុវត្តដំណាក់​កាល ២០០៨-២០១៣ សម្រេច១៦៦.២៦២ពាន់លានដុងកើន មធ្យមភាគ២០,៧%/ឆ្នាំ។ បណ្តាការងារសុខុមាលភាពសង្គមសុខាភិ បាលអប់រំ តែងបានផ្តោតការយកចិត្តទុកដាក់។ អត្រាគ្រួសារក្រីក្រកាត់បន្ថយ​ពី​៧,១៣% កាលពីឆ្នាំ២០០៨ចុះនៅត្រឹមតែ៣,៨៩%នៅចុង ឆ្នាំ២០១៣ តាមលក្ខឋានគ្រួសារក្រីក្រថ្មីដំណាក់កាល​២០១១​-​២០១៥ ។

ក្នុងភាពជោគជ័យនោះ គឺមានការរួមចំណែកយ៉ាងជាក់ស្តែងរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ និង​បណ្តា​អង្គ​ការ​សមាជិកគ្រប់​លំដាប់ថ្នាក់របស់ក្រុងកឹងធើ។ លក្ខណៈលេចធ្លោក្នុងអាណត្តិ៧ ​​(២០០៩​-​២០១៤​) គឺ​ការ​ពូន​ផ្តុំ​និង​ពង្រីក​ផែនមហាសាមគ្គីជនជាតិ ពង្រីកបាន កម្លាំងបញ្ញា ស្មារតី សម្ភារៈ របស់ប្រជាជនគ្រប់ជាន់ស្រទាប់ បុគ្គលឆ្នើម អ្នកវិទ្យាសាស្រ្ត អ្នកមុខអ្នកការសាសនា បណ្តាអង្គការសមាជិក ឆ្លងតាមរយៈនោះ បង្ក​បាន​ភាព​ស្រប​ចិត្ត​ស្រប​គំ​និត​ខ្ពស់​ក្នុង​សង្គម។ មាន ប្រសាសន៍ចង្អុលការក្នុងមហាសន្និបាត ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិ​វៀតណាម លោក​ង្វៀន​ធៀន​ញ៉ឹន បានសង្កត់ ធ្ងន់និងសំណូមពរដល់រណសិរ្សមាតុភូមិក្រុងកឹងធើ គប្បីពង្រីកឲ្យអស់ពីតួ​នា​ទី​របស់​បណ្តា​អង្គ​ការ​សមាជិក។ បូកសរុបនិងធ្វើរបាយការណ៍ជូនគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុងកឹងធើពីស្ថានភាពប្រជាជនរៀងរាល់៣ខែម្តង។ គប្បីផ្សព្វផ្សាយ និងពង្រីកនូវទម្រង់រូបភាពល្អៗ និង​មាន​ប្រ​សិទ្ធ​ភាព​របស់​បណ្តាអង្គការ សមាជិករណសិរ្សមាតុភូមិវៀតណាម ពីការជួយគ្នាកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ​ពង្រីក​បណ្តាទម្រង់រូបភាព ប្រជាស្វ័យគ្រប់គ្រង់ដោយ​មាន​លក្ខន្តិកៈសកម្មភាព ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ប្រ​ជា​ជន​ក្នុង​ការ​កសាងជនបទថ្មី និងកសាងទីក្រុងអារ្យធម៌។ គប្បីមានវិធីសាស្រ្តពិសេស  ដើម្បីពង្រីកនូវការ​រួម​ចំ​ណែក​របស់​កង​ជួរ​បញ្ញវន្ត សាស្រ្តាចារ្យសិល្បករ និងជនវៀតណាមរស់នៅបរទេស ពិសេសគឺចំពោះទីតាំងមជ្ឈ មណ្ឌល​នយោ​បាយ​វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេសនៃបណ្តាខេត្ត នៅតីណាមបូ។

​លេ​ខាគណៈកម្មាធិ​​ការបក្សក្រុងកឹងធើ លោកត្រឹងថាញ់ម៉ឹង បញ្ជាក់ៈ លោកនឹងចង្អុលការដល់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់សហការស្អិតល្មួត និងធានានូវលក្ខណសម្បត្តិងាយស្រួល សម្រាប់​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុភូមិក្រុងកឹងធើ គ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គការសមាជិក សកម្មភាពមានប្រសិទ្ធភាព ឯកភាពក្នុងសកម្មភាពអនុវត្តឲ្យបានល្អកម្មវិធីសកម្មភាព ដែលមហាសន្និបាតបានដាក់ចេញ រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ការ​កសាង​និង​អភិ​វឌ្ឍភូមិភាគ។

​មហាសន្និបាតបានប្រកាសបញ្ជីរាយនាមសមាជិក នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាម​ក្រុង​កឹង​ធើ​ អា​ណត្តិ​​៨ (២០១៤-២០១៩) មានចំនួន៩៣អង្កនិងរូប។ អ្នកស្រីផាងធីហុងញ៉ុង ត្រូវបានមហាសន្និបាត​ប្រជុំ​ពិគ្រោះ​យោ​បល់​តែង​តាំង ជាប្រធានរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើអា​ណត្តិ៨ ២០១៤-២០១៩៕

តោងតាមៈ Chinhphu.vn- សុផន

 

ចែករំលែកអត្ថបទ