តាមដងផ្លូវកៅស៊ូរាបរលូន មានជួរផ្ទះឥដ្ឋសង់ឡើងយ៉ាងសមរម្យ ទឹកមុខស្រស់ស្រាយរបស់ប្រជាជន ពោរពេញទៅដោយភាពសប្បាយរីករាយ នៅពេលឃុំហូដាក់កៀង ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានទទួលស្គាល់ជាឃុំជនបទថ្មី។ល។
សាលាមតេ្តយ្យហូដាក់កៀងបានកសាងរឹងមាំ។
ហូដាក់កៀង ជាឃុំមានជនរួមជាតិខ្មែររស់នៅជាង២០%។ មុនឆ្នាំ២០១១ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗសម្រេចត្រឹមតែ១៤លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រមានជាង២៦%។ ឆ្នាំ២០១១ ហូដាក់កៀង បានខេត្តជម្រើសធ្វើជាឃុំគំរូកសាងជនបទថ្មី។ ក្រោយពីពេលរៀបចំផែនការដំណើរការកសាងជនបទថ្មី។ បក្ខភាគនិងរដ្ឋអំណាចឃុំ បានសកម្មផ្សព្វផ្សាយទូលំទូលាយនូវខ្លឹមសារលក្ខឋានទាំង១៩ ជូនដល់ប្រជាជន។ ផ្តើមពីនោះ ប្រជាជនបានព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី។ ប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី ឈើដំណាំ វិភាគទានកម្លាំងពលកម្ម ដើម្បីកសាងសំណង់គមនាគមន៍ជនបទនានា។ លោកឡឹមយ៉ែ នៅភូមិកិញដាវ រៀបរ៉ាប់" កសាងជនបទថ្មីគឺកសាងភូមិស្រុកយើងឲ្យបានស្អាតស្អំ ដូច្នេះពេលដឹងថាផ្លូវគមនាគមន៍ត្រូវបានកសាងកាត់ត្រង់ចំណែកដីរបស់គ្រួសារខ្ញុំ ខ្ញុំក៏ស្ម័គ្រចិត្តបរិច្ចាគដីដើម្បីសំណង់ឆាប់បានសម្រេច។ បច្ចុប្បន្ន ផ្លូវក្រាលកៅស៊ូរួចរាល់ហើយ ការធ្វើដំណើរទៅមកជួញដូរក៏មានភាពងាយស្រួល។ រដូវស្រូវកន្លងហើយ ខ្ញុំធ្វើពូជ RVT អាជីវកម្មចុះកិច្ចសន្យាប្រមូលទិញដោយតម្លៃខ្ពស់ ខ្ញុំចំណេញបានជាង៤លានដុង/កុង។ អាស្រ័យទម្រង់សហការនេះ ចាប់ពីពេលនេះតទៅកសិករធ្វើស្រែក្នុងឃុំមិនខ្លាចឈ្មួញបន្ថោកថ្លៃស្រូវដូចមុនៗ ទៀតទេ"។
ក្រោយរយៈកាល៤ឆ្នាំអនុវត្តការកសាងជនបទថ្មី ឃុំហូដាក់កៀង បានវិនិយោគទុនជាង១៩៤ពាន់លានដុង ក្នុងនោះ ទុនមជ្ឈិមជាង៩,៦ពាន់លានដុង ទុនរបស់ខេត្តជាង២៧,២ពាន់លានដុង។ ជាពិសេស ទុនប្រជាជនរួមវិភាគទានជិត៧៨ពាន់លានដុង សល់ពីនោះគឺបានមកពីប្រភពទុនផ្សេងៗ។ ហេតុនោះ ឃុំបានផ្តុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ចូលទៅមជ្ឈមណ្ឌលឃុំមានភាពរាបរលូនសម្រេចខ្នាតមានប្រវែង៦,៤គីឡូម៉ែត្រ ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយត្រូវបានវិនិយោគទុនកសាងរួចរាល់បង្កលក្ខណៈឲ្យប្រជាជនធ្វើដំណើរទៅមក និងដោះដូរមុខទំនិញបានងាយស្រួលជាងមុន ប្រព័ន្ធធារាសាស្រ្តក៏បានវិនិយោគទុនកសាងតាមគម្រោងប្លង់ផលិតកម្ម ដោយមានប្រព័ន្ធទំនប់ព័ទ្ធជុំវិញ សម្រាប់បម្រើផលិតកម្មនិងជីវភាពបានល្អ។ ជាពិសេសមកដល់បច្ចុប្បន្ន មានគ្រួសារប្រជាជន៩០,៥% ប្រើប្រាស់ទឹកស្អាតនិង៩៩% ប្រើ ប្រាស់អគ្គិសនី។ ទន្ទឹមនឹងនោះ សំណង់នានាមានដូចដំណាក់សុខាភិ បាល សាលារៀនចាប់ពីថ្នាក់មតេ្តយ្យដល់មធ្យមសិក្សាមូលដ្ឋាន សុទ្ធតែបានកសាងរឹងមាំសម្រេចបទដ្ឋានជាតិ សន្តិសុខនយោបាយបានរក្សាខ្ជាប់ប្រជាជននឹងនរចិត្តពលកម្មផលិត ពលករ-ពលការិនីមានកាងារធ្វើជាប្រចាំប្រមាណ៩៧,៣% បង្កើនប្រាក់ចំណូលមធ្យមភាគឡើងដល់២៩,២លានដុង/ម្នាក់/ឆ្នាំ។ល។ លោកង្វៀងវាំុងមី ប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់កៀងឲ្យដឹង៖"អាស្រ័យកសាងជនបទថ្មី អត្រាគ្រួសារក្រីក្ររបស់ឃុំចាប់ពីជាង២៦% កាលពីឆ្នាំ២០១១មកដល់បច្ចុប្បន្ន ថយចុះនៅត្រឹមតែ៦,៧%"៕
យ្វីអាញ់ - សុផល