14/07/2015 - 09:21

ភាពប្រសើរនៃ"កងទ័ពអ៊ំហូ"ក្នុងសម័យសន្តិភាព

អស់​រយៈ​កាល​៥​ឆ្នាំ​កន្លង (ឆ្នាំ​២០១០​-២០១៥​) នា​យកដ្ឋាន​ជំ​នួយសង្រ្គោះ​នៃ​អគ្គ​សេ​នា​ធិ​ការ និង​ជា​កា​រិ​យា​ល័យ​គណៈ​កម្មា​ធិ​ការ​ជាតិ ស្វែង​រក​ជំ​នួយ​សង្រ្គោះ បាន​ជំ​រុញ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន រួម​ចំ​ណែក​ធ្វើ​ឲ្យ​ប្រ​សើរ​នូវ​រូប​ភាព​"កង​ទ័ព​អ៊ំ​ហូ" ក្នុង​ភារ​កិច្ច​ "ត​ស៊ូស​ម័យ​សន្តិ​ភាព" នៃ​កង​ទ័ព​យើង​។ 

នា​យដ្ឋាន​ជំ​នួយ​សង្រ្គោះ​ចង្អុល​ការ​កម្លាំង​កង​វិ​ស្វ​កម្ម ហ្វឹក​ហាត់​សម​ត្ថភាព​ស្វែង​រក​ជំ​នួយ​សង្រ្គោះ​។ 

ឧត្តម​សេនីយ៍​ទោ ផាម​ហ្វាយ​យ៉ាង ប្រ​ធាន​នា​យក​ដ្ឋាន​ជំ​នួយ​សង្រ្គោះ មាន​ប្រ​សាសន៍​៖ ជា​មួយ​នឹង​ស្មារ​តី​អ្វី​ៗ គឺ​ដើម្បី​ការ​ជំ​នួយ​សង្រ្គោះ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បំ​ផុត កាត់​បន្ថយ​ការ​ខូច​ខាត​ដល់​កម្រិត​ទាប​បំ​ផុត​ចំ​ពោះ​មនុស្ស​និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ កង​ទ័ព​និង​ប្រ​ជា​ជន​នា​យក​ដ្ឋាន ជំ​នួយ​សង្រ្គោះ​តែង​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​លើក​កម្ពស់​ស​មត្ថ​ភាព​ការ​ធ្វើ​សេ​នា​ធិ​ការ​របស់​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​កម្មា​ភិ​បាល​ដឹក​នាំ និង​កម្មា​ភិ​បាល​ទទួល​បន្ទុក​នៅ​តាម​ទិស​នា​នា។​ មាន​គោល​ការណ៍​វិ​ធាន​ការ​ជា​ច្រើន​ប្រ​កប​ដោយ​អត្ថន័យ​កិច្ច​ចង្អុល​ការ​យុទ្ធ​សាស្រ្ត​យូរ​អង្វែង ត្រូវ​បាន​នា​យក​ដ្ឋាន​ធ្វើ​សេ​នា​ធិ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ផ្អែក​លើ​មូល​ដ្ឋាន​សិ​ក្សា​ស្រាវ​ជ្រាវ ព្យា​ករណ៍ ក្តាប់​ច្បាស់​ ស្ថាន​ភាព​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ឧបទ្ទវ​ហេតុ​កើត​ឡើង​លើ​ភូមិ​សាស្រ្ត​នា​នា នា​យក​ដ្ឋាន​តែង​រក្សា​ការ​ទប់​ទល់​យាម​ប្រ​ចាំ​ជា​និច្ច​កាល ព្រម​ៗគ្នា​ហ្មត់​ចត់​និង​បាន​ទាន់​ពេល​។ ធ្វើ​សេ​នា​ធិ​ការ​ជួយ​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​ស្វែង​រក​ជំ​នួយ​សង្រ្គោះ ចង្អុល​ការ​បណ្តា​ក្រ​សួង ផ្នែក ស្ថា​ប័ន​ភូមិ​ភាគ និង​ជួយ​ថ្នាក់​ដឹ​ក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​សេនា​​ធិ​ការ​ដ្ឋាន​ចង្អុល​ការ​អង្គ​ភាព​នា​នា​ក្នុង​ទូ​ទាំង​កង​ទ័ព ចាត់​កង​កម្លាំង​មធ្យោ​បាយ​ទប់​ទល់​នៅ​ពេល​ជួប​នឹង​គ្រោះ​ធម្ម​ជាតិ ឧបទ្ទវ​ហេតុ​កើត​ឡើង​។

អា​ស្រ័យ​ដោយ​ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព និង​ភារ​កិច្ច​នាយក​ដ្ឋាន ជំ​នួយ​សង្រ្គោះ​បាន​ធ្វើ​សេ​នា​ធិ​ការ ចង្អុល​ការ​ណែ​នាំ រៀប​ចំ​ដំ​ណើរ​ការ​ជំ​នួយ​សង្រ្គោះ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ស្ថាន​ភាព​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ឧបទ្ទ​វ​ហេតុ​ផ្សេង​ៗ កើត​ឡើង​ត្រូវ​បាន​រដ្ឋា​ភិ​បាល ក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ភូមិ​ភា​គ​នា​នា​វាយ​តម្លៃ​ខ្ពស់​។ គ្រាន់​តែ​គិត​ក្នុង​អំ​ឡុង​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ អង្គ​ភាព​បាន​ធ្វើ​សេ​នា​ធិ​ការ​ស្នើ​ជា​មួយ​នឹង​ភូមិ​ភាគ អង្គ​ភាព​នា​នា បញ្ជូន​មនុស្ស​ជាង​១,២​លាន​នាក់ និង​មធ្យោ​បាយ​ជាង​៤២​ពាន់​គ្រឿង ក្នុង​នោះ​កម្លាំង​កង​ទ័ព​ចូល​រួម​ប្រ​មាណ​៦៨​% ចំ​នួន​មនុស្ស​និង​មធ្យោ​បាយ​៥៧​%។ កង​កម្លាំង​ទាំង​ឡាយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ បង្ការ​ប្រ​ឆាំង​ទប់​ទល់ ជម្នះ​វិនិច្ឆ័យ​ទាន់​ពេល និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ភ្លើង​ឆេះ​ព្រៃ ការ​ដ្ឋាន​រង​ការ​រ​លំ​បង្ហៀរ​ប្រេង​ចំ​នួន​១៤​ពាន់​ករណី និង​ស្វែង​រក​សង្រ្គោះ​។ លទ្ធ​ផល​សង្រ្គោះ​មនុស្ស​បាន​១៩​ពាន់​នាក់ មធ្យោ​បាយ​ជិត​២ពាន់​គ្រឿង​ អំពា​វ​នាវ​ទូក​ក​ប៉ាល់​ជាង​២,៥​ពាន់​គ្រឿង ហើយ​មាន​មនុស្ស​ជិត​១២​លាន​នាក់ ដែល​នៅ​លើ​ស​មុទ្រ​ឲ្យ ចូល​មក​ច្រាំ​ង​បញ្ចៀស​ព្យុះ​ភ្លៀង​ដោយ​សុ​វត្ថិ​ភាព​។

បង្ការ​ប្រ​ឆាំង​ជម្នះ​គ្រោះ​ធម្ម​ជាតិ ឧបទ្ទ​វ​ហេតុ​និង​ស្វែង​រក​ជំ​នួយ​សង្រ្គោះ​ជា​ភារ​កិច្ច​ពិ​សេស ប្រព្រឹត្ត​ឡើង​ដោយ​យល​ថា ​ហេតុ​​លើ​ភូមិ​​សាស្រ្ត​ជា​ច្រើន​ក្នុង​លក្ខណ​ភូមិ​សាស្រ្ត អា​កាស​ធាតុ​ស្មុគ​ស្មាញ់​។ ដើម្បី​សម្រេច​ភារ​កិច្ច​បាន​ល្អ នា​យក​ដ្ឋាន​ជំ​នួយ​សង្រ្គោះ បាន​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ ក​សាង​រឹង​មាំ​អង្គ​ភាព​និង​កង​កម្លាំង​ជំ​នួយ​សង្រ្គោះ​គ្រប់​លំដា​ប់​ថ្នាក់ រួម​ទាំង​កង​កម្លាំង​ជំ​នាញ​ការ​ទទួល​ភារ​កិច្ច​បន្ថែម​​និង​កង​កម្លាំង​ទូ​លំ​ទូ​លាយ បំ​ពេញ​តាម​តម្រូវ​ការ​"៤​យ៉ាង​នៅ​នឹង​កន្លែង​"។ រួម​ជា​មួយ​នឹង​ការ​ចង្អុល​ការ​ជា​រឿយ​ៗ អង្គ​ភាព​ទាំង​ឡាយ​ត្រួត​ពិ​និត្យ ​កែតម្រូវ​គ្រោង​ការ ផែន​ការ​និង​បម្រុង​កង​កម្លាំង​មធ្យោ​បាយ​ជា​ស្រេច​ទប់​ទល់​គ្រប់​កាលៈ​ទេ​សៈ នា​យក​ដ្ឋាន​ជំ​នួយ​សង្រ្គោះ បាន​សហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​សមត្ថ​កិច្ច​របស់​ក្រ​សួង ផ្នែក ភូមិ​ភាគ​អង្គ​ភាព​ធ្វើ​ការ​រៀប​ចំ​ហ្វឹក​ហាត់​​បណ្តុះ​បណ្តាល បំ​ប៉ន់​លើក​កម្ព​ស់កម្រិត​វិជ្ជា​ឯក​ទេស វិជ្ជា​ជីវៈ​ជូន​កង​​កម្លាំង​។ ប៉ុន្មាន​ឆ្នាំក​ន្លង អង្គ​ភាព​បាន​សហ​ការ​ចង្អុល​ការ​និង​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ជំ​នាញ​ចំ​នួន​១៧២ ស្តី​ពី​ការ​ស្វែង​រក​ជំ​នួយ​សង្រ្គោះ​នៅ​តាម​ផ្លូវ​ទឹក  ផ្លូវ​ស​មុទ្រ ផ្លូវ​អា​កាស​ទប់​ទល់​និង​ការ​រលំ​បាក់​ការ​ដ្ឋាន ឧប​ទ្ទវ​ហេតុ​បង្ហៀរ​ប្រេង​ដោយ​មាន​មនុស្ស​ចូល​រួម​ជាង​១០​ពាន់​លើ​នាក់​។ នា​យក​ដ្ឋាន​នៅ​ទាំង​ចង្អុល​ការ​ស្ថា​ប័ន អង្គ​ភាព​ភូមិ​ភាគ​នានា រៀប​ចំ​ការ​ធ្វើ​សម​យុទ្ធ​ចំ​នួន​១៦៧​លើក រៀប​ចំ​អង្គ​សិក្ខា​សា​លា​ធា​នា​សុ​វត្ថិ​ភាព​ចំ​នួន​៨​លើក ដោយ​មាន​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​លើក​កម្ពស់​លទ្ធ​ភាព ចល័ត​សមត្ថ​ភាព​ត្រៀម​ជា​ស្រេច​ទប់​ទល់​នឹង​គ្រោះ​ធម្ម​ជាតិ ឧប​ទ្ទវ​ហេតុ​កើត​ឡើង​៕

ស្វឹងយ៉ឹង (qdnd.vn) ប្រែសម្រួលៈសឺនម៉ាល័យ

 

ចែករំលែកអត្ថបទ