23/06/2015 - 10:20

ភាពផ្លាស់ថ្មីនៅស្រុកវីធ្វី

រយៈ​ពេលកន្លង ឃុំ​វី​ប៊ិញ​និង​វីធ្វី​របស់​ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង  បាន​រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន​ ដូច្នេះ​ជីវ​ភាព​មា​មីង​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​កែ​ល្អជា​បណ្តើរ​ៗ​។

ផ្លូវ​គមនា​គមន៍​ទៅ​កាន់​ឃុំវីធ្វី។

លើ​ភូមិ​សាស្រ្ត​ស្រុក​វី​ធ្វី ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែររស់​នៅ​កុះ​ករ​នោះ គឺ​ឃុំ​វី​ប៊ិញនិ​ង​វី​ធ្វី។ តាម​ប្រ​សាសន៍​របស់​លោក​ផាង​វាំុ​ងតុង អនុ​ប្រ​ធាន​គណៈក​ម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វី​ធ្វី ឲ្យដឹ​ង​៖ មាមីង​រ​ស់​នៅ​ទី​នេះ សំ​ខាន់​គឺ​ប្រ​កប​របរ​ក​សិក​ម្ម ម៉្លោះហើ​យ​ពេល​អនុ​វត្ត​បណ្តា​គោល​ន​យោ​បាយ​ពិ​សេស​របស់​រដ្ឋ​ចំ​ពោះជន​ជាតិ​ភាគ​តិច គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ឃុំបាន​ស្វែង​យល់​និង​កសាង​ផែន​ការ​សម​ស្រប​។ តួយ៉ាង​ដូច​​នៅ​ភូមិ​៦​និង​ភូមិ៨ ដោយ​យល់​ឃើញ​ថា​ផ្លូវ​គមនា​គមន៍​តូ​ច​ចង្អៀត ប្រ​ឡាយ​រាក់​ដូច្នេះ​មិន​អាច​នឹង​នាំ​ទឹក​ស្រោច​ស្រព​ដំ​ណាំ​បាន​គ្រប់​គ្រាន់​នៅ​រដូ​វប្រាំង​។ ផ្ទុយ​មក​វិញ រដូវ​ភ្លៀង​រំ​ដោះ​ទឹក​មិន​ទាន់ នាំ​ឲ្យ​ជន់​លិច​ផ្លូវ ប៉ះ​ពាល់​ដល់ជី​វ​ភាព​រស់​នៅ​របស់​មា​មីង​។ ព្រោះ​ហេតុ​នោះ ពេល​អនុ​វត្ត​កម្ម​វិ​ធី​១៣៥​ដំ​ណាក់​កាល​II គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន​ឃុំ​បាន​រៀប​ចំ​បង្កើន​កម្រិត​ផ្លូវ​ ជីក​ស្តារ​ប្រ​ឡាយ​ដើម្បី​ទឹក​ជោរ​នាច​គ្មាន​ការ​រាំង​ស្ទះ។​ ផ្តើម​​ពី​ចំ​ណែក​ដី​ជីក​ស្តារ​ប្រ​ឡាយ ឃុំឆ្លៀត​យក​ការ​បង្កើន​កម្រិត​និង​ពង្រីក​ផ្លូវ​ឆ្លង​កាត់ភូមិ​៦និ​ង​ភូមិ​៨។ បង​យ័ញ​លឹ្វង លេ​ខា​សា​ខា​បក្ស​ភូមិ និង​ជា​ប្រ​ធាន​ភូមិ​​៦ ឲ្យ​ដឹង​៖" ឥឡូវ​មា​មីង​ធ្វើ​ស្រែ​ចម្ការ​នៅ​រដូវ​ប្រាំង​មាន​ទឹក​ស្រោច​ស្រពគ្រប់​គ្រាន់​។ ជាង​នេះ​ទៅ​ទៀត ពេល​ជីក​ស្តារ​ប្រ​ឡាយ​រួច​រាល់  ទូក​លក់​ដូរ​ទំ​និញ​ធំ​ៗ អាច​ចេញ​ចូលបាន​កសិ​ផល​លក់​បាន​តម្លៃខ្ព​ស់​ជាង​ មា​មីង​ក្នុង​ភូមិ​រីក​រាយ​ណាស់​"។

 ឃុំវី​ប៊ិញ​និង​វីធ្វី ជា​ឃុំជំ​នា​ញធ្វើ​ស្រែចម្ការ​ដូច្នេះ​ការ​ឧបត្ថម្ភ​មា​មីង​អភិ​វឌ្ឍ​ផលិត​កម្ម ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ឃុំ​ទាំង​២ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ រយៈ​ពេល​កន្លង មាន​គ្រួសា​រ​ជ​ន​ជាតិ​ខ្មែរ​ជិត​៩០​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ បាន​ឧបត្ថម្ភ​បុល​ទុន​ជិត​៦០០​លាន​ដុង ដើម្បី​វិ​និ​យោគ​ទុន ចិញ្ចឹម​ជល​ផល ដាំ​ដំ​ណាំ រួម​ផ្សំ​ចិញ្ចឹម​កន្ធាយ  ជ្រូក​ ទិញ​ម៉ា​ស៊ីន​ភ្ជួរ​រាស់​ដី និង​ម៉ា​ស៊ីន​បូម​ទឹក​។ ទន្ទឹម​នឹង​នោះ មាន​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​៩៨ បាន​បុល​ទុន​ដោយ​មិន​គិត​ប្រាក់​ការ​ក្នុង​អំ​ឡុង​ពេល​៥​ឆ្នាំ ដើម្បី​អភិ​វឌ្ឍ​ផលិ​ត​កម្ម ជា​មួយ​នឹង​ទុន​ឲ្យ​បុល​សរុប​ជិត​៥០០​លាន​ដុង។ លោក​គីហ៊ីវ​ថាញ់ ប្រ​ធាន​គណៈជ​ន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង៖ "បណ្តា​គោល​នយោបាយ​ឧបត្ថម្ភរបស់​រដ្ឋ ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព   ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"។ អនុ​វត្ត​សេច​ក្តី​សម្រេច​១០២/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​ការ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច  ឋិត​ក្នុង​ក្រប​ខ័ណ្ឌគ្រួសា​រ​ក្រី​ក្រ​នៅ​តំ​បន់​លំបាក​ស្រុក​វី ធ្វី បាន​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​លំ​បាក​ជាច្រើន​។ ព្រម​ជា​មួយ​នោះ ក៏បាន​កសាង​ឈាបន​ដ្ឋាន​បោះ​ទូកង ឧបត្ថម្ភ​កសាង​ជួស​ជុល​វត្ត​ខ្មែរ​ជា​ច្រើន​...។

អាច​និ​យាយ​បាន​ថា អាស្រ័យ​គោលនយោ​បាយ​វិនិ​យោគ​ទុន​ពិ​សេស​របស់​រដ្ឋ សម្រាប់​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​បាន​ជួយ​ឲ្យ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​ភូមិ​សាស្រ្តឃុំ​វីប៊ិញ​និង​វី​ធ្វី មាន​ការ​ផ្លាស់ប្តូរច្រើន។ ផ្តើម​ពី​នោះ ជីវ​ភាព​របស់​មា​មីង​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃកា​ន់​តែ​មាន​ការ​រីក​ចម្រើន​៕

ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ