លោកយឿងផល លេខាសាខាបក្សអនុសង្កាត់៥ សង្កាត់៩ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ត្រូវបានជ្រើសរើសជាអ្នកមានប្រជាប្រិយភាពនៅក្នុងអនុសង្កាត់ ពីព្រោះលោកអស់ពីចិត្តនិងផ្តោតការយកចិត្តទុកដាក់គិតគូរចំពោះមាមីង។
លោកយឿងផលជានិច្ចកាលតែងតាមដានសៀវភៅកាសែត ដើម្បីអនុវត្តល្អតួនាទី
ជាអ្នកមានប្រជាប្រិយភាព។
អនុសង្កាត់៥ មានប្រជាជនជាជនរួមជាតិខ្មែររស់នៅជាង៧០%។ កាលពីមុននេះ ជីវភាពរបស់ប្រជាជនជួបការលំបាកជាច្រើន។ ក្នុងនាមជាលេខាសាខាបក្សអនុសង្កាត់ លោកយឿងផល តែងក្តោបក្តាប់ពីគោលបំណងប្រាថ្នារបស់ប្រជាជន។ ផ្តើមពីនោះលោកស្នើឡើងថ្នាក់លើដើម្បី សូមជំនួយវិទ្យាសាស្រ្តបច្ចេកទេសខាងដាំដុះ ចិញ្ចឹមសត្វ ជូនប្រជាជន និងជួយឲ្យគ្រួសារក្រីក្របានបុលប្រាក់ទុន ដើម្បីអភិវឌ្ឍផលិតកម្ម។ ទន្ទឹមនឹងនោះ លោកចលនាប្រជាជនខិតខំពលកម្មផលិតកសាងទម្រង់ រូបភាពអភិវឌ្ឍសេដ្ឋកិច្ចជាច្រើនមានដូច៖ ដាំដំណាំរួមផ្សំនៅលើដីស្រែឬក៏ទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ។ល។ ចំពោះគ្រួសារក្រីក្រ លោកយឿងផល តែងសហការជាមួយនឹងអង្គការមហាជននានា ពិនិត្យជ្រើសរើសជំនួយមាមីងឲ្យបានបុលប្រាក់ទុនដើម្បីជួញដូរ ក៏ដូចជាឧទ្ទេស នាមការងារធ្វើ។ល។ បងថាច់សល នៅអនុសង្កាត់៥ ឲ្យដឹង៖ "ពូយឿងផល បានជំហរធានាឲ្យខ្ញុំបុលប្រាក់ពីធនាគារ១៥លានដុង ដើម្បីដាំដំណាំរួមផ្សំ និងបើកអាគារលក់ទឹកកក។ អាស្រ័យដោយពូយឿងផលបានជាគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ ធ្វើមានធ្វើបាន"។
លោកយឿងផល តែងជួយប្រជាជនដោយទឹកចិត្តស្មោះសរ ម្ល៉ោះហើយលោក ត្រូវបានមាមីងជឿទុកចិត្តជ្រើសរើសធ្វើជាអ្នកមានប្រជាប្រិយភាពនៅក្នុងភូមិស្រុក។ ផ្តើមពីនោះ ការចលនានៅភូមិភាគស្ទើរតែទាំងអស់ អាស្រ័យដោយលោកផ្សព្វផ្សាយ តែងបានប្រជាជនគាំទ្រនិងរួមគ្នាអនុវត្ត។ លេចធ្លោបំផុតគឺសំណង់កសាងជនបទត្រូវបានលោកចលនាទឹកប្រាក់រាប់រយលានដុង ដើម្បីកសាងផ្លូវបេតុងបានជាង៥.០០០ម៉ែត្រស្ពានបេតុង២ខ្សែនិងបង្គោលទង់។ល។ ជាពិសេស លោកចលនាប្រជាជនរួមវិភាគទានទឹកប្រាក់ដើម្បីតបណ្តាញអគ្គិសនី ទឹកស្អាតប្រើប្រាស់ជូនប្រជាជនរស់នៅដាច់ឆ្ងាយ នៃមណ្ឌលតាំងទីលំនៅចំនួន២៧គ្រួសារ។ ក្រៅពីនេះ លោកថែមទាំងចលនាប្រជាជនក្នុងអនុសង្កាត់ បង្កើតមូលនិធិសង្គហធម៌ ដោយមានប្រជាជនចូលរួមចំនួន២៥០គ្រួសារ ដើម្បីជួយដល់គ្រួសារក្រីក្រ។ លោកយឿងផល ឲ្យដឹង៖" ទឹកប្រាក់ដែលបានមកពីមូលនិធិទុកសម្រាប់ទៅសួរសុខទុក្ខគ្រួសារក្រីក្រ លោកយាយ លោកតាអនាថា ពេលឈឺថ្កាត់ឬក៏គ្រួសារក្រីក្រទាំងឡាយ ពេលមានអាសន្ន ដើម្បីពួកគាត់ឆ្លងកាត់ការលំបាក។ ម្យ៉ាងទៀត ប្រាក់បានមកពីមូលនិធិទុកសម្រាប់ទិញសម្ពៀត សៀវភៅពុម្ព ស្លាបប៉ាកកាឬក៏សម្លៀកបំពាក់។ល។ ជូនកូនក្មួយក្រីក្រក្នុងអនុសង្កាត់ឲ្យបានទៅរៀននឹងគេ"។
ផ្តើមពីគ្រួសារក្រីក្រមួយ លោកយឿងផល ខិតខំធ្វើការរកស៊ីដើម្បីគ្រួសារចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានធ្វើបាន រួចចិញ្ចឹមកូនពីរនាក់រៀនចប់មហាវិទ្យាល័យ មានការងារធ្វើលំនឹង។ អាស្រ័យហេតុ នោះ លោកយឿងផល យល់ច្បាស់ពីការលំបាករបស់គ្រួសារក្រីក្រទាំងឡាយ ហើយជួយមាមីងឆ្លងកាត់ការលំបាកដោយឥតឈប់ឈរ៕
លីធាន-លីសៀ