រយៈកាល៣ខែធ្វើសកម្មភាពក្លឹប "បរិហារនិងឡោមចាប់ឧក្រិដ្ឋជន" ភូមិដាយថោង ឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានគណៈនាយកនគរបាលខេត្តវាយតម្លៃខ្ពស់ដោយចាត់ទុកនេះ គឺជាទម្រង់រូបភាពមួយគប្បីពង្រីកទូលំទូលាយក្នុងទូទាំងខេត្ត។
វរសេនីយឯកបម្រុង យឿងថាញ់ដូ អនុប្រធាននគរបាលស្រុកចូវថាញ់ ជូនលិខិតសរសេីរដល់បងគៀង អាង មានស្នាដៃក្នុងការឡោមចាប់ឧក្រិដ្ឋជន។
ក្លឹប"បរិហារនិងឡោមចាប់ឧក្រិដ្ឋជន" នៅភូមិដាយថោង បានពង្រីក នូវកម្លាំងសាមគ្គី លើកកម្ពស់ស្មារតីរបស់ប្រជាជន ក្នុងការរួមចំណែក រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅភូមិភាគ។ វរសេនីយ៍ត្រី ឡឹមវាំុង ល្វៀង នគរបាលស្រុកចូវថាញ់ទទួលបន្ទុកភូមិសាស្រ្តឃុំភឿកហាវ ឲ្យ ដឹងៈ ផ្ដើមពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅលើភូមិសាស្រ្ត កើតមានឡើងយ៉ាងស្មុគស្មាញ នៅខែឧសភា ឆ្នាំ២០១៤ នគរបាលឃុំ ភឿកហាវ បានបង្កើតទម្រង់រូបភាពក្លឹប "បរិហារនិងឡោមចាប់ឧក្រិដ្ឋជន" ហើយបានសហការជាមួយនឹងសាខាបក្សភូមិដាយថោង ចលនា ប្រជាជនក្នុងភូមិភាគចូលរួម។ ទិសដៅសំខាន់របស់ក្លឹប គឺបង្កើនការងារ ផ្សព្វផ្សាយអប់រំ ផ្នែកខាងច្បាប់ដល់ប្រជាជននៅភូមិភាគ។ ឆ្លងតាម រយៈនោះ បានជួយដល់ប្រជាជនលើកកម្ពស់ការយល់ដឹង អនុវត្តតាម ច្បាប់និងចូលរួមយ៉ាងសកម្មក្នុងការបង្រ្កាបឧក្រិដ្ឋកម្ម។គណៈអចិន្ត្រៃយ៍ ក្លឹប"បរិហារនិងឡោមចាប់ឧក្រិដ្ឋជន" ដែលបានជ្រើសរើស សុទ្ធតែជា ប្រធានសាខាសមាគមនៃអង្គការមហាជននានា និងអ្នកមានប្រជាប្រិយ ភាពក្នុងសហគមន៍។ បណ្ដាសមាជិកនៃគណៈអចិន្ត្រៃយ៍ម្នាក់ៗសុទ្ធតែ បានផ្ដល់អាស័យដ្ឋាន លេខទូរស័ព្ទក្ដៅមួយសម្រាប់ប្រជាជនក្នុងភូមិ ផ្ដល់ព័ត៌មានទាន់ពេល ខណៈពេលប្រទះឃើញឧក្រិដ្ឋជន ឬករណីបំ ពានច្បាប់ណាមួយកើតឡើង។ ឆ្លងតាមរយៈនោះ គណៈអចិន្ត្រៃយ៍ថែម ទាំងសហការនឹងនគរបាលឃុំ កងប្រជាស្វ័យត្រាណ ចាត់ចែងកម្លាំង ឡោមចាប់ឧក្រិដ្ឋជន ទប់ស្កាត់បានទាន់ពេលនូវករណីបំពានច្បាប់មិន ទុកឲ្យកើតមានវិបត្តិធ្ងន់ធ្ងរ។
ដោយវិធានការនៃសកម្មភាពខាងលើ អស់រយៈកាលជាង៣ខែក្រោយ ពីថ្ងៃបង្កើតមកក្លឹប "បរិហារនិងឡោមចាប់ឧក្រិដ្ឋជន" ភូមិដាយថោង ទទួលបានប្រភពដំណឹងបរិហារឧក្រិដ្ឋកម្មរបស់ប្រជាជនជាង១០លើក បានជួយឲ្យនគរបាលឃុំភឿកហាវ ចាប់មុខសញ្ញាលួចប្លន់បាន២នាក់ និងទប់ស្កាត់បានទាន់ពេលករណីប្រើអគ្គិសនីឆក់ត្រី២ករណី។ ស្ថាន ភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅលើភូមិសាស្រ្តភូមិដាយថោង បច្ចុប្បន្នមានភាពលំនឹងជាងមុន។
វរសេនីយ៍ត្រី ឡឹមវាំុងល្វៀង ឲ្យដឹងៈ នៅពេលខាងមុខ នគរបាលឃុំ ភឿកហាវ នឹងបន្តការចលនាប្រជាជនភូមិដាយថោង រួមវិភាគទាន កសាង" ខ្លោងទា្វរ ឡោមចាប់ឧក្រិដ្ឋជន" គ្រប់ៗផ្ទះមានត្រដោកប្រ កាសអាសន្ន ដើម្បីលើកកម្ពស់ជាងទៀតនូវប្រសិទ្ធភាពសកម្មភាព របស់ក្លឹប "បរិហារនិងឡោមចាប់ឧក្រិដ្ឋជន" ឈានដល់ការកសាងភូមិ ដាយថោង ក្លាយជាភូមិសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់៕
ភុកសេីុង (TTXVN)- ពេជ្រសឿន