ជាភូមិភាគនៅតំបន់ជ្រៅ តំបន់ឆ្ងាយ មានជនរួមជាតិខ្មែររស់នៅជាង១៥% ហេតុដូច្នេះ ថាញ់តុងជាឃុំក្រីក្រមួយក្នុងចំណោមឃុំ ក្រីក្ររបស់ស្រុកដឹមយ៉ើយ ខេត្តកាម៉ាវ។ ដោយបានការឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជាពិសេសការជួយកម្លាំងយ៉ាងសកម្មរបស់គណៈជនជាតិខេត្តកាម៉ាវ នៅពេលថ្មីៗនេះស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច តំបន់ជនជាតិភាគតិចរបស់ថាញ់តុងមានការ វិវឌ្ឍន៍យ៉ាងសកម្ម។ល។
អាស្រ័យដោយបានការឧបត្ថម្ភរបស់គណៈជនជាតិ ខេត្តកាម៉ាវ ទេីបផ្លូវគមនាគមន៍ជនបទ តំបន់ជនរួមជាតិខែ្មរឃំុថាញ់តុងមួយថៃ្ងទៅមួយថៃ្ងតែសុក្រឹត ។
សមមិត្ត លេថាញ់ឡាម លេខាគណៈកម្មាធិការបក្សឃុំថាញ់តុង បញ្ជាក់ៈ ជាក់ស្ដែងបំផុតគឺក្រោយពី៤ឆ្នាំ ដែលគណៈជនជាតិខេត្តកាម៉ាវទទួលឧបត្ថម្ភតាមសេចក្ដីសម្រេច៤៩៤ អត្រាគ្រួសារក្រីក្ររបស់ឃុំ មាន២១%ដល់ចុងឆ្នាំ២០១៣នៅត្រឹម១១%។ ក្នុងការអនុវត្តន៍សេចក្ដី សម្រេច៤៩៤របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តស្ដីពីការបែងចែកការងារចំពោះមន្ទីរ គណៈ ផ្នែកថ្នាក់ខេត្តទទួលឧបត្ថម្ភឃុំ សង្កាត់ ទីប្រជុំជនចំនួន៣៣ដែលមានជនរួមជាតិខ្មែររស់នៅកុះករនិង មានអត្រាគ្រួសារក្រីក្រគ្រួសារជិតក្រជាង១៥% ឆ្នាំ២០០៩គណៈជនជាតិខេត្តកាម៉ាវ បានទទួលឧបត្ថម្ភឃុំថាញ់តុង។ បន្ទាប់ពីទទួលឧបត្ថម្ភ គណៈជនជាតិខេត្តកាម៉ាវ បានកសាងបណ្ដាកម្មវិធីសហការដំបូង គឺ សហការត្រួតពិនិត្យពង្រឹងរៀបចំប្រព័ន្ធនយោបាយនៅមូលដ្ឋានឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងស៊ីជម្រៅ ។
ទន្ទឹមជាមួយនោះ គណៈជនជាតិខេត្តកាម៉ាវសហការគួបផ្សំជាមួយនឹងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំថាញ់តុង ស្ទង់ស្ទាបពីស្ថានការណ៍លំបាករបស់ភូមិភាគ ពិសេសគឺភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីជ្រាបច្បាស់ពីស្ថានភាពគ្រួសារក្រីក្រ ធ្វើជាមូលដ្ឋាន ក្នុងការលុបបំបាត់ភាពក្រីក្រដោយការខិតខំរកស៊ី។ "គណៈជនជាតិខេត្តកាម៉ាវ ឧបត្ថម្ភដោយរបៀបជំរុញដំណើរការឲ្យបានឆាប់រហ័សនូវបណ្ដាគោលនយោបាយទាំងឡាយណាដែលជនជាតិភាគតិចគ្រួសារក្រីក្រត្រូវបានទទួលផល ដើម្បីផ្ដុំកម្លាំងចាកផុតពីភាពក្រីក្រ។ ក្នុងនោះ ជាពិសេសគឺផ្ដុំកម្លាំងឧបត្ថម្ភដល់គ្រួសារទាំងឡាយដែលគ្មានដីផលិតកម្មឈឺថ្កាត់។ល។ "សមមិត្តលេថាញ់ឡាម បានវិភាគយ៉ាងដូច្នេះ ។
ដោយបានការឧបត្ថម្ភរបស់គណៈជនជាតិខេត្តកាម៉ាវ ចាប់ពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ ឃុំថាញ់តុងមានជនរួមជាតិខ្មែរចំនួន៥០គ្រួសារ បានជំនួយប្រាក់ទិញដីសង់ផ្ទះជាង១០០គ្រួសារបានឧបត្ថម្ភបង្វែរមុខរបរតាមសេចក្ដី៧៤របស់រដ្ឋាភិបាល។ ឆ្លងតាមរយៈ ប្រភពទុន១៦៧ ឃុំថាញ់តុង បានជំនួយផ្ទះនៅដល់គ្រួសារជនជាតិភាគតិចចំនួន២២៩ខ្នង។ លោកហ្វិញមិញឡាក អនុប្រធានគណៈ កម្មាធិការប្រជាជន និងជាប្រធានគណៈចង្អុលការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាព ក្រីក្រឃុំថាញ់តុង ឲ្យដឹងៈ ព្រមជាមួយនឹងការឧបត្ថម្ភតាមក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជនរួមជាតិខ្មែរទាំងឡាយនៅទាំងបានធានាបុលទុន តាមរយៈកម្មវិធីជាច្រើនដោយមានទឹកប្រាក់ពី១០ដល់៣០លានដុង/ គ្រួសារ។ ដោយសារមានការត្រួតពិនិត្យយ៉ាងដិតដល់នូវប្រភពទុនជម្រុញ ទឹកចិត្តនិងក្រើនរំលឹកទាន់ពេល ដូច្នេះគ្រួសារដែលបុលទុនទាំងនោប្រើប្រាស់ប្រភពទុនត្រូវតាមទិសដៅ និងពង្រីកបាននូវប្រសិទ្ធភាព។ អាស្រ័យហេតុនោះមកដល់ពេលនេះ មានគ្រួសារប្រជាជនប្រហែល៥០% បានឧបត្ថម្ភបុលទុននិងបានចាកផុតពីភាពក្រីក្រ។
យើងខ្ញុំបានចុះទៅភូមិមួយចំនួនដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅលើភូមិសាស្រ្តដូចតឹងដៀង តឹងដៀងហើយបានជ្រាបច្បាស់ថែមទៀត ពីដំណើររឿងដែលគណៈជនជាតិខេត្តកាម៉ាវ ជំនួយដល់ភូមិភាគ អនុវត្តកសាងផ្លូវគមនាគមន៍ជនបទ លើភូមិសាស្រ្តចំនួន៦សរុបប្រវែងជាង១៨គីឡូម៉ែត្រ ក្នុងនោះប្រវែងផ្លូវជាងពាក់កណ្ដាលកសាងនៅតំបន់ជនរួមជាតិខ្មែរ។ គណៈជនជាតិខេត្តកាម៉ាវ នៅទាំងជួយឃុំចលនា កសាងស្ពានជនបទបន្ថែម៣ខ្សែទៀត ដោយថវិកាជាង១៥ពាន់លានដុង។ ថ្មីៗនេះឈាបនដ្ឋាននៅសាលាទានតឹងដៀង កសាងសម្រេចរួចរាល់ដោយថវិកាជាង១,៧ពាន់លានដុង អាស្រ័យដោយគណៈជនជាតិខេត្តកាម៉ាវ ដាក់ផែនការស្នើសុំកសាង។ រយៈកាលកន្លង គណៈជនជាតិខេត្តកាម៉ាវ នៅទាំងចលនាសប្បុរសជននានាឧបត្ថម្ភម៉ាស៊ីនកំព្យូទ័រ គ្រឿងបរិក្ខាររបស់ប្រើប្រាស់ប្រចាំថ្ងៃ ។ល។ និងជូនអំណោយផ្សេងៗទៀតដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ គ្រួសារជនជាតិ ភាគតិច ក្នុងឱកាសថ្ងៃបុណ្យតេតដោយសរុបជាទឹកប្រាក់រាប់ពាន់លានដុង។ ពូសេីុងយ៉ែល គ្រួសារប្រជាជនភូមិ តឹងដៀង សំណេះសំណាលៈ "តាំងពីគណៈជនជាតិខេត្តកាម៉ាវទទួលឧបត្ថម្ភឃុំនេះ ខ្ញុំឃើញកម្មាភិបាលនៅឃុំ ភូមិធ្វើការដោយស្មារតីទទួលបន្ទុកខ្ពស់គិតគូរដល់ប្រជាជនបានត្រឹមត្រូវ។ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងទាំងនេះ ពួកគាត់បានពិនិត្យអង្កេតរួចសង់ផ្ទះជូន និងជួយបណ្ដុះបណ្ដាលមុខរបរ ជួយណែនាំបុលទុនផលិតកម្ម។ល។ ដោយឃើញពូៗ ជួយអស់ពីចិត្ត ដូច្នេះ យើងខ្ញុំម្នាក់ៗក៏ខិតខំប្រឹងប្រែងធ្វើការរកស៊ីដើម្បីបានចាកផុតពីភាពក្រីក្រ" ៕
ហ៊ឺវតុង-ពេជ្រសឿន