រយៈកាលកន្លង កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជា មួយនឹងភូមិភាគនានានៅតាមមាត់សមុទ្រ និងកម្លាំងសមត្ថកិច្ចអនុវត្ត សម្រេចបានល្អនូវភារកិច្ចការពារអធិបតេយ្យ សន្តិសុខព្រំដែន រក្សាលំនឹងសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើតំបន់ព្រំដែននាំមកនូវជីវភាពសុខសាន្ត សម្បូរសប្បាយជូនប្រជាជនតំបន់សមុទ្រ។
កងទ័ពការពារព្រំដែនសុកត្រាំងកំពុងយាមល្បាត ដេីម្បីការពារកោះសមុទ្រមាតុភូមិ។
ខេត្តសុកត្រាំងមានផ្លូវព្រំដែនសមុទ្រប្រវែង៧២គីឡូម៉ែត្រ មានច្រកសមុទ្រធំៗចំនួន៣ គឺច្រកសមុទ្រត្រឹងដេ ឌិញអាង (សាខាទន្លេហូវ២) និងច្រកសមុទ្រមីថាញ ជាកន្លែងចរាចរណ៍ផ្លូវទឹកដឹកទំនិញជួញជូរចេញចូលទាំងក្នុងនិងក្រៅប្រទេស។ល។ វរសេនីយ៍ឯក ហ្វាងមិញលី ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឲ្យដឹងៈ កម្មាភិបាលយុទ្ធជនការពារព្រំដែន តែងកំណត់ច្បាស់នូវភារកិច្ចរក្សាលំនឹង កោះសមុទ្រមាតុភូមិ ធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់មាត់សមុទ្រគ្រប់គ្រង ការពារអធិបតេយ្យបូរណភាពទឹកដី គឺជាភារកិច្ចជាប្រចាំយូរអង្វែង មានអត្ថន័យយុទ្ធសាស្រ្តយ៉ាងសំខាន់ដែលបានបក្ស និងរដ្ឋប្រគល់ជូន ។ ក្នុងអំឡុង១០ឆ្នាំកន្លង កងទ័ពការពារព្រំដែនខេត្តសុកត្រាំងបានចូល រួមវិនិច្ឆ័យ បណ្តាករណីពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព សង្គមចំនួន១.២៣៩ករណី ស៊ើបអង្កេតធ្វើឲ្យច្បាស់ចំនួន៩២១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន៧៥៨ករណី។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយនឹងគណៈ ផ្នែក ខេត្ត និងកងនាវាចរណ៍២៨នៃកងទ័ពការពារព្រំដែននគរបាលសមុទ្រតំបន់៤ កងទ័ពជើងទឹកតំបន់២ កងត្រួតពិនិត្យនេសាទករ នគរបាលយោធា និងកងទ័ពការពារព្រំដែនខេត្តបាកលីវ និងត្រាវិញ យាមល្បាតបាន២.៣១៩លើក ឆែកឆេរមធ្យោបាយ១៦២.៤៧១ គ្រឿង និងវិនិច្ឆ័យមធ្យោបាយបំពានច្បាប់ជាង៥០០ករណី។ កងកម្លាំងការពារព្រំដែន និងបណ្តាស្ថាប័នសមត្ថកិច្ច បានធ្វើសេនាធិការជូន គណៈកម្មាធិការប្រជាជនខេត្តពិន័យរដ្ឋបាល គិតជាទឹកប្រាក់ជាង១០ពាន់លានដុង ក្នុងនោះវិនិច្ឆ័យកប៉ាល់នេសាទថៃចំនួន១២គ្រឿងដែលទាញយកផលសមុទ្រខុសច្បាប់ ក្នុងតំបន់សមុទ្ររបស់វៀតណាម វិនិ ច្ឆ័យមធ្យោបាយរបស់ខេត្តជិតខាងមួយចំនួន ដែលទាញយកផលខ្សាច់ ខុសច្បាប់នៅតំបន់ចក្រទន្លេហូវ ដឹកជញ្ជូនទាញយកផលសមុទ្រខុសច្បាប់ ដឹកទំនិញគ្មានដើមប្រភពនិងរត់គយ។ល។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែន ម្ចាស់ការអនុវត្តន៍ដោយប្រសិទ្ធភាពការបង្ការជម្នះខ្យល់ ព្យុះទឹកជំនន់ កាត់បន្ថយគ្រោះធម្មជាតិ រក្សាបានដដែលនូវចំនួនកប៉ាល់ សង្គ្រោះ១៦គ្រឿង តម្លើងស្ថានីយប្រៃសណីយ៍យាមល្បាតនៅនឹងដំណាក់ត្រឹងដេ ប៉ុស្តិ៍ការពារព្រំដែនប៉ាយយ៉ា (ត្រឹងដេ) ប៉ុស្តិ៍ការពារព្រំ ដែនអាងថាញ់បា (កូវឡាវយុង) ប៉ុស្តិ៍ការពារព្រំដែនវិញចូវ (ក្រុងវិញចូវ) មានកម្មាភិបាល យុទ្ធជនប្រចាំការទាំងយប់ទាំងថ្ងៃ ជានិច្ចកាលទាក់ទងជាមួយនឹងនេសាទករ។ ឆ្លងតាមរយៈនោះ ជូនដំណឹងដល់នេសាទករ ម្ចាស់ការបញ្ចៀសខ្យល់ព្យុះបានទាន់ពេល និងទទួលដំណឹងកប៉ាល់រងគ្រោះបានទាន់ពេល ដើម្បីរៀបចំក្រុមកប៉ាល់សមត្ថកិច្ចចេញទៅសង្គ្រោះប្រសិនបើចាំបាច់។
ក្រៅពីនោះកងទ័ពការពារព្រំដែនខេត្តសុកត្រាំង នៅទាំងសហការជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជនខេត្ត កសាងនិងប្រគល់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ផ្ទះឧបការគុណ ផ្ទះមិត្តរួមក្រុមចំនួន២.២៦៣ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារមានសគុណចំពោះបដិវត្តន៍។ គិលានដ្ឋានយោធា និងប្រជាជនគួបផ្សំជាមួយនឹងផ្នែកសុខាភិបាលភូមិភាគរៀបចំពិនិត្យ និងព្យាបាលរោគជូនឱសថដោយឥតគិតថ្លៃដល់អ្នកក្រជាង៣៨. ០០០លើកនាក់ កសាងទម្រង់រូបភាពសេដ្ឋកិច្ចចំនួន៨ដើម្បីជួយប្រជា ជនកាត់បន្ថយភាពក្រីក្រ ដោយវិធីជំហរបុលទុនឲ្យប្រជាជនជាង២០០ គ្រួសារគិតជាទឹកប្រាក់ជាង១ពាន់លានដុង។ ឆ្លងតាមរយៈនោះ ជួយដល់គ្រួសារជាច្រើន ពិសេសគឺគ្រួសារខ្មែរឈានឡើងចាកផុតពីភាពក្រី ក្រ។ល។ វរសេនីយ៍ឯកហ្វាងមិញលី បញ្ជាក់ឲ្យដឹងៈ"កងទ័ពការពារព្រំ ដែនខេត្តសុកត្រាំងនឹងលើកកម្ពស់សមត្ថភាពក្នុងការរៀនសូត្រ ដើម្បីលើកកម្ពស់កម្រិតវិជ្ជាឯកទេសលើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការនៃភារកិច្ចការពារអធិបតេយ្យសន្តិសុខព្រំដែនតំបន់សមុទ្រក្នុងស្ថានភាពថ្មី"៕
យ្វីអាន់-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។