រយៈកាលកន្លង កម្មាភិបាលយុទ្ធជនការពារព្រំដែនខេត្តកាម៉ាវ បានខ្នះ ខ្នែងសហការឧបត្ថម្ភប្រជាជននៅតំបន់នានាជាប់មាត់សមុទ្រ កសាងផ្លូវ សង់ផ្ទះ ដើម្បីឈានដល់ការលំនឹងជីវភាពជាបណ្ដើរៗ។ល។
កងទ័ពការពារព្រំដែនខេត្តកាមា៉វ ជួយប្រជាជនអនុសង្កាត់៨(សុ៊ងដុក) ធេី្វផ្លូវជនបទ។
ទីប្រជុំជនស៊ុងដុក បានកងទ័ពការពារព្រំដែនកាម៉ាវទទួលឧបត្ថម្ភតាមសេចក្ដីសម្រេច៤៩៤ របស់គណៈប្រចាំការនៃគណៈកម្មាធិការបក្ស ខេត្តកាម៉ាវពីព្រោះនេះជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅអត្រា គ្រួសារក្រីក្រខ្ពស់។ ដោយឡែក ប៉ុស្តិ៍ការពារព្រំដែនស៊ុងដុក បានទទួលឧបត្ថម្ភ អនុសង្កាត់៦ និងអនុសង្កាត់៨ (សព្វថ្ងៃចែកជាអនុសង្កាត់៦A និង៦) នៃទីប្រជុំជនស៊ុងដុក ស្រុកត្រឹងវាំុងថើយ។ អនុសង្កាត់នេះ មានគ្រួសារប្រជាជនចំនួន១០៤ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរចំនួន៦៧។ មុនឆ្នាំ២០១០ អនុសង្កាត់ទាំងពីនេះមានគ្រួសារក្រីក្រនិងជិតក្រចំនួន៩០។ ប៉ុស្តិ៍ការពារព្រំដែនស៊ុងដុក បានសហការពិនិត្យមើលគ្រួសារក្រីក្រជាជនរួមជាតិខ្មែរ ដើម្បីជួយមាមីងបានទទួលផលពីគោលន យោបាយខាងផ្ទះនៅដីសង់ផ្ទះ។ អាស្រ័យហេតុនោះ គ្រួសារជនរួមជាតិខ្មែរនៅអនុសង្កាត់នេះ ភាគច្រើនឥឡូវបានរើកន្លែងមករស់នៅក្នុងតំបន់តាំងទីលំនៅ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគ្រប់សព្វ បម្រើឲ្យការប្រជុំជីវភាព។ ប៉ុស្តិ៍ការពារព្រំដែនស៊ុងដុក នៅទាំងបង្កើតគ្រោងការធានាបុលទុន ជួយគ្រួសារក្រីក្រចំនួន១៤ ក្នុងអនុសង្កាត់បានបុលទុនដោយប្រាក់ការទាប (ជាមធ្យមក្នុងមួយគ្រួសារចំនួន៧លានដុង) សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បន្ទាប់ពីផ្សព្វផ្សាយជិតឆ្នាំមកចំនួន គ្រួសារបុលទុនភាគច្រើន ប្រើប្រាស់ដើមទុនចំទិសដៅ ដូចជាចិញ្ចឹមត្រី មាន់ ទា ជ្រូក ។ល។ ទើបសេដ្ឋកិច្ច គ្រួសារឈានដល់ការរីកចម្រើន ។ រីឯអនុសង្កាត់៨ ប៉ុស្តិ៍ការពារព្រំដែនស៊ុងដុក បានចលនាជួលម៉ាស៊ីន ជីកទប់ធ្វើផ្លូវ២គីឡូម៉ែត្រ ជួយដល់ប្រជាជននៅក្រុម២ងាយស្រួលក្នុងការធ្វើដំណើរទៅមក។ គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តកាម៉ាវ នៅទាំងបញ្ជូនកម្មាភិបាលយុទ្ធជន១០០នាក់ សែងដីពីកន្លែងដទៃ មកចាក់ទប់កន្លែងទំនាប។ ដោយការពលកម្មយ៉ាងសស្រាក់សស្រាំក្នុងអំឡុងពេល៤ថ្ងៃបន្តបន្ទាប់ ដងផ្លូវថ្មីមានប្រវែងបណ្ដោយ២គីឡូម៉ែត្រ នៅក្រុម២បានកសាងរួចរាល់ដូចពេលនេះ។ អ៊ំត្រឹងកុងឌិញ ផ្ទះនៅក្រុម២ ឲ្យដឹងដោយក្ដីរីករាយៈ "ក្ដីសប្បាយរីករាយរបស់ប្រជាជននៅក្រុម២ គឺកើនទ្វេឡើងពីព្រោះដើមឆ្នាំ២០១៤ កន្លងហើយកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានចលនាជួយកសាងស្ពានបេតុងតម្លៃ៩០ លានដុង។ ចាប់ពីពេលមានផ្លូវថ្នល់និងស្ពានមក ការធ្វើដំណើរទៅសា លារបស់ក្មួយៗមានភាពងាយស្រួល លែងលំបាកដូចពីមុនទៀត"។
ភូមិសាស្រ្តការពារព្រំដែនខេត្តកាម៉ាវ មានឃុំទីប្រជុំជនចំនួន២៣ នៅជាប់តាមបណ្ដោយមាត់សមុទ្រ២៥៤គីឡូម៉ែត្រ។ អាស្រ័យដោយប្រជាជនភាគច្រើនរើកន្លែងពីតំបន់ដទៃមក ទើបគ្រួសារក្រីក្រ គ្រួសារខ្វះដី ឬគ្មានដីផលិតកម្មមានចំនួនច្រើន ជីវភាពនៅជួបការលំបាក បើប្រៀបជា មួយនឹងតំបន់កណ្ដាលវាល។ ក្នុងចំណោមនោះ មានគ្រួសារមិនតិចរស់នៅនឹងផ្ទះបណ្ដោះអាសន្ន។ ឆ្លងតាមរយៈនៃការចលនាទាំងឡាយ ព្រមទាំងការជំនួយពីសប្បុរសជននិងអង្គការមនុស្សធម៌នានា កងទ័ពការ ពារព្រំដែនខេត្តកាម៉ាវ សាងសង់ផ្ទះជូនគ្រួសារក្រីក្របាន៦៨ខ្នង ស្ពានបេតុង២២ខ្សែ ផ្លូវគមនាគមន៍ជនបទ៤គីឡូម៉ែត្រ។ បើប្រៀបជាមួយនឹងភាគកម្រិតដែលថ្នាក់លើប្រគល់ឲ្យ កងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានអនុវត្តលើសភាគកម្រិតផ្ទះ២៨ខ្នងនិងស្ពាន១៨ខ្សែ។
ដើម្បីអនុវត្តបានសម្រេចនូវចំនួនសំណង់ខាងលើ អង្គភាពបានចលនាកម្មាភិបាល យុទ្ធជន រួមចំណែកជាថ្ងៃពលកម្មបានជាង៣.០០០ថ្ងៃ និងប្រើប្រាស់មធ្យោបាយបម្រើការដឹកជញ្ជូនពលករ ទព្វសម្ភារៈជិត៣០០លើក ដើម្បីសាងសង់ផ្ទះនិងសំណង់សុខុមាលភាពសង្គម។ វរសេនីយ៍ឯក លឺវវាំុងសេីុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ ចែករំលែកៈ "ទោះបីនឿយហត់ក៏ពិតមែន ប៉ុន្តែបានរួមចំណែកនឹងភូមិភាគ ធ្វើឲ្យប្រជាជននៅតំបន់ចុងប៉ូចនៃមាតុ ប្រទេសមានភាពកក់ក្ដៅ គឺយើងខ្ញុំសប្បាយចិត្តណាស់"៕
ហ៊ឺវតុង-ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។