18/03/2014 - 08:57

លោកប្រធានរដ្ឋ ត្រឿងតឹងសាង ពិនិត្យមើលខេត្ត នានានៅមាត់សមុទ្រវាលរាបទន្លេគឺវឡុង

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៤ លោកប្រធានរដ្ឋ ត្រឿងតឹងសាង បាន ទៅពិនិត្យមើល​ទំនប់សមុទ្រនៅត្រង់កំណាត់សំខាន់ៗ លើភូមិសាស្រ្តឃុំ ខាញ់ហោយនិងខាញ់តៀង (ស្រុកអ៊ូមិញ ខេត្តកាម៉ាវ) ។ល។

លោកប្រធានរដ្ឋ ត្រឿងតឹងសាង សួរសុខទុក្ខប្រជាជន ប្រ បមាត់សមុទ្រ និងកម្មាភិបាលយុទ្ធជនប៉ុស្តិ៍ ការពារ ព្រំដែនញ៉ាម៉ាក។


ឆ្លងតាមការពិនិត្យស្រាវជ្រាវ ទូទាំងទំនប់សមុទ្រកាម៉ាវ បច្ចុប្បន្នមាន ៤០,៦គីឡូម៉ែត្រ ទទួលរងនូវការស្រុតបាក់យ៉ាងដំណំ។ ក្នុងនោះ មាន៤ កំណាត់ដែលស្រុតបាក់ខ្លាំង ដោយមានប្រវែងសរុប១៦,៩៧៥គីឡូម៉ែត្រ ។​ ដើម្បីទប់ស្កាត់នឹងគ្រោះស្រុតបាក់ខាងលើ ខេត្តកាម៉ាវបានវិនិយោគ ទុន៥១១ពាន់លានដុងសម្រាប់អនុវត្តនូវវិធានការជាច្រើន ដូចជាដាំព្រៃ ការពារកសាងរបាំងការពារមាត់ច្រាំងដោយទព្វសម្ភារៈនៅភូមិភាគរបាំង  ការពារដោយផ្ទាំងកៅស៊ូ របាំងការពារលោកប្រធានរដ្ឋ ត្រឿងតឹងសាង សំណូមពរខេត្តកាម៉ាវ មួយអន្លើដោយបណ្ដាក្រសួង ផ្នែកមជ្ឈិមគួរប្រ ញាប់ជ្រើសរើសសំណង់សំខាន់ចាំបាច់បំផុត ដើម្បីបន្តការទាក់ទាញប្រ ភពទុនវិនិយោគ សំដៅចៀសវាងការវិនិយោគទុនពាសពេញ ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋត្រឿងតឹងសាង រួមជាមួយនឹងក្រុមការ ងារបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូប រំលឹកលោកប្រធានហូជីមិញ នៅមណ្ឌលរំលឹកអ៊ំហូ ស្ថិតនៅសង្កាត់១ (ក្រុងកាម៉ាវ) អញ្ជើញទៅសួរ សុខទុក្ខ និងជួនអំណោយដល់ប៉ុស្ដិ៍ការពារព្រំដែនខាញ់ហោយ (កងទ័ព ការពារព្រំដែនកាម៉ាវ) និងគ្រួសារគោលនយោបាយរបស់ស្រុកអ៊ូមិញចំ នួន២គ្រួសារ ។ មុននោះ  លោកប្រធានរដ្ឋត្រឿងតឹងសាង បានអញ្ជើញ ទៅសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាលយុទ្ធជនប៉ុស្ដិ៍ការពារព្រំដែន ញ៉ាម៉ាក (កងទ័ពការពារព្រំដែនបាកលីវ) ក្នុងឱកាសខួបអនុស្សាវរីយ៍២៥ ឆ្នាំទិវាទូទាំងប្រជាជនការពារព្រំដែន។

ក្នុងបរិយាកាសអញ្ជើញទៅសួរសុខទុក្ខនៅខេត្តបាកលីវ លោកប្រធានរដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខនៅការដ្ឋានអគ្គិសនីដើរដោយកម្លាំង ខ្យល់នៅបាកលីវ។ នៅទីនេះ លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ ម្ចាស់វិនិយោគទុនកសាងរោងចក្រលើឆ្នេរសមុទ្រ ដោយការឆ្លៀតប្រើ ប្រាស់កម្លាំងខ្យល់ ដើម្បីបង្កើតថាមពលអគ្គិសនីដោយមិនធ្វើឲ្យបង់ខាត ផ្ទៃដីកសិកម្មមិនបង់ខាតឲ្យការ​សងលុយរុះរើ។ លោកប្រធានរដ្ឋសំណូម ពរម្ចាស់វិនិយោគទុន គប្បីស្វែងរកបន្ថែមប្រភពទុនបុល​​​នានាដោយ អត្រាកម្រិតការប្រាក់អាទិភាពជាង ដើម្បីផ្សព្វផ្សាយដំណាក់កាលទី២ របស់គម្រោង ពីព្រោះមជ្ឈិមកំពុងជម្រុញទឹកចិត្តវិនិយោគគិនទាំងឡាយ ក្នុងការអនុវត្តន៍គម្រោងនានា ដែលបង្កើតប្រភពថាមពលស្អាត។ លោក ប្រធានរដ្ឋបានអញ្ជើញទៅទស្សនកិច្ចទម្រង់រូបភាពចិញ្ចឹមបង្កងតាមបែប ប្រពលវប្បកម្មក្នុងរោងស្បៃរបស់ក្រុមហ៊ុនហាយង្វៀង ស្ថិតនៅឃុំវិញ ត្រាច់ដុង (ក្រុងបាកលីវ)។ នេះគឺជាទម្រង់រូបភាពចិញ្ចឹមបង្កងតាមបែប ប្រពលវប្បកម្មទំនើបក្នុងរោងស្បៃដោយទុនវិនិយោគដំបូង ប្រមាណ១០ ពាន់លានដុង/ហិកតាប៉ុន្តែទិន្នផលបង្កងសម្រេចបានជាង៥០តោន/ហិកតា ហើយបង្កងពុំសូវមានជំងឺនិងហានិភ័យខូចខាត។

មុននោះ (ថ្ងៃទី២ ខែមីនា)  លោកប្រធានរដ្ឋ ត្រឿងតឹងសាង រួមជាមួយ នឹងក្រុមការងារមជ្ឈិម អញ្ជើញទៅសួរសុខទុក្ខនិងពិនិត្យមើលជាក់ស្ដែង ស្ថានភាពស្រុតបាក់មាត់សមុទ្រនៅខេត្តត្រាវិញនិងសុកត្រាំងបានចង្អុល ការចំពោះបញ្ហាដែលពាក់ព័ន្ធទាំងនេះ​ ព្រមទាំងលើកឡើងនូវវិធានការ កាត់ បន្ថយការស្រុតទំបន់សមុទ្រ ការប្រឈមនឹងអាកាសធាតុប្រែប្រួល ទឹកសមុទ្រកើនឡើង ។ល។ ៕

ហ៊ូវតុង-ពេជ្រសឿន

 

ចែករំលែកអត្ថបទ