ខេត្តគៀងយ៉ាងកំពុងបង្កើនការត្រួតពិនិត្យ ឃ្លាំមើលទីផ្សារប្រឆាំងការរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម ពិសេសគឺនៅតាមបន្ទាត់ព្រំដែនជាប់ព្រំប្រទល់និងប្រទេសកម្ពុជា។
កងទ័ពការពារព្រំដែនរួមជាមួយកងកម្លាំងសមត្ថកិច្ច តំបន់ព្រំដែនហាតៀងត្រួតពិនិត្យ រាំងស្កាត់ការដឹកទំនិញខុសច្បាប់។
ចាប់ពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ន ផ្នែកសមត្ថកិច្ចខេត្តគៀងយ៉ាង រៀបចំត្រួតពិនិត្យជាង១.១០០ករណី ដោយបានប្រទះឃើញករណីប្រ ព្រឹត្តល្មើសនឹងការកំណត់របស់ច្បាប់ស្តីពីទីផ្សារជិត៣៥០ករណី វិនិច្ឆ័យ លើការប្រព្រឹត្តល្មើស ប្រមូលប្រាក់ ពិន័យរដ្ឋបាលនិងប្រាក់លក់ទំនិញ ដកហូតប្រគល់ថវិកាជូនរដ្ឋបានជាង៤,១ពាន់លានដុង។ យោងតាមការ វាយតម្លៃរបស់ផ្នែកសមត្ថកិច្ចខេត្តគៀងយ៉ាង អាស្រ័យដោយតម្រូវការ ប្រើប្រាស់បរិមាណទំនិញច្រើន នាឆ្នាំ២០១៤ ម្ល៉ោះហើយសកម្មភាពរត់ពន្ធគៃបន្លំពាណិជ្ជកម្មនិងកើនឡើង បណ្តាមុខសញ្ញារកស៊ីខុសច្បាប់ ប្រមូលផ្តុំឆ្លៀតកេងកម្រៃលើទំនិញ ក្តោបក្តាប់ទីផ្សា រត់ពន្ធ គេចពន្ធ ដើម្បីរកចំណេញខុសច្បាប់។ ម្យ៉ាងវិញទៀត មុខសញ្ញាទាំងនោះ ឆ្លៀត ឱកាសរដូវទឹកជំនន់ ការយាមល្បាតត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ច ជួបការលំបាក ពិសេសនៅតំបន់ ដើមប្រភពទឹក តំបន់ព្រំដែនដែលជាប់ ព្រំប្រទល់និងប្រទេសកម្ពុជា ដើម្បីរត់ពន្ធ ជួញដូរ ទំនិញហាមទំនិញគៃ បន្លំ ទំនិញក្លែងក្លាយនិងដឹកជញ្ជូន ស្តុកទុកទំនិញ ពិសេសគឺបារីបរ ទេស ផាវហាមគ្រប់ប្រភេទ។ ក្រៅពីនោះ ខេត្តគៀងយ៉ាងនឹងផ្តុំកម្លាំង ផលិតស្រូវរដូវប្រាំង នៅពេលទឹកជំនន់ស្រកចុះតម្រូវការសម្ភារៈកសិ កម្មកាន់តែច្រើន ម្ល៉ោះហើយ ពិបាកនឹងគេចផុតពីស្ថានភាពជី ថ្នាំការ ពាររុក្ខជាតិអន់គុណភាព ក្លែងក្លាយ បន្លំផ្លាកពាណិជ្ជកម្មចរាចរលើទី ផ្សារ បង្កឲ្យខាតប្រយោជន៍ដល់កសិករ និងជះឥទ្ធិពលដល់ទិន្នផល ស្រូវ។
សាខានាយកដ្ឋានទីផ្សារគៀងយ៉ាង សហការជាមួយនឹងបណ្តាផ្នែក សមត្ថកិច្ចខេត្ត កសាងផែនការ គ្រោងការដោយមានវិធានការ ដំណោះស្រាយជាច្រើនព្រមៗគ្នា និងអនុវត្តការត្រួតពិនិត្យ ឃ្លាំមើលគ្រប់គ្រងទី ផ្សារ ប្រឆាំងការរត់ពន្ធ ទំនិញក្លែងក្លាយ ទំនិញហាម គៃបន្លំពាណិជ្ជកម្ម ព្រមទាំងលំនឹងតម្លៃទំនិញ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និង បណ្តាអង្គការចាត់តាំង បុគ្គលដែលធ្វើអាជីវកម្មស្របច្បាប់។ ជាក់ស្តែង ខេត្តបានកំណត់ភូមិសាស្រ្ត" ក្តៅ" ដងផ្លូវ" ងងឹត"ខាងរត់ពន្ធគួបផ្សំជា មួយនឹងការពិនិត្យផ្ទៀងផ្ទាត់ធ្វើបញ្ជីរាយនាមមុខសញ្ញាទាំងនោះដើម្បី បង្កើនកម្លាំងធ្វើសកម្មភាព យាមល្បាត ត្រួតពិនិត្យនិងវិនិច្ឆ័យយ៉ាងហ្មឹង ហ្មាត់តាមសេចក្តីកំណត់របស់ច្បាប់។ ផ្សព្វផ្សាយឲ្យប្រជាជននូវស្មារតី ប្រុងប្រយ័ត្ន បរិហារឧក្រិដ្ឋកម្មរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម មិនគប្បីប្រើ ប្រាស់ទំនិញ គៃបន្លំ ទំនិញហាមនិងទិញទំនិញដែលគ្មានអាសយដ្ឋាន ប្រភពដើមច្បាស់លាស់។ បង្កើនការគ្រប់គ្រង ពិនិត្យមើលទីផ្សារគួបផ្សំ នឹងការចលនាអ្នកជួញដូរតូចតាច គ្រួសារធ្វើអាជីវកម្ម ចុះកិច្ចសន្យាមិន ទិញទំនិញហាម ទំនិញក្លែងក្លាយ ទំនិញអន់គុណភាពនិងបិទប្រកាស ថ្លៃទំនិញតាមតម្លៃដែលរដ្ឋបានបិទប្រកាស។
គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ក៏ចង្អុលការបណ្តាកម្លាំង សមត្ថកិច្ច ផ្តុំកម្លាំងយាមល្បាត ត្រួតពិនិត្យ ឃ្លាំមើល តាមដានការផ្លាស់ ប្តូរ ធ្វើរបាយការណ៍ឲ្យបានទាន់ពេល ស្នើវិធីសាស្រ្តសម្រួលការលំនឹង ទីផ្សារ ពេលមានការផ្លាស់ប្តូរ បង្កើនការយាមល្បាត ត្រួតពិនិត្យ ឃ្លាំ មើលការចរាចរទំនិញ ដើម្បីទប់ស្កាត់ វិនិច្ឆ័យទាន់ពេលនូវអំពើជួញដូរ ដឹកជញ្ជូនទំនិញរត់ពន្ធ ទំនិញហាមផលិតនិងជួញដូរទំនិញក្លែងក្លាយ បំពានកម្មសិទ្ធបញ្ញា បណ្តាអាការៈស្តុកទុកទំនិញ ខ្ទប់ទំនិញ បង្កើនតម្លៃខុសច្បាប់។ ផ្តុំកម្លាំងត្រួតពិនិត្យ អនុវត្តតាមការកំណត់របស់ច្បាប់ ក្នុង ការធ្វើអាជីវកម្មជី ថ្នាំការពាររុក្ខជាតិ ផលិតផលជីវសាស្រ្ត ចិញ្ចឹមនិង ដាំជលផល។ រកឃើញនឹងទប់ស្កាត់ទាន់ពេលនូវការធ្វើអាជីវកម្ម ផលិត ទំនិញក្លែងក្លាយ ទំនិញអន់គុណភាព ធ្វើឲ្យជះឥទ្ធិពលដល់សកម្មភាព ផលិតកម្មរបស់កសិករ ព្រមជាមួយនោះ បន្តត្រួតពិនិត្យឃ្លាំមើលបណ្តា សកម្មភាពផ្នែកខាងប្រេងសាំង Gas មិនទុកឲ្យមុខសញ្ញាទាំងនោះ ឆ្លៀតឱកាស ស្ថានភាពប្រែប្រួលទីផ្សារ ស្តុកទំនិញទុកបង្កើនតម្លៃឯង ដើម្បីប្រមូលផលខុសច្បាប់។ បណ្តាកម្លាំងសមត្ថកិច្ចបង្កើនសកម្មភាព ត្រួតពិនិត្យលើការប្រមូលទិញកសិផល ផលសមុទ្រ របស់ពាណិជ្ជករ ជនជាតិបរទេសលើភូមិសាស្រ្តខេត្ត និងបណ្តាអង្គការចាត់តាំង បុគ្គល ធ្វើអាជីវកម្មដែលមានការពាក់ពន្ធ ដើម្បីមានវិធានការ បង្ការបង្រ្កាប ទប់ ស្កាត់ទាន់ពេល ពិសេសចំពោះមុខសញ្ញាជួញដូរ គៃបន្លំ បោកបញ្ឆោត បង្កអស្ថិរភាពទីផ្សារ។
នៅតំបន់ព្រំដែន ផ្តុំកម្លាំងត្រួតពិនិត្យ ឃ្លាំមើលតាមខ្សែបន្ទាត់ ព្រំដែន ពិសេសគឺតំបន់ច្រកអន្តរជាតិហាទៀង ច្រកយ៉ាងថាញ និងបណ្តាផ្លូវលំ ធ្វើដំណើរទៅមកតាមព្រំដែន ដើម្បីរកឃើញទប់ស្កាត់បណ្តាបទល្មើស រត់ពន្ធ ជួញដូរទំនិញក្លែងក្លាយនិងគៃបន្លំពាណិជ្ជកម្ម ពិនិត្យមើលឲ្យ បានហ្មត់ចត់នូវទំនិញនាំចូលតាមការកំណត់របស់ច្បាប់ ពិនិត្យមើល ទូក កប៉ាល់ នេសាទជលផល មធ្យោបាយសេវាកម្ម ឆ្លៀតឱកាសនៅ ពេលចេញចូលកំពង់ផែ ពិសេសគឺនៅតំបន់រ៉ាញ់យ៉ូវ ស្រុកភូក្វឹក ដើម្បី ជួញដូរប្រេងសាំងខុសច្បាប់តាមផ្លូវសមុទ្រ៕
ឡេស៊ាង-សឺនម៉ាល័យ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។