01/07/2014 - 14:42

បីយ៉ាងរួមជាមួយនឹងប្រជាជន

ទទួល​បន្ទុក​រក្សា​ភាព​សុខ​សាន្ត​នៅ​ព្រំ​ដែន​តំ​បន់​ស​មុទ្រ​ប្រ​វែង​៣៧គ.ម ចំ​ណុះ​ឃុំ​មាត់​ស​មុទ្រ​ទាំង​៦​របស់​ស្រុក​អាង​មិញ ខេត្ត​គៀង​យ៉ាង​។ កម្មា​ភិ​បាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សែវ​ញ៉ាវ តែង​មាន​ស្មា​រ​តី​ទទួល​បន្ទុក​ខ្ពស់​អនុ​វត្ត​បាន​សម្រេច​រាល់​ភារ​កិច្ច​របស់​អង្គ​ភាព​។ ក្នុង​នោះ ការ​ចលនា​និង​ពង្រីក​កម្លាំង​ម​ហា​ជន​ត្រូវ​បាន​ចាប់​អា​រម្មណ៍​ពិ​សេស​។


ច្រក​ស​មុទ្រ សែវ​ញ៉ាវ​ ឥ​ឡូវ​មាន​ភាព​សុខ​សាន្ត​ អា​ស្រ័យ​បង​ៗ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ទី​នេះ​ចូល​រួម​​រក្សា​សណ្តាប់​ធ្នាប់​។

លោក​វរសេនីយ៍​ទោឡេ​យុង​ស៊ី ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សែវ​ញ៉ាវ ឲ្យ​ដឹងៈ​ ប្រ​ជា​ជន​ភាគ​ច្រើន​រស់​នៅ​តាម​សង​ខាង​ភ្លឺប្រ​ឡាយ​ប្រ​កប​របរ​កសិ-​រុក្ខ-នេ​សាទ​កម្ម​និង​ជួញ​ដូរ​បន្តិច​បន្តួច​។ អា​ស្រ័​យ​ហេតុ​នោះ ជីវ​ភាព​របស់​មា​មីង​នៅ​មាន​ការ​លំ​បាក ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​លើ​ភូមិ​សាស្រ្ត​មាន​ការ​​ប្រែ​ប្រួល​ស្មុគ​ស្មាញ​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ប្រ​ជា​ជន​រស់​នៅ​ចំ​នួន​១៤.៦៣៩​គ្រួ​សារ ក្នុង​នោះ​មាន​ប្រ​ជា​ជន​ក្រី​ក្រ​ចំ​នួន​១.៥២៣​គ្រួ​សារ ស្រូប​អត្រា​១០,៤​% និង​មាន​ប្រ​ជ​ជន​ជិត​ក្រ​ចំ​នួន​៩៦៩ គ្រួសា​រ​ស្រូប​អត្រា​៦,៦១​%។ ចំ​ណុច​លេច​ធ្លោរ​បស់​កម្មា​ភិ​បាល​យុទ្ធ​ជន​​នៅ​ទី​នេះ គឺ​ផ្តុំ​កម្លាំង​ចលនា​ម​ហា​ជន​ បន្ទាប់​មក​គឺ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ ជួយ​ឲ្យ​ប្រ​ជា​ជន​យល់​ច្បាស់ និង​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​គោល​ន​យោ​បាយ របស់​បក្ស​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ និង​ចលនា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​បរិ​ហារ​ឧក្រិដ្ឋ​កម្ម​ ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ ជា​មួយ​នឹ​ង​គោល​លំ​នាំ "ជិត​ប្រ​ជាជន​យល់​ប្រ​ជាជន​អ្វី​ៗ​ដើម្បី​ប្រ​ជា​ជន​"​ ដើម្បី​ការ​ងារ​ចលនា​ម​ហា​ជន​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ប៉ុស្តិ៍​ការពា​រ​ព្រំ​ដែន​សែវ​ញ៉ាវ ជា​និច្ច​កាល​តែង​ម្ចាស់​ការ​ចាត់​កម្មា​ភិ​បាល​យុទ្ធ​​ជន​ចុះ​ទៅ​ភូមិ​សាស្រ្ត ដើម្បី​ក្តោប​ក្តាប់​ស្ថាន​ការណ៍ ពិ​សេស​គឺ​បញ្ហា​ជន​ជាតិ​សាស​នា​និង​ករណី​ស្មុគ​ស្មាញ​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កើត​មាន​ឡើង​ម្តង​ៗ​។ ការ​កសាង  "ក្បួន​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន " ត្រូវ​បាន​​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សែវ​ញ៉ាវ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​រៀប​ចំ​ជួយ​ប្រ​ជា​ជន​ក្នុង​ឃុំ​កសាង​ស្ពាន​ថ្ន​ល់​ជួស​ជុល​ផ្ទះ ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ផ្តល់​ថ្នាំ​ជូន​ប្រ​ជា​ជន​ដោយ​ឥត​គិត​ថ្លៃ ទទួល​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​ជា​រៀង​រាល់​ខែ (កម្មា​ភិ​បាល​យុទ្ធ​ជន​រួម​វិ​ភាគ​ទាន​ក្នុង​ម្នាក់​ៗ១០.០០០​ដុង​/ខែ ដើម្បី​ទិញ​អង្ករ​ជំ​នួយ​ប្រ​ជា​ជន​២គ្រួ​សារ​ ក្នុង​មួយ​គ្រួ​សារ​ទទួល​បាន​អង្ករ​១៥គ​.ក/ខែ មក​ទល់​ពេល​នេះ អង្គ​ភាព​បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ជំ​នួយ​ជា​អង្ករ​បាន​ចំ​នួន​៥៤០គ.ក) និង​សង់​ផ្ទះ មហា​សាម​គ្គី​ជូន​ប្រ​ជា​ជន​បាន​មួយ​ខ្នង​គិត​ជា​តម្លៃ​ទឹក​ប្រាក់​១៥​លាន​ដុង​។

លោក​ត្រឹង​មិញ​ខើយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ ឃុំតឹ​ង​ថាញ់ ស្រុក​អាង​មិញ ឲ្យ​ដឹងៈ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សែវ​ញ៉ាវ គឺ​ជា​អង្គ​ភាព​ដែល​បាន​រួម​ចំ​ណែក​ជា​ច្រើន​ជូន​ភូមិ​ភាគ​ខាង​ការ​ងារ​ប្រ​ជា​ចលនា​។ លេច​ធ្លោ​បំ​ផុត គឺ​ការ​ងារ​អនុ​វត្ត​គោល​ន​យោ​បាយ​និង​ការ​តប​ស្នង​សង​គុណ ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​ លុប​បំបា​ត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ក​សាង​ជន​បទ​ថ្មី​ជា​ដើម​។ អង្គ​ភាព​បាន​ម្ចាស់​ការ​ ធ្វើ​សេ​នា​ធិ​ការ​ជាមួ​យ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ សង់​ផ្ទះ​ជា​ច្រើន​ខ្នង​ជូន​មា​មីង​ក្រី​ក្រ​និង​កសាង​សំ​ណង់សុ​ខុមាល​ភាព​សង្គ​ម​។​ ការ​រួម​ចំ​ណែក​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សែវ​ញ៉ាវ​  តែង​សន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ក្នុង​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជា​និច្ច​។ "អា​ស្រ័យ​ដោយ​ពូៗ​កង​ទ័ព ការ​ពារ​ព្រំ​ដែន​ បាន​ជា​សព្វ​ថ្ងៃ​មា​មីង​ក្រី​ក្រ​ជា​ច្រើន​មាន​ជីវ​ភាព​គ្រាន់​បើ ផ្ទះ​ដាច់​រយីរ​យាក​ ផ្លូវ​ថ្នល់​ភក់​ជ្រាំ អគារ​សិក្សា​ទ្រុឌ​ទ្រោម​ត្រូវ​បាន​កសាង​រឹង​មាំជា​ង​មុន។ បច្ចុ​ប្បន្ន កូន​ចៅ​ក្នុង​ភូមិ​នឹង​នរចិត្ត​ទៅ​សា​លា រៀន​គ្មាន​នៅ​បា​រម្ភ​ពី​ការ​កាត់​ព្រែក​ឆ្លង​ប្រ​ឡាយ​ដូច​មុន​ទៀត "  អ្នក​មីង​ធី​វ៉ូយ​នៅ​ភូមិ​សែវ​ញ៉ាវ ឲ្យ​ដឹង​ដូច្នេះ។

អនុ​វត្ត​ពាក្យ​បណ្តាំ​រ​បស់​អ៊ំ​ហូ ចំ​ពោះក​ង​ទ័ព​កាពា​រ​ព្រំ​ដែន​"​ ពង្រីក​ប្រ​វេ​ណី រក្សា​ក្រឹត្យ​វិ​ន័យ​រស់​នៅ​ប្រ​កប​ដោយ​ធម៌​មាន​ស្មារតី​ទទួល​បន្ទុក​ខ្ពស់ "កម្មា​​​ភិបា​ល យុទ្ធ​ជន​ម្នាក់​ៗ​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន តែង​ចុះ​ឈ្មោះ​អនុ​វត្ត​នូវ​ការ​ងារ​ជាក់​ស្តែង​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ប្តេជ្ញា​ឈ្នះ​ក្នុង​អង្គ​ភាព​។ ឆ្លង​តាម​រយៈ​នោះ អង្គ​ភាព​កសាង​ទម្រង់​រូប​ភាព ប្រជា​ចលនា​ប៉ិន​ប្រ​សប់​៣​យ៉ាង​  រួម​មាន​ដូចៈ​ បង្ការ​បង្ក្រាប​ចោរ​កម្ម​តាម​ស​មុទ្រ បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ជូន​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត និង​កាត់​បន្ថយ​បាប​គ្រោះ​សង្គម​នៅ​តំ​បន់​ឆាង​។

វរ​សេនីយ៍​ទោ​ឡេ​យុង​ស៊ី ឲ្យ​ដឹងៈ​ ភូមិ​សាស្រ្ត​កន្លែង​ដែល​អង្គ​ភាព​បោះ​ទ័ព នៅ​មាន​ការ​ខ្វះ​ខាត​ខាង​វប្ប​ធម៌​សម្ភារៈ​និង​វប្ប​ធម៌​ស្មារ​តី​ជា​ច្រើន​។ ប៉ុនា្មន​ឆ្នាំ​កន្លង អង្គ​ភាព​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ទម្រង់​រូប​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច បង្កើន​ការ​ការ​ពារ​ភូមិ​សាស្រ្ត​បង្ការ​បង្ក្រាប​បាប​គ្រោះ​សង្គម​មា​នដូចៈ ល្បែង​ស៊ី​សង​ ផឹក​ស៊ី​ស្រ​វឹង​ស្រ​វិត​។ល។ ជា​មួយ​នឹង​តួ​នា​ទី​របស់​ខ្លួន​អង្គ​ភាព​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​មនុស្ស​ចាស់​និង​កុ​មារ​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​គ្រួ​សារ​។ ប៉ុនា្មន​ឆ្នាំ​ជិត​ៗ​នេះ ជីវ​ភាព​របស់​មា​មីង​បាន​លំ​នឹង​ជា​បណ្តើរ​ៗ សន្តិ​សុខ​ន​យោ​បាយ​​ត្រូវ​បាន​រក្សា​ខ្ជាប់​ជា​និច្ច​៕

ឡេ​សាង​-លី​សៀ

ចែករំលែកអត្ថបទ